Mingi បានរងរបួសបាក់ម្រាមដៃនាងខាងឆ្វេង ក្រោយពីបានធ្លាក់ពីលើកឆាក WATERBOMB នៅទីក្រុងម៉ាកាវ ក្នុងពេលកំពុងសម្ដែងជាមួយក្រុម ATEEZ ខណៈដែលលោកនៅតែចង់បន្តសកម្មភាពការងារដូចដើម។

យោងតាមការចុះផ្សាយរបស់កាសែត Ilgan Sports នៅថ្ងៃទី១១ ខែវិច្ឆិកានេះ Mingi ជួបឧបទ្ទវហេតុតាំងតែពីថ្ងៃទី ៩ ខែវិច្ឆិកា មកម៉្លេះ។ លុះត្រឡប់មកដល់ប្រទេសកូរ៉េខាងត្បូងវិញ ទើបតារាប្រុសវ័យ ២៦ ឆ្នាំបានទៅពិនិត្យនៅមន្ទីរពេទ្យ ហើយរកឃើញថា លោកបានបាក់ម្រាមនាងខាងឆ្វេង។
ដ្បិតកំពុងតែស្ថិតនៅក្នុងការព្យាបាល ដោយមានពាក់ប្រអប់ការពារចំពោះម្រាមដែលមានរបួស តំណាងពី KQ Entertainment ដែលជាទីភ្នាក់ងារគ្រប់គ្រងការងាររបស់ Mingi បានឱ្យដឹងថា លោកនៅតែបន្តការងារដែលបានគ្រោងទុកដូចដើម។
ស្របតាមគោលបំណងរបស់សិល្បករខេប៉ុបរូបនេះ តំណាងរូបដដែលបានបញ្ជាក់ទៀតថា Mingi នឹងបង្ហាញវត្តមានរួមគ្នាជាមួយក្រុមក្នុងកម្មវិធីប្រគល់ពានរង្វាន់ Korea Grand Music Awards (KGMA) ឆ្នាំ ២០២៥ ដែលនឹងមកដល់នៅថ្ងៃទី១៤ ខែវិច្ឆិកា ខាងមុខ ដោយពួកគេក៏នឹងឡើងសម្ដែងនៅលើវេទិកានេះដូចគ្នា៕

























Account
Security
Favourite Content