ការបន្ដកុងត្រាថ្មីរបស់ BLACKPINK នៅតែជារឿងស្មុគស្មាញ និងក្ដីកង្វល់របស់អ្នកគាំទ្រ ព្រោះមិនដឹងថាការសម្រេចចិត្តរបស់សមាជិកទាំង ៤ នឹងទៅជាយ៉ាងណា។ ថ្មីៗ នេះ អ្នកគាំទ្រ និងមហាជនជាច្រើនបានជជែកពិភាក្សាពី BLACKPINK ក្រោយពួកគេប្រកាសធ្វើការប្រគំតន្ដ្រីទេសចរណ៍សារជាថ្មីម្ដងទៀតនៅប្រទេសកូរ៉េខាងត្បូងនាថ្ងៃទី ១៦ និង ១៧ ខែ កញ្ញា ឆ្នាំ ២០២៣។

ជាមួយគ្នាដែរ ដោយសារតែភាពស្រពិចស្រពិលមិនច្បាស់ការទាក់ទិននឹងការបន្ដកុងត្រា បានធ្វើឱ្យមហាជន និងអ្នកគាំទ្រជាច្រើជឿថាការធ្វើការប្រគំតន្ដ្រីដ៏ធំនៅប្រទេសកូរ៉ខាងត្បូងនេះអាចជាការប្រគំតន្ដ្រីលើកចុងក្រោយមួយក្នុងអាជីពរបស់ពួកគេ។ បើទោះជាក្រុមចម្រៀងនារី BLACKPINK សម្រេចបន្ដកុងត្រាយ៉ាងហោចណាស់ក៏ចំណាយពេល ២ ទៅ ៣ ឆ្នាំទៀតដែរទើបមានឱកាសធ្វើការប្រគំតន្ដ្រីធំជួបជុំគ្នាម្ដងទៀត។

ការប្រកាសធ្វើការប្រគំតន្ដ្រីដ៏ធំរយៈពេល ២ ថ្ងៃនៅប្រទេសកូរ៉េខាងត្បូងធ្វើឱ្យក្រុមអ្នកគាំទ្ររបស់ BLACKPINK ជាច្រើនមានអារម្មណ៍រីករាយ និងសោកសង្រេងក្នុងពេលតែមួយ ដោយសារវាអាចជាឱកាសចុងក្រោយដែលអាចឃើញសមាជិកទាំងអស់ជួបជុំលើឆាកតន្រ្ដីដ៏ធំ។

បើតាមការបញ្ជាក់របស់ផលិតកម្ម YG លទ្ធផលសម្រេចក្នុងការបន្ដកុងត្រារវាងភាគីទាំងពីរនឹងត្រូវប្រកាសឱ្យបានដឹងនៅចន្លោះចុងខែ សីហា ឬខែ កញ្ញា ឆ្នាំ ២០២៣ ខាងមុខ ដោយសារបច្ចុប្បន្នសមាជិកទាំង ៤ កំពុងមមាញឹកជាមួយការធ្វើការប្រគំតន្ដ្រីទេសចរណ៍របស់ខ្លួន។

គួរបញ្ជាក់ថា ការប្រគំតន្ដ្រីទេសចរណ៍របស់ BLACKPINK គឺ Born Pink Tour បានបំបែកកំណត់ត្រាក្លាយជាក្រុមនារីនៅតំបន់អាស៊ីដែលអាចលក់សំបុត្រការប្រគំតន្ដ្រីច្រើនជាង ១ លានសំបុត្រ និងអាចរកប្រាក់ចំណូលច្រើនជាង ១០០ លានដុល្លារអាមេរិក៕























Account
Security
Favourite Content