សារព័ត៌មានធំៗអាមេរិកចាត់ទុកការសម្ដែងចាក់ឌីសរបស់ Lisa ជាការសម្ដែងអន់បំផុតលើឆាក VMAs 2024

កាលពីថ្ងៃទី ១១ ខែកញ្ញា Lisa សមាជិកក្រុម BLACKPINK បានធ្វើការសម្តែងទោលលើកដំបូងនៅឯកម្មវិធី MTV Video Music Awards ឆ្នាំ ២០២៤ ដោយបានសម្តែងបទចម្រៀងថ្មីរបស់នាង “New Woman” និង “Rockstar” ជាមួយនឹងក្រុមរាំ។

ទន្ទឹមនោះ តារារ៉េបដើមកំណើតថៃរូបនេះក៏បានឈ្នះពានរង្វាន់សិល្បករ K-Pop ល្អបំផុតសម្រាប់បទចម្រៀង “Rockstar” ដែលជាសមិទ្ធផលដ៏ធំមួយទៀតនៅក្នុងអាជីពរបស់នាង និងធ្វើឱ្យនាងក្លាយជាតារាខេប៉ុបទោលដំបូងបំផុតក្នុងប្រវត្តិសាស្ត្រដែលអាចឈ្នះពានរង្វាន់នេះដល់ទៅ២ដង បន្ទាប់ពីបានឈ្នះលើកដំបូងកាលពីឆ្នាំ២០២២។

ទោះបីជាមានការរំពឹងទុកខ្ពស់ដោយសារតែកេរ្តិ៍ឈ្មោះជាអ្នកសម្ដែងដ៏លេចធ្លោរបស់ BLACKPINK ក៏ដោយ ប៉ុន្តែការសម្តែងរបស់ Lisa លើកនេះត្រូវបានសារព័ត៌មានអន្តរជាតិ ក៏ដូចជាអ្នកលេងបណ្ដាញសង្គមរិះគន់ និង​សម្ដែង​ការ​ខក​ចិត្តជាច្រើន។

កាសែត New York Post បាន​រិះគន់​ការ​សម្តែង​របស់​នាង​យ៉ាង​ចាស់ដៃ ដោយ​ដាក់​ឈ្មោះ​ Lisa ថា “K-flop” និង​រាយ​ឈ្មោះ​នាង​ក្នុង​ចំណោម​អ្នក​សម្តែងអន់​បំផុត​នា​​យប់នោះ ដោយសរសេររៀបរាប់ថា៖ “បើទោះជាត្រូវបានណែនាំដោយ Paris Hilton ជាមួយពាក្យថា “That’s hot” ប៉ុន្តែជាក់ស្ដែងពាក្យនេះមិនសមជាមួយ Lisa ទាល់តែសោះ។ តារាចម្រៀង K-pop រូបនេះគឺដូចជា K-flop ច្រើនជាងនៅពេលដែលនាងសម្តែងជាមួយកងទ័ពអ្នករាំដែលមិនអាចជួយសង្គ្រោះនាងបាន ដែលធ្វើឲ្យយើងទាំងអស់គ្នាឆ្ងល់ថាតើនាងបានទទួលការអញ្ជើញដោយរបៀបណា”។

លើសពីនេះ គេហទំព័រ Billboard ក៏​បាន​ធ្វើការចាត់​ចំណាត់​ថ្នាក់​ការ​សម្ដែង​ទាំង ១៦ ក្នុងយប់នោះ ដោយ Lisa ស្ថិតនៅចំណាត់ថ្នាក់ចុងក្រោយលេខ ១៦ តែម្ដង។ ក្នុងនោះ Billboard បានសរសេររៀបរាប់ថា៖ “សមាជិកក្រុម BLACKPINK រូបនេះបានបង្ហាញឱ្យឃើញថា រូបនាងមានភាពប៉ិនប្រសប់លើក្បាច់រាំពិបាកៗ និងរូបសម្រស់ដ៏ទាក់ទាញនាពេលកន្លងមក ប៉ុន្តែការសម្ដែងទោលរបស់ LISA នៅ VMAs ឆ្នាំ ២០២៤ ធ្វើឱ្យយើងមានអារម្មណ៍ដូចជាការលេងល្ខោន និងមិនពេញលេញ”។

មហាជនជាច្រើននៅ​លើ​បណ្ដាញសង្គមក៏​បាន​បញ្ចេញ​អារម្មណ៍​ស្រដៀងៗ​នេះដែរ ដោយពួក​គេ​បាន​រិះ​គន់ការច្រៀងចាក់ឌីស ឬ Lip-sync និង​ការ​សម្តែង​កម្រិត​មធ្យមរបស់នាង។

ចុះប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការសម្តែងរបស់ Lisa?

https://youtu.be/DNwoQODmZUE

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Tom Holland យល់ថា Owen Cooper ស័ក្តិសមសម្រាប់បន្តវេនតួអង្គ Spider-Man តពីលោក

Tom Holland បានចែករំលែកពីចក្ខុវិស័យរបស់លោកនាពេលអនាគតសម្រាប់តួអង្គ Spider-Man ដោយយល់ថា តារាជំនាន់ប្អូន Owen Cooper ស័ក្តិសមនឹងទទួលបានឱកាសសម្ដែងជាតួអង្គវីរបុរសមួយនេះបន្តពីលោក។

លោកស្រី សុភា បុត្រឈរ ឧបត្ថម្ភ​ថវិកា ១ ម៉ឺនដុល្លារ ដល់អតីតតារាសម្ដែងជើងចាស់ ចាន់រិទ្ធ មេធានី

លោកស្រី សុភា បុត្រឈរ ដែល​ទើប​ទទួល​បាន​ងារ​ជា​ឧកញ៉ា ណូ សុភា កាលពីពេលថ្មីៗនេះ ក្រោយ​បាន​ឃើញ​ពី​ទុក្ខ​លំបាក​របស់​អតីត​តារា​សម្ដែង​ប្រុស​លោក ចាន់រិទ្ធ មេធានី ជួប​ការ​លំបាក​ក្នុង​ជីវិត ព្រម​ទាំង​មាន​ជំងឺ​ប្រចាំ​កាយ​

ឱក សុគន្ធកញ្ញា បង្ហាញវត្តមានក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិរបស់ក្រសួងអប់រំកម្ពុជា

ក្នុង​នាម​ជា​ទូត​សុឆន្ទៈ​កាយ​រិទ្ធិ​ជាតិ តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ចូល​រួម​សម្ដែង និង​ច្រៀង​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​មួយ​ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា របស់​កម្ពុជា នៅ​ក្នុង​ពហុកីឡាដ្ឋាន​

រឿង Teach You a Lesson ត្រូវចិត្តទស្សនិកជន ដោយសារឆ្លុះបញ្ចាំងពីវិបត្តិពិតក្នុងប្រព័ន្ធអប់រំ

ខ្សែភាពយន្តភាគរបស់ Netflix ចំណងជើង Teach You a Lesson កំពុងទទួលបានប្រជាប្រិយភាពលំដាប់សកល ដោយមានសាច់រឿងបានឆ្លុះបញ្ចាំងពីបញ្ហាក្នុងប្រព័ន្ធអប់រំពីសង្គមពិត ព្រមទាំងបង្ហាញដំណោះស្រាយដែល

Dilraba Dilmurat ធ្វើឱ្យអ្នកគាំទ្រចំហមាត់ជាមួយការត្រឡប់មកកម្រាលព្រំក្រហមវិញក្រោយបាត់មុខជិត ២ ឆ្នាំ

តារាសម្តែងស្រីចិនលំដាប់ជួរមុខ Dilraba Dilmurat បានធ្វើការវិលត្រឡប់មកកាន់ពន្លឺភ្លើងកាមេរ៉ាវិញយ៉ាងកក្រើក នៅក្នុងកម្មវិធីរាត្រីភាពយន្ត និងទូរទស្សន៍ចិនឆ្នាំ ២០២៦ (China Film & Television Night) នាទី

២០ ឆ្នាំក្រោយចេញស្នាដៃដំបូង Taylor Swift ទទួលងារជាកំពូលអ្នកនិពន្ធស្រីវ័យក្មេងបំផុតក្នុងបញ្ជីកិត្តិយស Songwriters Hall of Fame

Taylor Swift ថ្មីៗនេះបានក្លាយជាស្ត្រីមានអាយុក្មេងជាងគេបំផុត ដែលត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីកំពូលអ្នកនិពន្ធបទចម្រៀង Songwriters Hall of Fame ក្នុងវ័យ ៣៦ ឆ្នាំ ដែលជាជោគជ័យដ៏សំខាន់មួយទៀតនៅក្នុង

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា

Leave a Reply

Your email address will not be published. Required fields are marked *