យោងតាមសារព័ត៌មាន Allkpop ដែលចុះផ្សាយនៅថ្ងៃទី២៦ ខែមិថុនានេះ ក្រុមចម្រៀងខេប៉ុបនារីជំនាន់ទី ១ Baby V.O.X នឹងត្រឡប់មករួមគ្នាជាថ្មី ក្នុងកម្មវិធីប្រគំតន្ត្រីទោល ដែលនឹងធ្វើឡើងនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ។

ការប្រគំតន្ត្រីដែលរៀបចំឡើងដើម្បីអបអរសាទរដល់គម្រប់ខួប ៣០ឆ្នាំរបស់ក្រុម នឹងប្រព្រឹត្តទៅឯទីក្រុងសេអ៊ូល ក៏ប៉ុន្តែព័ត៌មានលម្អិតអំពីទីតាំងជាក់លាក់ និងការលក់សំបុត្រនៅមិនទាន់បានផ្សព្វផ្សាយនោះទេ។
យ៉ាងណាមិញ Baby V.O.X ក៏បានបង្ហើបដែលថា ខ្លួននឹងធ្វើការ Remaster អាល់ប៊ុមចាស់ឡើងវិញ ដោយមានគម្រោងបញ្ចេញជូនអ្នកគាំទ្រក្នុងពេលឆាប់ៗនេះ។ ជាក់ស្ដែង កាលពីខែមករា កន្លងទៅនារីទាំង ៥ គឺ Kim E‑Z, Lee Hee‑jin, Kan Mi‑youn, Shim Eun‑jin និង Yoon Eun‑hye ក៏ទើបតែបញ្ចេញនូវវីដេអូចម្រៀងថ្មី ដោយបានរួមបទកំពូលប្រជាប្រិយភាពចំនួន ២ បទចូលគ្នាងផងដែរ គឺ Why និង Game Over។

សូមរំឭកផងដែរថា Baby V.O.X បានចាប់ផ្ដើមអាជីពការងាររបស់ខ្លួនកាលពីឆ្នាំ ១៩៩៧ និងជាក្រុមចម្រៀងនារីដំបូងៗដែលបាននាំយកភាពល្បីល្បាញពីអ្នកស្ដាប់អន្តរជាតិជាច្រើនរូបចូលមកក្នុងវិស័យតន្រ្តីរបស់កូរ៉េខាងត្បូង ជាពិសេសគឺអ្នកគាំទ្រមកពីប្រទេសចិនតែម្ដង។
រយៈពេលជិត ១០ឆ្នាំក្នុងវិស័យខេប៉ុប Baby V.O.X បានចេញអាល់ប៊ុមសរុបចំនួន ៧ ជាមួយនឹងបទល្បីៗជាច្រើន ដូចជា Ya Ya Ya, Killer និងបទ Missing You មុននឹងអ្នកទាំង ៥សម្រេចចិត្តបញ្ឈប់សកម្មភាពក្រុមនៅក្នុងឆ្នាំ ២០០៦៕























Account
Security
Favourite Content