ជៀវវៃ ស្ដាយក្រោយខ្លាំងយកកូននៅអាយុចាស់ពេក ខ្លាចមិនបាននៅពរចៅ

ថ្មីៗនេះតារាសម្ដែងស្រីល្បីឈ្មោះតៃវ៉ាន់ Ruby Lin ឬមនុស្ស​ជាច្រើន​ស្គាល់​ថាព្រះនាង ជៀវវៃ បានទម្លាយពីរឿងស្ដាយក្រោយមួយ ដែលនាងមិនគួរធ្វើក្នុងកម្មវិធី Hear Me Out។

បច្ចុប្បន្ន​ តារាសម្ដែងស្រីរូបនេះមានអាយុ ៤៧ ឆ្នាំហើយ ខណៈគម្លាតអាយុរបស់នាង និងកូនស្រីតូចបានក្លាយជាប្រធានបទត្រូវគេលើកយកមកពិភាក្សាក្នុងកម្មវិធីមួយនេះ។ ជៀវវៃ បានបង្ហាញពីក្ដីបារម្ភរបស់នាងចំពោះកូនស្រី ដែលធ្វើឲ្យមហាជនជាច្រើនយល់ច្បាស់ក្នុងនាមជាម្ដាយដូចគ្នា។

មែនទែនទៅ ជៀវវៃ ជាតារាស្រីម្នាក់ដែលតែងព្យាយាមមិនរំឮកពីកូនស្រីរបស់ខ្លួនលើបណ្ដាញសង្គម ឬបទសម្ភាសន៍នានាដោយសារតែចង់រក្សាភាពឯកជន និងការពារកូនស្រី​នាងពីការតាមរំខាន។ ជៀវវៃ និងស្វាមី Wallace Huo បានដឹកដៃគ្នាចូលរោងមង្គលនៅឆ្នាំ ២០១៦ ក្រោយមកបានមួយឆ្នាំ អ្នកទាំងទទួលបានចំណងដៃកូនស្រីមួយ។ ក្នុង​ឱកាសចូលរួមកម្មវិធី Hear Me Out នាងបានសម្ដែងពីក្ដីបារម្ភ និងស្ដាយក្រោយដែលយកកូននៅអាយុចាស់ពេក។

ជៀវៃ ទទួលបានចំណងដៃកូនស្រីនៅពេលដែលនាងមានអាយុ ៤០ ឆ្នាំ បច្ចុប្បន្នកូនស្រីរបស់នាងទើបមានអាយុ ៧ ឆ្នាំប៉ុណ្ណោះ។ ជៀវៃ បានលើកឡើងថា កូនស្រីរបស់នាងពិតជាកាដូដែលទេវតាប្រទានឲ្យនាង ហើយនាងកាន់តែមានសុភមង្គលក្រោយកូនម្នាក់នេះចាប់កំណើត។

នាងបានបន្ដថា​ វាជារឿងល្អមួយដែលកូនស្រីរបស់នាងកើតនៅអំឡុងពេលនេះ ដោយសារតែវាជាពេលវេលាដែលនាងមានប្រាក់គ្រប់គ្រាន់ក្នុងការចិញ្ចឹមបីបាច់ថែរក្សានាងបាន។ តែនាងក៏មានការស្ដាយក្រោយខ្លាំងដែលនាងយកកូននៅអាយុចាស់ពេក ទម្រាំកូននាងមានអាយុ ២០ ឆ្នាំ រូបនាងគឺមានអាយុ ៦០ ឆ្នាំទៅហើយ។

 ជាចុងក្រោយ រូបនាងក៏និយាយបន្ថែមបែបលេងសើចថា នាងមិនចង់ឲ្យកូនស្រីរបស់នាងដូចនាងឡើយ ចាំទាល់តែអាយុ ៤០ ទើបរៀបការយកកូន។ បើអ៊ីចឹងមែននោះ ទាល់តែអាយុ ៨០ ឆ្នាំទើបនាងមានឱកាសអាចពរចៅបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។