ថ្ងៃបុណ្យណូអែលឱ្យអ្វីក៏បាន តែហាមផ្តាច់កាដូ ១០ ប្រភេទនេះ

នៅតាមបណ្តាប្រទេសមួយចំនួនលើពិភពលោកមានការប្រារព្ធពិធីបុណ្យមួយដែលគ្រប់គ្នាតែងហៅថា បុណ្យគ្រិស្មាស់ ឬបុណ្យណូអែល រៀងរាល់ឆ្នាំនាថ្ងៃ ២៥ ធ្នូ។ ចំពោះពិធីបុណ្យនេះ មានរឿងជាច្រើនគួរឱ្យចង់សិក្សាស្វែងយល់ ជាពិសេសជំនឿនៃការឱ្យកាដូ ដែលក្មេងៗតែងទទួលបាននៅក្នុងថ្ងៃបុណ្យណូអែលពីសាន់តា ។ ជំនឿមួយនេះបានបន្តមកដល់ពេលបច្ចុប្បន្ន មិនត្រឹមតែកុមារតូចៗ តែមនុស្សធំ និងយុវវ័យ ក៏មានជំនឿថា ពួកគេនឹងទទួលបានកាដូ ហើយសាន់តារបស់ពួកគេនោះគឺ ឳពុកម្តាយ សាច់ញាតិ មិត្តភ័ក្ដិ ឬមនុស្សជាទីស្រលាញ់របស់ពួកគេ។

យ៉ាងណាមិញ កាដូមួយចំនួនមិនគួរជូនដាច់ខាត នៅក្នុងថ្ងៃបុណ្យណូអែល ដោយហេតុថា ពិធីបុណ្យនេះ ជាពិធីបុណ្យបែបគ្រិស្តសាសនា។

១. លុយ

អ្នកណាក៏ចង់បានលុយដែរ តែប្រសិនអ្នកឱ្យលុយទៅកាន់នរណាម្នាក់ ជំនួសឱ្យកាដូ នោះបង្ហាញបានថា អ្នកមិនបានយកចិត្តទុកដាក់ ក៏ដូចជាផ្តល់សារៈសំខាន់ដល់ពួកគេនោះទេ។ គួរជៀសវាងការឱ្យលុយក្នុងថ្ងៃបុណ្យណូអែល។

២. សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ

ជារឿងគួរឱ្យរំភើបសម្រាប់មេផ្ទះ ឬអ្នកដែលចូលចិត្តធ្វើម្ហូប ប៉ុន្តែការជូនរបស់បែបនេះប្រៀបបីដូចជាការប្រើឱ្យពួកគេទៅធ្វើការងារផ្ទះនៅក្នុងថ្ងៃបុណ្យសប្បាយរីករាយ ឬជាការបង្ហាញថាការងារផ្ទះគឺសក្ដិសមជាមួយពួកគេបំផុត។

៣. ខោក្នុង

ទោះជាប្តីប្រពន្ធ ឬដៃគូក៏ដោយ ចៀសវាងការជូនរបស់បែបនេះ នៅថ្ងៃបុណ្យណូអែល។ ការបើកកាដូបែបនេះនៅចំពោះមុខប្អូនសាច់ញាតិ ឬមិត្តភក្តិដូចបង្ហាញកាយអាក្រាតរបស់អ្នកដែលទទួលកាដូយ៉ាងចឹង​។

៤. សៀវភៅគន្លឹះក្នុងការធ្វើអ្វីមួយ

តួយ៉ាងដូចជា វិធីធ្វើឱ្យស្រក់ទម្ងន់ក្នុងពេល១សប្តាហ៌ ឬវិធីសាស្ត្ររំងាប់ផ្លូវចិត្ត … មិនគួរយកសៀវភៅប្រភេទនេះធ្វើជាកាដូដាច់ខាត។ ជំនួសនៃការឱ្យកាដូជាសៀវភៅគន្លឹះ អ្នកគួរតែចំណាយពេលនៅក្បែរគាត់ និងផ្តល់យោបល់នូវអ្វីដែលគាត់ត្រូវការល្អជាង។

៥. គ្រឿងតុបតែងលម្អក្នុងពិធីបុណ្យគ្រិស្មាស់

កុំទិញរបស់ដែលគេមានហើយ កុំឱ្យរបស់ដែលប្រើមិនកើត។ កាដូថ្ងៃបុណ្យណូអែល គួរជាកាដូដែលឱ្យសម្រាប់មនុស្សម្នាក់នោះជាពិសេស មិនមែនឱ្យរបស់ទុកតុបតែងផ្ទះនោះទេ។

៦. កែវទឹក ឬស្រោមជើង

អ្នកមិនគួរជូនរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ទៅកាន់នរណាម្នាក់នៅក្នុងពិធីបុណ្យ គ្រិសសាសនា បែបនេះទេ។ របស់ដែលជូនជាកាដូ គួរជារបស់ដែលបង្ហាញពីអត្ថន័យនៃមនុស្ស​​ម្នាក់នោះ ឬជាកាដូ ដែលបង្ហាញពីការចងចាំនៅក្នុងពិធីបុណ្យមួយនេះ។

៧. កាដូតាមចិត្តខ្លួនឯង

អ្នកស្រលាញ់ តែមិនប្រាកដថា ដៃគូ ឬមនុស្សដែលអ្នកចង់ឱ្យ គាត់ស្រលាញ់ពេញចិត្តកាដូមួយនោះទេ។ អ្នកគួររៀនយល់ពីចិត្តរបស់ដៃគូ ទិញអ្វីដែលគាត់ស្រលាញ់ គាត់ចង់បាន ហើយមានន័យបំផុតសម្រាប់គាត់។ ចៀសវាងទិញកាដូតម្រូវចិត្តខ្លួនឯង ព្រោះអ្នកមិនមែនអ្នកប្រើទេ។

៨. កាតជូនពរ

ប្រសិនអ្នកមានបំណងចង់ជូនជាកាតជូនពរទៅកាន់នរណាម្នាក់ក្នុងថ្ងៃណូអែល អ្នកត្រូវប្រាកដចិត្តថា អត្ថន័យនៅក្នុងកាតជូនពរនោះពិតជាមានន័យណាស់សម្រាប់ពួកគេ មិនមែនគ្រាន់តែសរសេរឱ្យតែរួចពីដៃនោះទេ។

៩. ស៊ុមរូបថត

មិនមែនជារឿងអាក្រក់ពេកទេ ដែលយកស៊ុមរូបថតធ្វើជាកាដូថ្ងៃបុណ្យណូអែល។ អ្នកគួរជ្រើសរើស ទាំងរូបថត និងស៊ុម ដែលមើលទៅទាំងស្អាត និងមានភាពទាក់ទាញ មិនចឹងទេ គេទៅមើលរូបនៅលើ Social media វិញហើយ។

១០. សត្វចិញ្ចឹម

Surprise ប្រសិនអ្នកដែលទទួលកាដូពីអ្នកជាមនុស្សដែលស្រលាញ់សត្វ ក៏នៅតែ Surprise បើគាត់ជាមនុស្សមិនចូលចិត្តសត្វ ជាពិសេសសត្វចិញ្ចឹមតែម្តង។ អ្នកត្រូវសម្រេចចិត្តឱ្យបានច្បាស់ចំពោះការជូនកាដូប្រភេទនេះទៅកាន់នរណាម្នាក់ក្នុងថ្ងៃ ណូអែល។

ការជូនកាដូនៅក្នុងថ្ងៃបុណ្យ ណូអែល ជាការបង្ហាញក្តីស្រលាញ់ពិតៗ ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះមនុស្សជាទីស្រលាញ់របស់អ្នកដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក