ការពិតតារាខ្មែរដែលនឹងទៅសម្ដែងនៅបារាំង គឺ វណ្ណដា, វណ្ណថាន, ហ្សាណា, នរិទ្ធ និង យូហៃ

កាលពី​អំឡុង​សប្ដាហ៍​មុន សមាគមសិល្បករខ្មែរ សហការជាមួយ តារា ថុង ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​សិល្បៈ វប្បធម៌​ខ្មែរ​នៅ​លើ​ប៉ារីស បាន​ជួប​ពិភាក្សា និង​ចុះ​កុងត្រា​អំពី​ការ​អញ្ជើញ​សិល្បករ​ខ្មែរ​ទៅ​សម្ដែង​នៅ បារាំង នា​គ្រា​ចុង​ឆ្នាំ​នេះ។

ពេលនេះ​បញ្ជី​ឈ្មោះ​តារា​ខ្មែរ​ដែល​ត្រូវ​ទៅ​សម្ដែង​នៅ​បារាំង បាន​ចេញ​ប្រកាស​ហើយ គឺ​មាន ៥ រូប ដែល​ជា​សិល្បករ​នៅ​ក្នុង​ផលិតកម្ម​បារមី។ តារា​ប្រុស​ស្រី​ល្បី​ៗ​ទាំង ៥ ដួង នឹង​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ យ «BARAMEY IN PARIS: VannDa, Vanthan, Norith, YuuHai & Suzana» ដែល​នឹង​ធ្វើ​ឡើង​នៅ សាល​ប្រគំ​តន្ត្រី Salle Pleyel ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​ថ្ងៃ​១ ខែ​ធ្នូ ឆ្នាំ​២០២៥ ខាងមុខនេះ។

ព្រឹត្តិការណ៍​នោះ​នឹង​ក្លាយ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​តន្ត្រី​ខ្មែរ ហើយ យ «BARAMEY IN PARIS: VannDa, Vanthan, Norith, YuuHai & Suzana» នេះ​អាច​កើតឡើង​បាន​តាមរយៈ​កិច្ចសហការ ពិសេស​រវាង​ផលិតកម្ម​បារមី ជាមួយ​សមាគម​សិល្បករ​ខ្មែរ និង​លោក តារា ថុង ដែល​នឹង​នាំ​ឲ្យ​សិល្បករ​ខ្មែរ​បាន​​ឡើង​សម្ដែង​លើ​ឆាក​ដ៏​ធំ និង​ល្បីល្បាញ​នៅ​អឺរ៉ុប។ ដោយ​មាន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្ប គាំទ្រ​ពីក្រោយ​យ៉ាង​ពេញ​ទំហឹង។

សម្រាប់​សំបុត្រ Early Bird នឹង​ចាប់ផ្ដើម​ដាក់​លក់​នៅ​ថ្ងៃ​ចន្ទ ទី​៣ ខែ​វិច្ឆិកា វេលា​ម៉ោង ១២ ថ្ងៃត្រង់ (GMT+1)! ដោយ​ចំនួន​សំបុត្រ​មាន​កំណត់ ដូចនេះ​ហើយ​ប្រជាជន​ខ្មែរ​ដែល​រស់នៅ​ប្រទេស​បារាំង​មាន​ឱកាស​ក្នុង​ការ​ជួប​សិល្បករ​ខ្មែរ​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស​ទាំង ៥ រូប​នេះ។ វា​មិន​ត្រឹម​ជា​​ការ​ប្រគំ​តន្ត្រី នេះ​គឺជា​និមិត្ត​រូប​នៃ​មោទនភាព​ជាតិ ស្មារតី​សាមគ្គី និង​ក្តី​សង្ឃឹម​របស់​កូន​ខ្មែរ។ ចូលរួមដើម្បីទទួលយកបទពិសោធដ៏តន្ត្រីដែលអស្ចារ្យ ហើយ​ក្លាយ​ជា​ចំណែក​មួយ​នៃ​ពេល​វេលា​ដ៏​មាន​ន័យ​នេះ​ទាំងអស់​គ្នា។

លោក តារា ថុង ឬ​អ្នក​នៅ​ក្រៅ​ប្រទេស​ស្គាល់​លោក​ថា Dara Sabay បាន​ប្រាប់ AMS Infotainment ឲ្យ​ដឹង​ថា គម្រោង​នាំ​សិល្បករ​របស់​បារមី​មក​សម្ដែង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​បារាំង ប្រើ​ពេល​ប្រហែល ២ ឆ្នាំ​ឯណោះ ហើយ​កិច្ចការ​ទាំងនេះ​ធ្វើឲ្យ​លោក​មាន​មោទនភាព​ជា​ខ្លាំង ហើយ​រឿង​ទាំងនេះ​ធ្វើ​ដើម្បី​ជាតិ​មាតុភូមិ។

គួរ​បញ្ជាក់​ថា​ឆ្នាំ​ ២០២៥ តារា​របស់​បារមី​ទាំង ៥ រូប រួម​មាន វណ្ណដា, វណ្ណថាន, ហ្សាណា, នរិទ្ធ និង យូហៃ ក៏​បាន​ទៅ​សម្ដែង​នៅ​អាមេរិក​ផងដែរ ដែល​​ចាត់​ទុក​ថា​ជា​ភាព​ជោគជ័យ​នៃ​តារា​ប្រុស​ស្រី​វ័យ​ក្មេង និង​ពោរពេញ​ដោយ​សមត្ថភាព​ទាំង​នេះ៕

រូបភាព៖ សមាគមសិល្បករខ្មែរ,Baramey Production & Sabay Sabay Dara



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *