ទឹម រដ្ឋា ប្រកាសថ្ងៃក្រាបផ្ទឹមជាក់លាក់ ក្រោយខកខានកាលពីខែកុម្ភៈ!

បន្ទាប់ពី​ខកខាន​ការ​រៀបចំ​ពិធី​មង្គលការ​កាលពី​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ ឆ្នាំ ២០២២ ម្ដង​រួចមកហើយនោះ តារា​ម៉ូដែល​ចាស់​វស្សា និង​ជា​តារា​សម្ដែង ទឹម រដ្ឋា នៅ​ព្រឹក​ថ្ងៃទី ១០ ខែ​កុម្ភៈ​នេះ បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​ថា នាង​ត្រៀម​នឹង​ដឹកដៃ​អនាគត​ស្វាមី​ក្រាប​ផ្ទឹម​តាម​ប្រពៃណី​ខ្មែរ​នៅ​ថ្ងៃ​ទី ២៥,២៦ ខែ មីនា ឆ្នាំ ២០២២ ខាង​មុខ​នេះ។

តាម​អ្វី​ដែល​កញ្ញា ទឹម រដ្ឋា ធ្លាប់​ប្រាប់​ឱ្យ​ដឹង​កន្លង​មក មង្គលការ​របស់​នាង​ជាមួយ​អនាគត​ស្វាមី​អ្នក​ជំនួញ​ម្នាក់​នេះ គឺ​ធំដុំ​សក្ដិសម​នឹង​កិត្តិយស​ជា​សិល្បករ​របស់​នាង ដែល​គ្រោង​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​លំដាប់​ទៀត​ផង។ ចំណែក​ភ្ញៀវ​កិត្តិយស​គឺ​មាន​ទាំង​អ្នក​ជំនួញ​លំដាប់​ៗ និង​អ្នក​សិល្បៈ​ល្បី​ៗ ដោយសារ​កញ្ញា​ជា​អ្នក​សិល្បៈ​ដ៏​ល្បី​ម្នាក់ និង​មាន​គេ​ឯង​ស្គាល់​ច្រើន។ តួយ៉ាង​ការ​រៀបចំ​ពិធី​ចុង​ខែ​នេះ ក៏​ឃើញ​មាន​វត្តមាន​អ្នកនាង សារ៉ាយ សក្ខណា ដែល​ជា​មិត្ត​ជំនិត ព្រោះ​នាង​គ្រោង​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​វិញ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

គួរ​រំលឹក​ផង​ដែរ​ថា អនាគត​ស្វាមី​តារា​ម៉ូដែល​ដ៏​ល្បី​រូប​នោះ គឺជា​ជនជាតិ​អាមេរិក​កាត់​អេស្ប៉ាញ ដែល​មាន​ឈ្មោះ​ថា Jovany Antonio។ អនាគត​ស្វាមី​របស់​កញ្ញា​សព្វថ្ងៃ​គឺជា ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​មិន​ថា​តែ​ក្នុង​ស្រុក​ខ្មែរ​ទេ គឺ​រកស៊ី​រហូត​ធ្លាយ​ដល់​ក្រៅ​ប្រទេស​ទៀត​ផង។ ក្រៅពី​ការងារ​សិល្បៈ ទឹម រដ្ឋា ផ្ទាល់​ក៏​កំពុង​ចាប់​យក​ជំនាញ​អចលនទ្រព្យ ហើយ​ពេល​នេះ​នាង​កំពុង​សិក្សា​ស្វែង​យល់​ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត​ផង​ដែរ។

ដ្បិត​ខកខាន​រៀបចំ​ពិធី​មង្គលការ​ម្តង​កាល​ពី​អំឡុង​ខែ​កុម្ភៈ ប៉ុន្តែ រដ្ឋា បាន​បង្ហោះ​ឱ្យ​ឃើញ​ពី​រូបថត Pre-wedding ក្នុង​ឈុត​សម្លៀកបំពាក់​យ៉ាង​ប្រណិត​នា​លើ​ទឹកដី​អង្គរ ជាមួយ​អនាគត​ស្វាមី​ជាច្រើន​សន្លឹក​រួច​ទៅ​ហើយ មើលទៅ​ពិត​ជា​ស្រស់​ស្អាត និង​សក្ដិសម​គ្នា​ខ្លាំងណាស់៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ