ល្បីថា BVLGARI មករៀបចំកម្មវិធីនៅប្រាសាទបាយ័នមានតារាកំពូលលំដាប់ពិភពលោកច្រើននាក់ ហើយ យូប៊ីន ក៏ធ្លាប់បង្ហើបផងដែរ

នៅ​ថ្ងៃ ២១ ខែ​កុម្ភៈ​ខាង​មុខ​នេះ ប្រេន​គ្រឿង​អលង្ការ​ល្បី​ឈ្មោះ​លំដាប់​ពិភពលោក BVLGARI នឹង​មក​រៀបចំ Event នៅ​កម្ពុជា ដោយ​ជ្រើសរើស​ខេត្ត​សៀមរាប​ជា​គោលដៅ​ប្រារព្ធ​កម្មវិធី។ ក្នុងនោះ​ដែរ​តារា​ស្រី​កំពូល​របស់​កម្ពុជា ស៊ីន យូប៊ីន ក៏​ធ្លាប់​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា នាង​នឹង​ចូលរួម​​កម្មវិធី​ធំមួយ​ ដែលជា​ប្រេន​មក​ពី​បរទេស ដោយ​នាង​ធ្វើ​ការ​ជាមួយយូរ​មកហើយ មក​រៀបចំ​​នៅ​ខ្មែរម្ដង។

ប្រេន​គ្រឿងអលង្ការ BVLGARI ដែល​ជា​​ម៉ូដ​ដ៏​ប្រណីត​របស់​ប្រទេស​អ៊ីតាលី​មាន​អ្នក​តំណាង​ជា​តារា​ល្បី​ៗ​លំដាប់​ពិភពលោក​ច្រើន ហើយ​ម្នាក់​ក្នុង​ចំណោម Global Brand Ambassador និង Friends of Bvlgari ក៏​មាន​តារា​ស្រី​កម្ពុជាដ៏​មាន​ប្រជាប្រិយភាព ស៊ីន យូប៊ីន ម្នាក់​ជា Friends of Bvlgari ដែរ។

សម្រាប់​ព្រឹត្តិការណ៍​របស់ BVLGARI ដែល​ល្បី​ថា​នឹង​មក​រៀបចំ​នៅ​កម្ពុជា​នៅ​ថ្ងៃ ២១ ខាង​មុខ​នេះ គឺ​មាន​តារា​ប្រុស​ថៃ Mile, ស៊ីន យូប៊ីន។ នៅ​មាន​ពាក្យ​ចចាមអារ៉ាម​មក​ថា កំពូល​តារា​ចិន ៥ រូប​ដែល​ជា​អ្នក​តំណាង​របស់ BVLGARI នឹង​មាន​ម្នាក់​​​មក​ចូលរួម​កម្មវិធី BVLGARI​ នៅ​ប្រាសាទ​បាយ័ន។

ក្នុង​ចំណោម៥ នាក់​នឹង​មក​សៀមរាប​មាន​ដូចជា​តារា​ស្រី Zhao Lusi, Liu Yifei, Meng Zi Yi ចំណែក​តារា​ប្រុស​ដែល​ស្ថិត​នៅ​ក្នុង​ពាក្យ​ ចចាមអារ៉ាម Yang Yang និង Wu Lei។ អ្នក​គាំទ្រ​តារា​ចិន​បានបញ្ចេញ​មតិ​ស្រដៀង​គ្នាថា ម្នាក់​ណា​ក៏​ដោយ ឲ្យតែ​មក​ខ្មែរ​មែន ពិតជា​ល្អ​ខ្លាំង​ណាស់ ព្រោះ​តារា​​រូប​នោះ នឹង​បាន​ឃើញ​ពី​ភាព​អស្ចារ្យ​នៃ​ប្រទេស​កម្ពុជា ហើយ​ក៏​នឹង​ដឹង​ថា​ពួកគេមាន​អ្នក​គាំទ្រ​ច្រើននៅ​ខ្មែរ។

ក្រៅ​ពី​តារា​ចិន​ក៏​មាន​តារា​ស្រី​ថៃ ម៉ៃ ដាវីកា ក៏​នឹង​បង្ហាញ​វត្តមាន​នៅ BVLGARI AETERNA EVENT ដែរ។ ចំណែក Global Brand Ambassador តារា​ចម្រៀង Lisa របស់ក្រុម BlackPink នៅ​មិន​ទាន់​ដឹងថា​នឹង​មក​ចូលរួម​កម្មវិធី​នោះ​ឬ​យ៉ាង​ណា​ទេ។

មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​គណនី TikTok មួយ​បាន​បង្ហោះ​វីដេអូ​នៅ​ប្រាសាទ​បាយ័ន​របស់​ខ្មែរ ដែល​កំពុង​រៀបចំ​កន្លែង​ប្រារព្ធ​កម្មវិធី ហើយ​រៀបរាប់​ថា “BVLGARI AETENA EVENT, SIEMREAP, CAMBODIA“។ ចំណែក fan page តារា​ចិន​នៅ​ខ្មែរ ក៏​បាន​បង្ហោះ​តម្រុយ​នោះ​មក​ដូច​គ្នា ថា​នឹង​មាន​តារា​ចិន ព្រម​ទាំង​តារា​បរទេស​ជាច្រើន​ពិតជា​មក​ខ្មែរ​ចូលរួម​កម្មវិធី BVLGARI មែន។

BVLGARI AETERNA EVENT នឹង​រៀបចំ​ក្នុង​ខេត្ត​សៀមរាប នៅប្រាសាទបាយន័​ ពេលវេលាជាក់លាក់​នៅថ្ងៃទី ២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ម៉ោង៦៖០០ ល្ងាច​តទៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *