បណ្ដុំគន្លឹះថែរក្សារាងឱ្យស្អាតពីរាជិនីសម្រស់ទាំង ៦ របស់ប្រទេសកូរ៉េខាងត្បូង

ជឿជាក់ថាឱ្យតែនិយាយដល់តារាសម្ដែងស្រី ឬតារាខេប៉ុបស្រី រឿង​ទី​មួយ​ដែល​មនុស្ស​ជាច្រើន​កោតសរសើរ​មុន​គេ​គឺ​សម្រស់​ស្អាតរបស់ពួកគេ។ ជា​ទូទៅ​ក្រៅពី​ការ​ថែទាំ​ស្បែក​ឱ្យ​មាន​ភាព​ភ្លឺថ្លា ម៉ត់​រលោង និង​ក្មេង​ជាង​វ័យ​ហើយ​នោះ ពួកគេ​ក៏​មាន​ភាព​ប៉ិនប្រសព្វ​ក្នុង​ការ​ថែរក្សា​រាង​ឱ្យ​ស្លីម​ស្អាត​ណាស់​ដែរ។ ដូច្នេះពេលនេះ AMS Infotainmentនឹង​នាំ​អារម្មណ៍ ប្រិយមិត្ត​មក​មើល​គន្លឹះ​ថែរក្សា របស់ កំពូល​តារា​ស្រី​ទាំង ៦ ខាងក្រោម៖

១. IU

បើនឹកដល់តារាចម្រៀងស្រីដ៏ស្រស់ស្អាត និងល្បីឈ្មោះ​បំផុត​ក្នុង​ប្រទេស​កូរ៉េ ច្បាស់​ណាស់​គឺ​យើង​មិន​អាច​រំលង​តារា​ស្រី​តូច​ច្រឡឹង IU បាន​ឡើយ។ បើ​ទោះបីជា​ពេល​នេះ​នាង​មាន​រាង​ស្អាត​ពិត​មែន តែ​កាល​ពី​មុន​នាង​ក៏​ធ្លាប់​ឆ្លងកាត់​ការ​ឡើង​ទម្ងន់​ដូចគ្នា។ ជាមួយ​នឹង​ការងារ​ដ៏​មមាញឹក នាង​បាន​ជ្រើសរើស​ប្រើ​វិធី​សម្រក​ទម្ងន់​ដ៏​ធ្ងន់ធ្ងរ​ស្រកដល់ទៅ ៥គីឡូក្រាមក្នុងរយៈពេល ៥ថ្ងៃ។ ក្នុងមួយថ្ងៃ IU ញ៉ាំតែផ្លែប៉ោម ១ផ្លែនៅពេលព្រឹក ញ៉ាំ​ដំឡូង​ផ្អែម ២ មើម​នៅពេលថ្ងៃត្រង់ និង​ផឹក​ប្រូតេអ៊ីន​ក្រឡុក​នៅ​ពេល​ល្ងាច​ប៉ុណ្ណោះ។ ថ្ងៃ​ខ្លះ​នាង​អាច​នឹង​ប្ដូរ​ពី​ដំឡូង​ផ្អែម​មក​ជា​ចេក​ជំនួស​វិញ ដែល​ធ្វើឱ្យ​ទម្ងន់​របស់​នាង​ស្រក​យ៉ាង​លឿន។

២. Bae Suzy

សម្រាប់​អតីត​សមាជិក​ក្រុមនារី Miss A រូប​នេះ​ក៏​បាន​ប្រើ​វិធីសាស្ត្រ​សម្រក​ទម្ងន់​យ៉ាង​មាន​គុណភាព​ក្នុង​រយៈពេល ៥ ខែ​ឱ្យ​មាន​រូបរាង​ដ៏​ល្អឥតខ្ចោះ។ នាង​បាន​ធ្វើ​ការ​គណនា​កាឡូរី​នៃ​អាហារ​ដែល​បរិភោគ​ក្នុង​មួយ​ថ្ងៃ​មិន​ឱ្យ​លើស​ពី ១ ០០០ កាឡូរី ផឹកទឹក​ឱ្យ​ច្រើន និង​សង្កត់​ធ្ងន់​លើ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន ហើយ​ជៀសវាង​អាហារ​មាន​ជាតិ​ម្សៅ។ លើស​ពី​នេះ​ចាប់ពី​ម៉ោង ៦ ល្ងាច​ទៅ​នាង​នឹង​មិន​ញ៉ាំ​អ្វី​ទាំង​អស់ ហើយ​ក៏​មិន​ភ្លេច​ធ្វើ​លំហាត់​ប្រាណ​ផង​ដែរ។

៣. Rosé សមាជិក BLACKPINK

អាច​និយាយ​បាន​ថា​រូបរាង​របស់ Rosé បាន​ក្លាយ​ជា​រាង​ក្នុង​ក្ដី​ស្រមៃ​របស់​នារី​ជាច្រើន​ប្រាថ្នា​ចង់​បាន ខណៈ​ដែល​តារា​ចម្រៀង​រូប​នេះ ញ៉ាំ​ច្រើន​យ៉ាង​ណា​ក៏​មិន​ធាត់។ អាថ៌កំបាំង​ដែល​ធ្វើឲ្យ​នាង​មាន​រូបរាង​ស្អាត​នោះ គឺ​បន្ទាប់​ពី​ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ​ហើយ នាង​ត្រឡប់​ទៅ​ហាត់​ប្រាណ និង​ញ៉ាំ​អាហារ​ដែល​មាន​សុខភាព​ល្អ​វិញ។ ជា​រួម​ម្ចាស់​បទ «On the ground» មាន​វិន័យ​ច្រើន​ក្នុង​ការ​ញ៉ាំ និង​ការ​ហាត់ប្រាណ ដោយ​ផ្ដោត​សំខាន់​លើ​ការ​ហាត់ Pilates។

៤. Lisa សមាជិក BLACKPINK

Lisa ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​មនុស្ស​ម្នាក់​ទៀត​ដែល​ញ៉ាំ​ច្រើន​ដូច Rose ប៉ុន្តែ​នៅ​តែ​អាច​រក្សា​រូបរាង​បាន​ស្អាត​ដូចដើម។ នោះ​គឺ​មក​ពី​នាង​មាន​រូបមន្ត សម្រាប់​ធ្វើឱ្យ​ការ​រំលាយ​អាហារ​របស់​នាង​មាន​ប្រសិទ្ធភាព គឺ​ការ​ហាត់​រាំ និង​ហាត់ Pilates រួម​ជាមួយ​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ​ផ្សេង​ៗ។ អំឡុង​ពេល​ជា​សិក្ខាកាម នាង​បាន​ចំណាយ​ពេល​ហាត់​រាំ​ជាង ១២-១៥ ម៉ោង ដែល​ធ្វើ​ឱ្យ​រាងកាយ​របស់​នាង​មាន​ការ​រំលាយ​អាហារ​បាន​កាន់​តែ​ល្អ។

៥. Joy សមាជិក Red Velvet

ត្បិត​ជា​ស្រី​ស្អាត​មែន តែ Joy សមាជិក Red Velvet ក៏​ជា​មនុស្ស​ម្នាក់​ដែល​ងាយ​នឹង​ឡើង​គីឡូដែរ។ ដូច្នេះ​ហើយ នាង​មាន​រូបមន្ត​សម្រក​ទម្ងន់​ផ្ទាល់​ខ្លួន​ដោយ​ញ៉ាំ​ផ្លែ​ប៉ោម​ជាមួយ​ម្សៅ​ម្ទេស​កូរ៉េ ឬ paprika ជា​អាហារ​ពេល​ព្រឹក។ សម្រាប់​អាហារ​ថ្ងៃ​ត្រង់​នាង​នឹង​ញ៉ាំ​សាឡាដ​ទ្រូង​មាន់ ហើយ​នៅ​ពេល​ល្ងាច​នាង​នឹង​ញ៉ាំ​ប្រូតេអ៊ីន​ក្រឡុក។

បន្ទាប់ពី​នោះ នាង​ក៏​មិន​រំលង​ការ​ហាត់ប្រាណ ដើម្បី​ធ្វើ​ឲ្យ​សាច់​ហាប់​ណែន​​ផងដែរ។ ប៉ុន្តែ​នាង​នឹង​ប្រើ​រូបមន្ត​នេះ​តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ នៅ​ពេល​ដែល​ទម្ងន់​ត្រូវ​បាន​កាត់​បន្ថយ នាង​នឹង​កែ​សម្រួល​វិធីសាស្ត្រ​នៃ​ការ​ញ៉ាំ​របស់​នាង​ម្ដង​ទៀត។

៦. Park Shin Hye

ជាទូទៅ​យើង​តែង​ឃើញ​តារា​សម្ដែង Park Shin Hye មាន​រូបរាង​ខ្ពស់ និង​ស្គម ហើយ​មិន​ដែល​ឃើញ​នាង​មាន​រូបរាង​ធាត់​នោះ​ទេ។ ទាំង​នេះ​គឺ​អ្វី​ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​ចង់​ដឹង​ពី​រូបមន្ត​របស់​នាង។ Park Shin Hye ធ្លាប់​បាន​បង្ហើប​ថា យ៉ាង​ហោច​ណាស់​នាង​ត្រូវ​ធ្វើ​លំហាត់​ប្រាណ ៤ ដង​ក្នុង​មួយ​សប្ដាហ៍។ ប្រសិន​បើ​ឃ្លាន នាង​នឹង​ញ៉ាំ​បន្លែ ឬ​ផ្លែ​ឈើ​ជំនួស​អាហារ​សម្បូរ​សាច់ និង​ព្យាយាម​ស្វែង​រក​កម្លាំង​ចិត្ត ដើម្បី​សម្រក​ទម្ងន់។ លើស​ពី​នេះ​នាង​ក៏​បាន​កំណត់​ខ្លួនឯង​ដោយ​ញ៉ាំ​អាហារ​ក្រោយ​ម៉ោង ៦ ល្ងាច​ឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *