ជាច្រើនឆ្នាំមុន តារាស្រីថៃ Baifern និង Davika ត្រូវបានមហាជនជាច្រើនចាត់ទុកថាជាតារាស្រីមានភាពជិតស្និទ្ធគ្នាខ្លាំង អ្នកទាំងពីរតែងតែទៅណាមកណាជាមួយគ្នា និង ថែមទាំងធ្លាប់មានអ្នកចាត់ការតែមួយ ជាមួយគ្នាទៀត។ ប៉ុន្ដែក្រោយមក អ្នកទាំងពីរក៏លែងមានសកម្មភាពរួមគ្នា និងលែងបង្ហាញភាពជិតស្និទ្ធនៅទីសាធារណៈ ស្របពេលមានពាក្យចចាមអារ៉ាមជាច្រើនជុំវិញទំនាក់ទំនងមិត្តភាពប្រេះឆារបស់តារាស្រីទាំងពីរ។



អ្វីដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនហាក់មានការភ្ញាក់ផ្អើលនោះគឺតារាស្រីទាំងពីរត្រូវបានគេប្រទះឃើញឈរនិយាយគ្នាយ៉ាងរាក់ទាក់ ព្រមទាំងឱបគ្នាយ៉ាងស្និទ្ធស្នាលខ្លាំង នៅឯព្រលានយន្ដហោះទីក្រុង ប៉ារីស កាលពីពេលថ្មីៗ។ ទង្វើនេះ ធ្វើឲ្យមហាជនជាច្រើនជឿថា អ្នកទាំងពីរមិនបានឈ្លោះប្រកែកដូចពាក្យចចាមអារ៉ាមលើកឡើងឡើយ គ្រាន់តែធ្វើការផ្សេងៗគ្នា រវល់រៀងខ្លួនមិនមានពេលជួបគ្នាប៉ុណ្ណោះ។




ការបង្ហាញភាពស្និទ្ធស្នាល និងទំនាក់ទំនងល្អដូច្នេះក៏ធ្វើឲ្យអ្នកគាំទ្ររបស់អ្នកទាំងពីរហាក់ធូរទ្រូង និងលែងមានចម្ងល់ក្នុងចិត្តពីរឿងរ៉ាវឈ្លោះប្រកែកគ្នា។ ពេលវេលាដែលអ្នកទាំងពីរជួបជុំគ្នាវិញ ក៏ជាពេលវេលាមួយដែលអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំដូចគ្នា និងសង្ឃឹមថាអ្នកទាំងពីរអាចមានការងាររួមគ្នានាពេលអនាគតផងដែរ៕




























Account
Security
Favourite Content