ដំណឹងការចេញទៅប្រគំតន្រ្តីរបស់ វណ្ណដា នៅទីក្រុងប៉ារីសខែក្រោយ ល្បីដល់សារព័ត៌មានបារាំង

ការ​ចេញ​ទៅ​ប្រគំតន្ត្រី​របស់​តារា​ចម្រៀង​ខ្មែរ ៥ រូប មាន វណ្ណដា, វណ្ណថាន, នរិទ្ធ, យូហៃ និង រ៉េត ស៊ូហ្សាណា មិន​ត្រឹមតែ​ធ្វើឲ្យ​ជនជាតិ​ខ្មែរ​ដែល​កំពុង​រស់នៅ​ទីនោះ​រំភើប​ឡើយ សូម្បី​តែ​ជនជាតិ​បារាំង​ផ្ទាល់​ក៏​ទន្ទឹង​រង់ចាំ​ដូចគ្នា​ដែរ។

វណ្ណដា និង​មិត្ត​រួម​ទ្រនំ ៤ រូប​ទៀត នឹង​​​ទៅ​សម្ដែង​ជូន​អ្នក​គាំទ្រ​នៅ​បារាំង នា​ថ្ងៃ ១ ខែ​ធ្នូ ឆ្នាំ ២០២៥ ខាង​មុខ​។ ដំណឹង​ចេញ​ទៅ​ប្រគំតន្ត្រី​របស់​តារា​ប្រុស​ស្រី​នៃ​ផលិតកម្ម​បារមី ក៏​ត្រូវ​បាន​សារព័ត៌មាន​បារាំង​យក​ទៅ​ចុះ​ផ្សាយ​ដូចគ្នា។ ដោយ Sortir a Paris បាន​ដាក់​ចំណងជើង​ថា “វណ្ណដា តារា​រ៉េប​ខ្មែរ​ក្នុង​ការ​ប្រគំ​តន្ត្រី​នៅ Salle Pleyel ក្នុង​ទីក្រុង​ប៉ារីស​នា​ ខែ​ធ្នូ ឆ្នាំ​ ២០២៥“។ Sortir a Paris ថា៖ “វណ្ណដា ជា​តារា​ឈាន​មុខ​គេ​ក្នុង​វិស័យ​រ៉េប​នៅ​កម្ពុជា បាន​ប្រកាស​វិល​ត្រលប់​មក​ទីក្រុង​ប៉ារីស​វិញ​ជាមួយ​នឹង​ការ​ប្រគំតន្ត្រី​ដំបូង​គេ​នៅ​ហាង Salle Pleyel នៅ​ថ្ងៃ​ចន្ទ ទី​១ ខែ​ធ្នូ ឆ្នាំ ២០២៥“។

ក្នុង​សំណេរ​របស់​គេហទំព័រ Sortir a Paris បាន​បន្ត​ទៀត​ថា “អ្នក​ខ្លះ​ប្រហែល​ជា​បាន​ឃើញ​គាត់​នៅ​ក្នុង​ពិធី​​បិទ​ការ​ប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​ប៉ារីស​ឆ្នាំ ២០២៤ ជាមួយ​នឹង Phoenix, Kavinsky និង Angèle។ អ្នក​ផ្សេង​ទៀត​ធ្លាប់​ស្គាល់​គាត់​រួច​ទៅ​ហើយ។ អាច​និយាយ​បាន​ថា វណ្ណដា គឺជា​តួអង្គ​សំខាន់​ម្នាក់​ក្នុង​ការ​វិស័យ​រ៉េប​របស់​កម្ពុជា“។

រដូវ​ស្លឹក​ឈើ​ជ្រុះ​នេះ សិល្បករ​រូបនេះ​ត្រឡប់​មក​ទីក្រុង​ប៉ារីស​វិញ ហើយ​ប្រកាស​ការ​ប្រគំតន្ត្រី​ដំបូង​របស់​ខ្លួន​នៅ Salle Pleyel ហើយ វណ្ណដា មិន​បាន​មក​​ម្នាក់​ឯង​នៅ​លើ​ឆាក​នោះ​ឡើយ ដោយ​ម្ចាស់​បទ “Queen Bee” នឹង​ចូល​រួម​សម្ដែង​ជាមួយ​សិល្បករ ៤ រូប​ទៀត​មក​ពី​​កម្ពុជា និង​ផលិតកម្ម​តែ​១ រួម​មាន វណ្ណថាន, នរិទ្ធ, យូហៃ និង ស៊ូហ្សាណា។ ពួកគេ​ទាំងអស់ ​គឺជា​ផ្នែក​មួយ​របស់​ផលិតកម្ម Baramey ដែល “ចាត់​ទុក​ថា​ជា​ផលិតកម្ម​ចម្រៀង​ដ៏​ល្បី និង​មាន​ឥទ្ធិពល​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​អាស៊ីអាគ្នេយ៍“។ នេះ​ជា​ការ​បរិយាយ Sortir a Paris។

តន្ត្រី​ខ្មែរ​សម័យ​នេះ​មាន​ការ​ពេញ​និយម​កាន់តែ​ខ្លាំង​នៅ​អាស៊ីអាគ្នេយ៍ តែ​មិន​សូវមានអ្នកស្គាល់​នៅ​អឺរ៉ុប។ ប៉ុន្តែ​ឥឡូវ​បាន​ត្រៀម​ខ្លួន​រួច​ហើយ ​ដើម្បី​យក​ឈ្នះ​ទស្សនិកជន​បារាំង! នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​សម្រាប់​សិល្បករ​មក​ឆាក​តន្ត្រី​នេះ។ វា​ជា​ឱកាស​មួយ​ដើម្បី​ស្វែង​យល់​ពី​ស្ទីល៍​តន្ត្រី​ដ៏​ពិសេស​នេះ ដែល​ត្រូវ​បាន​អ្នក​សិល្បៈ​ដូច​ជា វណ្ណដា និង​ទទួល​បាន​ការ​ផ្លាស់​ប្តូរ​វប្បធម៌​ដ៏​អស្ចារ្យ​រវាង​ទីក្រុង​ប៉ារីស និង​ទីក្រុង​ភ្នំពេញ។

គួរ​បញ្ជាក់​ថា​សំបុត្រ​នៃ​ការ​ប្រគំតន្ត្រី​របស់​សិល្បករ​បារមី បាន​លក់​អស់​តាំងពី​ថ្ងៃ​ប្រកាស​ដំបូង​ម្ល៉េះ។ ការ​ចេញ​ទៅ​សម្ដែង​នៅ​ទីក្រុង​ប៉ារីស​របស់ វណ្ណដា, វណ្ណថាន, នរិទ្ធ, យូហៃ និង រ៉េត ស៊ូហ្សាណា ចេញ​ជា​ផ្លែផ្កា​ទៅ​បាន មាន​ការ​ចូលរួម​ពី​​​សំណាក់​សមាគម​សិល្បករ​ខ្មែរ, ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​ក្រុម​ការងារ​លោក តារា ថុង ​ជា​អ្នក​រៀបចំ​កម្មវិធី​សិល្បៈ វប្បធម៌​ខ្មែរ​នៅ​លើ​ប៉ារីស៕

រូបភាព៖ Vannda និង Baramey Production



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *