ប្រកាសរៀបការលើកទី ២ ម្ដាយ សាន់ ឆាយ និយាយចំៗខ្លាចកូនស្រីខកចិត្តស្អិតទ្រូងរឿងស្នេហាម្ដងទៀត

ការប្រកាសរៀបការជាលើកទី ២ របស់តារាស្រីល្បីតៃវ៉ាន់ Barbie Hsu ឬតួស្រីនាង សាន់ ឆាយ ក្នុងរឿង F4  ក្រោយលែងលះស្វាមីទើបបានជាង ៤ ខែ ពិតណាស់បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការសម្រេចចិត្តមួយនេះ។

សម្រាប់អាពាហ៍ពិពាហ៍ទាំងតក់ក្រហល់របស់ សាន់ ឆាយ នេះដែរ ត្រូវបានម្ដាយនាងលើកឡើងថា៖ លោកស្រីពិតជាមានការបារម្ភចំពោះនាងយ៉ាងខ្លាំង ដោយសារតែរូបនាងហាក់ដូចជាមិនសូវគិតឱ្យបានម៉ត់ចត់ទាល់តែសោះក្នុងការជ្រើសរើសគូស្រករ។ កាលពីរៀបការជាមួយអតីតស្វាមីរបស់នាង Wang XiaoFei លោកស្រីមិនបានដឹងទេថាកូនប្រសាមានមុខមាត់យ៉ាងម៉េច ព្រោះនាងមិនបានប្រាប់រហូតដល់ថ្ងៃរៀបការ។

លោកស្រីបន្ដថា៖ សូម្បីតែសម្រេចចិត្តរៀបការលើកទី ២ នេះ លោកស្រីក៏មិនបានដឹងច្បាស់លាស់ នាងគិតខ្លួនឯង សម្រេចខ្លួនឯង។ ម៉្យាងបើតាមដឹងអនាគតកូនប្រសាថ្មីរបស់លោកស្រី ក៏ហាក់មានបញ្ហាច្រើន និងមានព័ត៌មានមិនល្អច្រើនជាហេតុធ្វើឱ្យលោកស្រីកាន់តែមានការព្រួយបារម្ភខ្លាំងមួយកម្រិតទៀត។

លោកស្រីបន្ថែម៖ កូនស្រីរបស់ខ្លួនធ្លាប់ជួបបញ្ហាច្រើនមកហើយ ដូច្នេះមិនហ៊ានស្រមៃទេថាបើនាងមានបញ្ហារកាំរកូសជាមួយស្វាមីទី ២ នេះ នាងនឹងក្លាយទៅជាយ៉ាងណា ប៉ុន្ដែហាមឃាត់មិនបានព្រោះអ្នកទាំងពីរបានសម្រេចចិត្តរៀបការ និងថែមទាំងបានសុំឱ្យមហាជនទទួលយកពួកគេផងដែរ។

មែនទែនទៅ មិនមែនមានតែម្ដាយរបស់ សាន់ ឆាយ ឡើយដែលបង្ហាញក្ដីបារម្ភសូម្បីតែបណ្ដាអ្នកគាំទ្រក៏លើកឡើងដូចគ្នា បើទោះជាអនាគតស្វាមីថ្មីរបស់នាងគឺលោក Koo Jun Yup ធ្លាប់ជាមិត្តប្រុសកាលពី ២០ ឆ្នាំមុនក៏ដោយ។  

បើតាមបណ្ដាញសារពត៌មានកូរ៉េបានឱ្យដឹងថា លោក Koo Jun Yup មានម្ដាយដែលត្រួតត្រាខ្លាំងនិងតែងតែគ្រប់គ្រងកូនប្រុសរបស់ខ្លួនជារឿយៗ។ មិនតែប៉ុណ្ណោះ ជីវិតរស់នៅប្រចាំថ្ងៃរបស់តារាប្រុសវ័យ ៥២ ឆ្នាំនេះក៏ហាក់មានសភាពរញ៉េរញៃ និងពាក់ព័ន្ធជាមួយរឿងអាស្រូវច្រើនដូចជា សេពគ្រឿងញៀន និងត្រូវប៉ូលីសឧស្សាហ៍ចុះមើលដល់ផ្ទះជាដើម។ លើសពីនេះ លោកក៏ធ្លាប់បង្ហាញកាយវិការមិនសមរម្យជាច្រើនតាមកញ្ចក់ទូរទស្សន៍ធ្វើឱ្យមហាជនមិនសូវជាមានការពេញចិត្តឡើយ។ រឿងដែលសំខាន់មួយទៀតគឺអ្នកទាំងពីរសម្រេចចិត្តរៀបការទាំងដែលមិនទាន់បានជួបមុខគ្នាម្ដងទៀតអស់រយៈពេលជាង ២០ ឆ្នាំ ពោលគ្រាន់តែទំនាក់ទំនងតាមទូរស័ព្ទនិយាយគ្នាប៉ុណ្ណោះ។

មតិជាច្រើនលើបណ្ដាញសង្គមបានលើកឡើងថា ការរៀបការដោយគ្មានបានមើលចិត្តថ្លើមគ្នា និងសម្រេចចិត្តភ្លាមៗ ប្រហែលមកពីតារាស្រីរូបនេះគ្រាន់តែចង់បានមនុស្សមកកំដរ ដូច្នេះមិនខ្វល់ច្រើនចេះតែយល់ព្រមទៅ។

គួររំលឹក តារាប្រុសស្រីមួយគូនេះបានជួបគ្នាដំបូងកាលពីកំឡុងឆ្នាំ ២០០៩ នៅក្នុងកម្មវិធីប្រគុំតន្ដ្រីមួយ ហើយបានចាប់អារម្មណ៍លើគ្នា និងសេពគប់គ្នាបានរយៈពេលមួយឆ្នាំក៏ប្រកាសបែកគ្នា។ សម្រាប់មូលហេតុគឺដោយសារផលិតកម្មរបស់តារាចម្រៀងកូរ៉េប្រុស Koo Jun Yup ហាមឃាត់មិនឱ្យមានស្នេហា។ ក្រោយបែកគ្នាអស់ជាង ២០ ឆ្នាំនៅថ្ងៃទី ៨ ខែ មីនា អ្នកទាំងពីរក៏បានប្រកាសថានឹងរៀបការជាមួយគ្នាឆាប់ៗ ខាងមុខ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន