តួឯកប្រុសស្រី យ៉ាងគួ និង សៀវ ឡុងនី ប្រកាសលែងលះគ្នា ក្រោយរៀបការជិត​១០ ឆ្នាំ

ជា​ដំណឹង​ដ៏​គួរ​សោកស្ដាយ​មួយ​ក្នុង​រង្វង់​សិល្បៈ​តៃវ៉ាន់ និង​ចិន ក្រោយ​តារា​ប្រុស Chen Xiao ដលរ​ជា​តួអង្គ យ៉ាងគួ និង​ភរិយា Michelle Chen និង​សម្ដែង​ជា​តួ សៀវ ឡុងនី ប្រកាស​លែងលះ​គ្នា​ហើយ ក្រោយ​ព័ត៌មាន​ពាក្យ​ចចាមអារ៉ាម​បែកបាក់​គ្នា​លេចឮ​ ១ ឆ្នាំ​មក​នេះ។

នៅ​មុន​នេះ​បន្តិច​សារព័ត៌មាន​តៃវ៉ាន់ បាន​ចុះ​ផ្សាយ​ពី​តារា​សម្ដែង​ស្រី Michelle Chen និង Chen Xiao ប្រកាស​លែងលះ​គ្នា ក្រោយ​រៀបការ​បាន ៨ ឆ្នាំ និង​មាន​កូន​ប្រុស ម្នាក់។ តារា​សម្ដែង​តៃវ៉ាន់ Michelle Chen និង​តារា​សម្ដែង​ចិន Chen Xiao បាន​លែងលះ​គ្នា​ជា​ផ្លូវការ បន្ទាប់ពី​មាន​ការ​ខ្វែងគំនិតគ្នា និងរស់នៅបែកផ្ទះ​គ្នាជាច្រើន​ខែ។

តួ​ឯក​ប្រុស​ស្រី​ក្នុង​រឿង “ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍” បាន​ចែករំលែក​សេចក្ដី​ថ្លែងការណ៍​ដូចគ្នា​នៅ​លើ​​បណ្ដាញ​សង្គម​របស់​ពួកគេ​នៅ​ថ្ងៃ ១៦ ខែ​កុម្ភៈ ដោយ​បង្ហាញ​ពី​ការ​អរគុណ​ចំពោះ​គ្នា សម្រាប់​ពេលវេលា​របស់​ជាមួយ​គ្នា ៨ ឆ្នាំ​មក​នេះ និង​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការចិញ្ចឹម​​កូន​ប្រុសរបស់​ពួកគេ​ឲ្យ​បាន​ល្អ។

គូស្នេហ៍ Michelle Chen និង Chen Xiao រៀបការ​បាន​ប្រាំ ៨ ឆ្នាំ បាន​ប្រឈមមុខ​នឹង​ពាក្យ​ចចាមអារ៉ាម​ជា​ញឹកញាប់​ពី​ជីវិត​អាពាហ៍ពិពាហ៍​។ កាល​ពី​ខែ​មិថុនា ឆ្នាំ​មុន​ក្រុម paparazzi បាន​លាត​ត្រដាង​ថា តួ​ឯក​ប្រុស​ស្រី​ក្នុង​រឿង “ទេព​ឥន្ទ្រី​បក្សី​ស្នេហ៍” ឆ្នាំ ២០១៤ បាន​រស់នៅ​បែក​គ្នា​ជាង​មួយ​ឆ្នាំ​ហើយ។

អ្នក​ប្រមាញ់​រូបភាព​តារា​ល្បី​ៗ Zhuo Wei បាន​អះអាង​ថា Chen Xiao បាន​បិទ​លេខ​ទូរស័ព្ទ​របស់ Michelle Chen និង​លុប​នាង​ចេញ​ពី​បណ្ដាញ​ទំនាក់ទំនង WeChat។ នៅពេល​ដែល Michelle ព្យាយាម​ទៅ​ជួប Chen Xiao នៅ Hengdian គាត់បាន​គេច​ពី​នាង​ទាំង​ស្រុង ដើម្បី​កាត់ផ្តាច់​ទំនាក់ទំនង​ជាមួយ​គ្នា។ ក្នុងអំឡុងពេល​នោះ ការប្រាស្រ័យ​ទាក់ទង​រវាង​ Michelle Chen និង Chen Xiao ត្រូវ​​រាយការណ៍​ថា ទទួល​បាន​ការ​សម្របសម្រួល​ដោយ​មិត្តភ័ក្ដិ​ទៅវិញ​ទៅមក។

Michelle Chen ត្រូវ​បាន​អ្នក​គាំទ្រ​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា​ជា​តួអង្គ សៀវ ឡុងនី ឆ្នាំ ២០១៤។ ក្រោយ​សម្ដែងជាមួយ​គ្នា​នា​ឆ្នាំ ២០១៤ រួចមក Michelle​ និង Chen Xiao បាន​រៀបការ ២​ដង​នៅឆ្នាំ ២០១៦ លើក​ដំបូង​នៅ​ប្រទេស​ចិន​ខាងស្វាមី និង​លើក​ទី​២ នៅតៃវ៉ាន់ ដែលជា​ទឹកដី​កំណើត​ខាង​ស្រី។ នាង​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​បំផុត​ សម្រាប់​តួអង្គ​របស់​នាង​នៅ​ក្នុង​ខ្សែភាពយន្ត​ឆ្នាំ ២០១១ “You Are the Apple of My Eye” ដែល​បាន​បង្កើត​ណត់ត្រា box office ទូទាំង​តំបន់​និយាយ​ភាសា​ចិន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *