ថ្មីៗនេះ Jennie សមាជិកក្រុម BLACKPINK បានទម្លាក់ការប្រកាសមួយដែលធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍រំភើបមិនស្ទើរនោះទេអំពីការសហការរវាងនាង និងតារាចម្រៀងរ៉េបអាមេរិកល្បីឈ្មោះ Doechii។ យោងតាមការប្រកាសតារាចម្រៀងវ័យ ២៩ ឆ្នាំដ៏មានថាមពលរូបនេះនឹងចញបទ “EXTRAL” របស់ពួកគេនៅក្នុងខែកុម្ភៈ ដោយបទចម្រៀងមួយនេះជាផ្នែកមួយនៃអាល់ប៊ុមស្ទូឌីយ៉ូដំបូងបង្អស់របស់នាងមានឈ្មោះថា Ruby ដែលជាការឆ្លុះបញ្ចាំងអត្តសញ្ញាណ និងភាពជាខ្លួនឯងរបស់ Jennie ផ្ទាល់តែម្ដង។

“EXTRAL” គឺបទចម្រៀងនៃការរួមសហការគ្នាជាលើកដំបូងបង្អស់របស់កំពូលតារាចម្រៀងនារីមានស្ទីលរ៉េប និងថាមពលផ្សេងគ្នាទាំង ២ រូបដែលធ្វើឱ្យអ្នកគាំទ្រកាន់តែអន្ទះសាក្នុងការរង់ចាំស្នាដៃថ្មីនេះ។ មិនត្រឹមប៉ុណ្ណេះ វាក៏ក្លាយជាស្នាដៃមួយដែលមានការរំពឹងទុកខ្ពស់ខ្លាំងពីការបញ្ចូលរសជាតិនៃតន្រ្ដីរបស់អ្នកទាំងពីរផងដែរ។
គួរបញ្ជាក់ថា “EXTRAL គឺជាស្នាដៃថ្មីរបស់ Jennie បន្ទាប់ពីបទ Mantra, Zen និង Love Hangover ដែលនឹងចាក់ផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆាប់ខាងមុខនេះ។ តាមរយៈបទទាំង ៣ ខាងលើនេះមិនបានធ្វើឱ្យអ្នកគាំទ្រខកចិត្តជាមួយនឹងសមត្ថភាព ទោពកោសល្យរបស់នាងឡើយ ដូច្នេះបទចម្រៀងថ្មីនេះកាន់តែមានការរំពឹងយ៉ាងខ្លាំងមិនចាញ់បទចម្រៀងមុនៗឡើយ។
ក្រៅពីមានបទចម្រៀង feat ជាមួយ Doechii ក្នុង album ថ្មី តារាចម្រៀងស្រីរបស់កូរ៉េរូបនេះ ក៏មានបទជាមួយតារាចម្រៀងអង់គ្លេស Dua Lipa ផងដែរ៕
























Account
Security
Favourite Content