លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដឹកនាំសិល្បករយកអំពូលសូឡាចែកជូនកងកម្លាំងការពារព្រំដែន

លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ព្រម​ជាមួយ​​ប្រតិភូ​សិល្បករជាច្រើន​រូបបាន​នាំ​យក​អំពូល​សូឡា​ ៥០០ ​ឈុត​ ដែល​ជា​តម្រូវ​ការ​ចាំ​បាច់​ចែក​ជូន​ដល់​ក្រុម​គ្រួសារ​កង​កម្លាំង​ដែល​ឈរ​ជើង​នៅ​តាម​ខ្សែ​បន្ទាត់​ការពារ​ព្រំ​ដែន​កម្ពុជា​-ឡាវ ព្រម​ទាំង​សម្ភារៈ​សិក្សា​ និង​ថវិកា​មួយ​ចំនួន​ទៀត​ផង​ដែរ។​​​​

នា​ថ្ងៃ​ទី ​១៧​ កុម្ភៈ​ ២០២៥​ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បករ​ខ្មែរ​បាន​ដឹក​នាំ​សមាជិក ​សិល្បករ​ទៅ​កាន់​ភូមិសាស្ត្រស្រុក សៀមប៉ាង ខេត្ត​ស្ទឹង​ត្រែង​ ដោយបាននាំយក​សូឡា​ ៥០០ ​ឈុត ប្រគល់​ជូន​​ក្រុម​គ្រួសារ​យុទ្ធ​ជន​ ​កង​កម្លាំង​នគរបាល​ដែល​ឈរ​ជើង​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​កម្ពុជា-​ឡាវ ​ព្រម​ជាមួយ​សម្ភារៈ​សិក្សា​ និង​ថវិកា​ចែក​ជូន​ដល់​កុមារ​តូច​ៗ​​ជា​សមាជិក​កូន​ចៅ​យុទ្ធជន​ អតីត​យុទ្ធជន ​ព្រម​ទាំង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់នោះផងដែរ​។

ក្នុងឱកាសនោះ លោក​ជំទាវ​អ្នក​ឧកញ៉ា​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ និង​ប្រតិភូ​សិល្បករ​ក៏​បាន​រៀប​ចំ​ជា​អាហារ​សាមគ្គី​ជូន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ ​ក្រុម​គ្រួសារ​យុទ្ធជន​ យុទ្ធជន និង​នគរបាល​ឈរ​ជើង​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ឡាវ ប្រកបដោយ​បរិយាកាស​សប្បាយ​រីករាយផងដែរ​។​ គួររំឮកដែរថា កាល​ពី​ថ្ងៃ​ទី​ ៤ ​ធ្នូ​ កន្លង​ទៅ​ឯកឧត្ដម​ ទិត ថាវរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ ជា​ប្រធាន​ក្រុម​ក្រុមប្រឹក្សាភិបាល​សមាគម​សិល្បករ​ខ្មែរ និង​លោក​ជំទាវ​ ឡុង ភិរម្យ រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​សមាជិក​ក្រុមប្រឹក្សាភិបាល​សមាគម ធ្លាប់​បាន​នាំ​យកអំពូល​សូឡា ២៩៣ ប្រគល់​ជូន​ដល់​គ្រួសារ​យុទ្ធជន​ អតីត​យុទ្ធជន និង​នគរបាល ​ឈរ​ជើង​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​កម្ពុជា-ឡាវ ម្ដងរួចមកហើយ។

តាម​រយៈ​ការ​នាំ​យក​នូវ​សម្ភារៈ​ដែល​ជា​តម្រូវ​ការ​ចាំ​បាច់​​សម្រាប់​ក្រុម​គ្រួសារ​យុទ្ធជន ​អតីត​យុទ្ធជន​ និង​នគរបាល​ឈរ​ជើង​នៅ​តាម​បណ្ដោយ​ព្រំ​ដែន​កម្ពុជា​-ឡាវ​ ​នេះ​ជា​ផ្នែក​មួយ​ក្នុង​ការ​រួម​ចំណែក​ជា​បង្គោល​ព្រំដែន​ការពារ​ជាតិ ​និង​សម្រួល​ដល់​ការ​រស់​នៅ​​របស់​ពួកគាត់​​៕

ប្រភពរូបភាព ៖ ​សមាគម​សិល្បករ​ខ្មែរ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។



Leave a Reply

Your email address will not be published.Required fields are marked *