កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឆាណែលយូធូបផ្លូវការ Bangtantv បានបង្ហោះនូវវីដេអូមួយដែលបង្ហាញពីការជូនដំណើរសមាជិកនៅសល់ទាំងបួននៃក្រុមតារាចម្រៀង BTS គឺ RM, V, Jimin និង Jungkook ចូលមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធា។

នៅក្នុងនោះផងដែរ ស្ថាបនិក HYBE លោក Bang Si Hyuk ក៏បានបង្ហាញវត្តមានជូនដំណើរសមាជិកទាំងបួនក្នុងកាយវិការស្និទ្ធស្នាលប្រៀបដូចជាឪពុកកំពុងជូនដំណើរកូនប្រុសចូលបម្រើយោធា។ ទន្ទឹមនឹងនេះលោកក៏បានរៀបចំយ៉ាងគិតគូរនូវសម្ភារៈសំខាន់ៗក្រែមលាបមុខផ្ដល់សំណើម និងកញ្ចប់កម្ដៅដៃសម្រាប់ប្រើក្នុងរដូវរងាដល់អ្នកទាំងបួនផងដែរដែលនេះគឺជាការបង្ហាញអំពីការយកចិត្តទុកដាក់យ៉ាងកក់ក្ដៅរបស់លោក។

នៅក្នុងខ្សែវីដេអូនោះក៏បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តព្រមទាំងក្ដុកក្ដួលតំណាលគ្នានៅពេលដែលឃើញស្ថាបនិក HYBE រូបនេះមកជូនដំណើរដោយផ្ទាល់។ គួរបញ្ជាក់ផងដែរថា ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៣ ក្រុម BTS បានបង្ហាញខ្លួនជាតារាខេប៉ុបជាតារាចម្រៀងរបស់ Big Hit Music ក្រោមការដឹកនាំរបស់លោក Bang Si Hyuk តាំងពីក្រុមហ៊ុនប៊ិះនឹងក្ស័យធុនរហូតដល់ក្លាយជាក្រុមហ៊ុនយក្សក្នុងឧស្សាហកម្មតន្រ្តី។

បើរាប់មកដល់ពេលបច្ចុប្បន្នគឺមានរយៈពេល ១០ ឆ្នាំទៅហើយដែលពួកគេនៅជាមួយគ្នា រួមគ្នាដើរលើវិធីមួយនេះ មិនបោះបង់គ្នាប្រៀបដូចជាក្រុមគ្រួសារតែមួយព្រមទាំងធ្វើឱ្យពិភពលោកទទួលស្គាល់សមត្ថភាពពិតរបស់តារាជាជនជាតិអាស៊ីផងដែរ៕























Account
Security
Favourite Content