កក្រើកទឹកដីសៀមរាប ជាមួយមហាព្រឹត្តិការណ៍សិល្បៈ «រាត្រីចងចាំ និងរាត្រីសមោសរ» លើកទី៤ 

ការទន្ទឹងរង់ចាំបានមកដល់ហើយ មហាព្រឹត្តិការណ៍សិល្បៈ «រាត្រីចងចាំ និងរាត្រីសមោសរ» ឆ្នាំ ២០២៣ លើកទី៤ បានកំពុងរៀបចំឡើងយ៉ាងអធិកអធមបំផុតនៅលើទឹកដី​សៀមរាប។ ក្នុងនោះ ព្រឹត្តិការណ៍រាត្រីសមោសរសម្បុរសធម៌ ត្រូវបានរៀបចំឡើងកាលពីយប់ថ្ងៃទៅ១៣ ខែធ្នូ កន្លងទៅនេះ នៅលើប្រាសាទបាពួន ខណៈព្រឹត្តិការណ៍ «រាត្រីចងចាំ ២០២៣» នឹងបង្ហាញវត្តមានជូនភ្ញៀវជាតិ-អន្តរជាតិបានទស្សនានៅយប់ថ្ងៃទី១៤ ខែធ្នូនេះ នៅទីធ្លាព្រះលានជល់ដំរី ក្នុងតំបន់រមណីយដ្ឋានអង្គរ ទីរួមខេត្តសៀមរាប។

មហាព្រឹត្តិការណ៍សិល្បៈដ៏ធំអស្ចារ្យនេះ រៀបចំឡើងក្នុងបំណងដើម្បី​អបអរ​សាទរ​ខួប​លើកទី៣១ នៃការចុះបញ្ជីប្រាសាទអង្គរវត្តក្នុងបេតិកភណ្ឌ​វប្បធម៌​រូបី​នៃ​ពិភពលោក នៅថ្ងៃ​ទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២ របស់​អង្គការ​យូណេស្កូ (UNESCO) និង ដើម្បីអបអរសាទរពិធីបុណ្យរំលឹកគុណអង្គរផងដែរ។

«រាត្រីចងចាំ និងរាត្រីសមោសរ» ឆ្នាំ២០២៣ មានការបង្ហាញជូននូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ព្រមទាំង​ទស្សនីយ​ភាព​សិល្បៈចម្រុះជាច្រើនទម្រង់ ដោយមានការចូល​រួម​សម្តែង​ពី​សិល្បករ-សិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធសរុបប្រមាណជាង ៣០០ នាក់។ 

តួយ៉ាង ក្នុងព្រឹត្តិការណ៍រាត្រីសមោសរសម្បុរសធម៌ កាលពីយប់មិញនេះ មានការសម្តែងផ្ទាំងទស្សនីយភាពរបាំប្រពៃណីបុរាណខ្មែរ ដែលបង្ហាញជូនអំពីទម្រង់មរតកវប្បធម៌ជាតិ​ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា, ការបកស្រាយបទចម្រៀងយ៉ាងពីរោះរណ្តំជាច្រើនបទពីបណ្តាសិល្បករ-សិល្បការិនីប្រុសស្រីល្បីៗ និងមានការដើរបង្ហាញម៉ូដឈុតសម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរ រៀបរៀងដោយសម្អាងការ ស៊ីនឌី។

មិនទាន់អស់ឡើយទេ ក្នុងព្រឹត្តិការណ៍សិល្បៈវប្បធម៌ដ៏គួរឱ្យចងចាំនេះទៀតសោត ក៏មានដើរបង្ហាញម៉ូដឈុតសម្លៀកបំពាក់រាត្រីសមោសរច្នៃពីហាងកាត់ដេរ បូរ៉ានិច រួមទាំងការដើរបង្ហាញម៉ូដសម្លៀកបំពាក់សហសម័យ KALKIN COLLECTION 2023/2024 បរមវិស្ណុលោក ជាការច្នៃម៉ូដពីលោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ ផងដែរ។ 

ផ្ទាំងទស្សនីភាពសិល្បៈដ៏អស្ចារ្យទាំងនេះ បានញ៉ាំឱ្យបរិយាកាសព្រឹត្តិការណ៍រាត្រីសមោសរសម្បុរសធម៌ កាន់តែមានភាពឱឡារិកឡើងខ្លាំង ដោយបានបង្ហាញឱ្យឃើញទម្រង់សិល្បៈ​វប្បធម៌ខ្មែរដ៏រស់រវើក ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ សម្រាប់យប់ថ្ងៃទី ១៤ ខែធ្នូនេះ ក៏មានសម្តែងទម្រង់ល្ខោនទំនើបចម្រុះ ដែលមានការចូលរួមសម្តែងពីសិល្បករ-សិល្បការិនីជាច្រើនរូប នៅទីធ្លាព្រះលានជល់ដំរី  ដូច្នេះកុំភ្លេចទៅចូលរួមទស្សនាកម្សាន្តឱ្យបានច្រើនកុះករទាំងអស់គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ