លែងទុកមុខឲ្យ! សាន់ ឆាយ ចេញទម្លាយអតីតស្វាមីធ្លាប់ប្រើអំពើហិង្សាដាក់គ្រួសារ

ជីវិតអាពាហ៍ពិពាហ៍ធ្លាប់ផ្អែមល្ហែមរបស់ តារាស្រី Barbie Hsu ឬ​ សាន់ ឆាយ និងអតីតស្វាមី Wang XiaoFei បានបញ្ចប់នៅដើមឆ្នាំ ២០២១។ ក្រោយពីប្រកាសលែងលះ អ្នកទាំងពីរនៅមិនទាន់ដាច់ស្រេចគ្នានៅឡើយ ដោយតែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់ នៅលើបណ្ដាញសង្គម និងតែងក្លាយជាប្រធានបទក្ដៅត្រូវបានគេលើកយកមកពិភាក្សា។

ថ្មីៗ នេះ អតីតស្វាមីរបស់តារាស្រី Barbie Hsu បានចោទប្រកាន់រូបនាងរឿងចាយប្រាក់របស់លោកផ្ដេសផ្ដាស់ ដើម្បីទិញអីវ៉ាន់ផ្គាប់ចិត្ដស្វាមីថ្មី ជាពិសេសបង្ខាំងមិនឲ្យរូបលោកជួបមុខកូនៗ របស់ខ្លួន។ ជាការឆ្លើយតប Barbie Hsu ក៏បានបង្ហោះសារយ៉ាងវែងអន្លាយ និងបកអាក្រាតអតីតស្វាមីរបស់ខ្លួនលែងទុកមុខរាប់គ្នា។

Barbie Hsu បានលើកឡើងថា៖ លោក Wang XiaoFei បានផឹកស្រា និងរុញបងស្រីរបស់នាង។ នាងព្យាយាមចូលទៅជួយឃាត់ទាំងដែលខ្លួនកំពុងមានផ្ទៃពោះ នាងក៏ត្រូវបានអតីតស្វាមីរុញឲ្យដួលទៅដីដូចគ្នា។ លោកក៏បានយកសៀវភៅមានកម្រាស់ក្រាស់ និងរឹងគប់មកលើរូបនាងទៀតផង។

រូបនាងបានបន្ដថា៖ នាងទទួលបានរូបថតជាច្រើន ដែលលោកបានដើរលេងសប្បាយជាមួយស្រីផ្សេង និងប្លែកមុខរហូត ទាំងដែលនៅរស់ជួបជុំគ្នា មិនទាន់លែងលះ។ នាងពិតជាមានការភ្ញាក់ផ្អើល។ ជីវិតអាពាហ៍ពិពាហ៍ជាង ១០ ឆ្នាំ នាងមិនមានចំណេញអ្វីឡើយ។ នាងបានឲ្យប្រាក់លោក និងឲ្យលោកខ្ចី ច្រើនជាងអ្វីដែលលោកបានផ្ដល់ឲ្យនាង ហើយលោកបានជំពាក់ប្រាក់នាងរាប់លានដុល្លារទៀតមិនទាន់បានសងវិញផង។ លោកបន្ដផ្សព្វផ្សាយ រឿងមិនពិត និងពាក្យចចាមអារ៉ាមផ្ដេសផ្ដាស ដែលធ្វើឲ្យនាងខូចកេរ្ដិ៍ឈ្មោះ និងត្រូវមនុស្សជាច្រើនរិះគន់ពាសពេញអ៊ីនធើណេត។

ជាចុងក្រោយ Barbie Hsu លើកឡើងថា នាងនឹងឈប់តបតចំពោះរឿងគ្រប់យ៉ាង ចំពោះរឿងអាស្រូវ និងពាក្យចចាមអារ៉ាមដែលផ្សព្វផ្សាយផ្ដេសផ្ដាស។ នាងនឹងទុកឲ្យផ្លូវច្បាប់ជាអ្នកចាត់ការតែម្ដង។ តែយ៉ាងណាក្ដីរឿងនៅតែមិនចប់ ដោយសារតែអតីតស្វាមីរបស់នាងលោក Wang XiaoFei បានចេញមកតបត និងលើកឡើងថា លោកមិនបានធ្វើរឿងទាំងអស់នោះឡើយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ