នាមជាម្ចាស់ផ្ទះ ស៊ីន យូប៊ីន ខិតខំលើកស្ទួយវប្បធម៌ខ្មែរ ដោយផ្ញើអាហារដល់តារាល្បីៗលំដាប់ពិភពលោកមកកម្មវិធី BVLGARI នៅខេត្តសៀមរាប

កញ្ញា ស៊ីន យូប៊ីន ​​បាន​ធ្វើ​រឿង​គួរ​ឱ្យ​សរសើរ​មួយ សម្រាប់​ជួយ​ប្រម៉ូដ​ម្ហូប​អាហារ​ខ្មែរ ទៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​របស់ BVLGARI ក្នុង​ខេត្ត​សៀមរាប​នា​ល្ងាច​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៤ នេះ នៅ​ប្រាសាទ​បាយ័ន។

ដោយសារ​តែ​កម្មវិធី​​មួយ​នេះ​ជា​ព្រឹត្តិការណ៍​អន្តរជាតិ មាន​តារា​ល្បី​ៗ​ជា​ច្រើន​នាក់​ចូល​រួម ព្រម​ទាំង​នាយក​ប្រតិបត្តិ BVLGARI លោក Jc Babin ថ្នាក់​ដឹកនាំ​កំពូល​នៃ​ក្រុមហ៊ុន​លំដាប់​ពិភពលោក ទើប​តារា​សម្ដែង​ស្រី​ជួរ​មុខ ស៊ីន យូប៊ីន នឹក​ឃើញ​វិធី​សាស្ត្រ ដើម្បី​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុង​តំបន់ តាម​រយៈ​ការ​ប្រម៉ូដ​ម្ហូប​អាហារ​ដែល​កំពុង​ល្បី​ស្រាប់។

ជាក់​ស្ដែង Friends of the House របស់ Bvlgari ដែល​ជា​តារា​ខ្មែរ បាន​ទិញ​នំ​អាកោ​ត្នោត, ប្រហិត​ឆឹង ​គ្រាប់​ស្វាយ​ចន្ទី និង​តំណាប់​ស្វាយ​ទៅ​ជូន​តារា​ល្បី​ៗ​ជា​ច្រើន​ជា Friends of the House មក​ពី​តាម​បណ្ដា​ប្រទេស​នានា ដើម្បី​ភ្លក់​រសជាតិ។ ខណៈ​ដែល​តារា​ទាំង​អស់​នោះ ក្រោយ​ពី​បាន​ភ្លក់​ហើយ ក៏​បង្ហោះ​សរសើរ​ថា​ឆ្ងាញ់​នៅ​លើ​បណ្ដាញ​សង្គម Instagram ​ផ្ទាល់​ខ្លួន​របស់​គេ​ថែម​ទៀត។

នេះ​ជា​ការ​ជួយ​ប្រម៉ូដ​ដោយ​ប្រយោល ​និង​បាន​ទទួល​ផល​ចំណេញ​ខ្លាំង​មែនទែន ព្រោះ​តារា​ដែល​ចូល​រួម BVLGARI AETERNA EVENT នេះ សុទ្ធ​តែ​លំដាប់​​ពិភពលោក​ទៅ​ហើយ។ ដូច​ដែល​គ្រប់​គ្នា​បាន​ឃើញ​ស្រាប់ Mai Davika ស្រី​មាន​ប្រជាប្រិយភាព​ខ្លាំង​ទាំង​ក្នុង​តំបន់​អាស៊ី និង​នៅ​អឺរ៉ុប​ក៏​បង្ហោះ​រូប​អង្គុយ​ហូប​នំ​អាកោ​ខ្ទិះ និង​ប្រហិត​ឆឹង ​ដែល យូប៊ីន ​ទិញ​ផ្ញើ​ផង​ដែរ។

នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា យូប៊ីន ​ពិត​ជា​មាន​ទឹក​ចិត្ត ព្រម​ទាំង​គំនិត​ឈ្លាសវៃ​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ ក៏​ដូចជា​លើក​ស្ទួយ​អាហារ​ដ៏​ពេញ​និយម​នៅ​តំបន់​អង្គរ​ពិត​មែន តាម​រយៈ​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​នេះ។ គេ​សង្ឃឹម​ថា ​ក្រោយ​ពី​មាន​ការ​ជួយ​ប្រម៉ូដ​ហើយ ​ម្ហូប​ខ្មែរ ជា​ពិសេស​អាហារ​ដ៏​ល្បី​នៅ​ម្ដុំ​រមណីយដ្ឋាន​អង្គរ​នឹង​ទទួល​បាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​សំណាក់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ជាក់​ជា​មិន​ខាន។

សូម​បញ្ជាក់​ដែរ​ថា BVLGARI AETERNA EVENT នឹង​ប្រារព្ធ​ឡើង​នៅ​ប្រាសាទ​បាយ័ន ទឹក​ដី​ខេត្ត​សៀមរាប ហើយ CEO របស់ BVLGARI និង​ក្រុម​ការងារ​ក៏​បាន​។ ក្នុង​នោះ​ក៏​មាន​វត្តមាន​តារា​ល្បី​ៗ​ជុំ​វិញ​ពិភព​លោក​ដែល​ជា​អ្នក​តំណាង​ឱ្យ BVLGARI ​ចូល​រួម​ផង​ដែរ​ដូចជា តារា​ខ្មែរ ​ថៃ ​វៀតណាម ហ្វីលីពីន ព្រម​ទាំង​ដំណឹង​ថា​មាន​ចិន ​កូរ៉េ និង​តារា​ហូលីវូដ​ជា​ដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *