Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវាសុខភាពផ្លូវចិត្តដល់មនុស្សនៅក្នុងសហគមន៍ LGBTQIA+។

Ariana Grande បានសរសេរសាររៀបរាប់អំពីមូលនិធិ Brighter Days Ahead Foundation តាមរយៈគណនី Instagram ថា៖ “បេសកកម្មរបស់យើងគឺ ការគាំទ្រ ការពារ និងផ្តល់ធនធានផ្សេងៗដល់មិត្តភក្តិដែលងាយរងគ្រោះរបស់យើង ដែលកំពុងតែត្រូវការជំនួយ”។

តារាចម្រៀងវ័យ ៣២ ឆ្នាំរូបនេះបានឱ្យដឹងបន្ថែមថា៖ “តាមរយៈមូលនិធិផ្សេងគ្នាចំនួន ៤ នេះ យើងនឹងអាចជួយដល់បណ្តាអង្គការដ៏អស្ចារ្យណា ដែលកំពុងផ្តល់កន្លែងសុវត្ថិភាព និងការមើលថែ ដែលកំពុងតែមានតម្រូវការយ៉ាងខ្លាំងនៅពេលបច្ចុប្បន្ននេះ”។

មូលនិធិទាំង ៤ របស់ Brighter Days Ahead Foundation រួមមាន៖

  • មូលនិធិ Protect and Defend Fund ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រដល់សកម្មជនក្នុងតំបន់ ដែលធ្វើការដើម្បីទាមទារសិទ្ធិសម្រាប់ LGBTQIA+ សិទ្ធិពលរដ្ឋ និងសមធម៌យេនឌ័រ ក៏ដូចជាសុខភាពបន្តពូជ។
  • មូលនិធិ Heal and Dream Fund មានគោលដៅក្នុងការជួយឱ្យមនុស្សគ្រប់គ្នាអាចទទួលបានការថែទាំសុខភាពផ្លូវចិត្ត និងការគាំទ្រពីសហគមន៍ ដើម្បីឱ្យពួកគេមានអារម្មណ៍ថា មានអ្នកដឹង មានអ្នកយល់ និងអាចព្យាបាលផ្លូវចិត្តបាន។
  • មូលនិធិ Seen and Celebrated Fund មានបំណងពង្រីក “សំឡេង និងរឿងរ៉ាវ” របស់ក្រុមមនុស្សដែលមានភាពចម្រុះខាងភេទ ឱ្យគេបានដឹង និងបានឮកាន់តែទូលំទូលាយ។
  • មូលនិធិ Emergency Support Fund នឹងផ្តល់ជំនួយសម្រាប់ស្ថានភាពបន្ទាន់នានាឱ្យបានទាន់ពេលវេលា។

កាលពីដើមខែមិថុនា កន្លងទៅ Ariana Grande ទើបតែបានចាប់ផ្ដើមដំណើរប្រគំតន្ត្រីទេសចរណ៍ The Eternal Sunshine Tour ដោយក្រោយបញ្ចប់កម្មវិធីនៅក្នុងទីក្រុង Los Angeles កាលពីថ្ងៃទី១៤ ខែតែមួយ មូលនិធិ Brighter Days Ahead Foundation ក៏បានផ្តល់ការគាំទ្រដល់អង្គការក្នុងតំបន់ ដូចជា Los Angeles LGBT Center មជ្ឈមណ្ឌលថែទាំសុខភាពផ្លូវចិត្ត Didi Hirsch និងអង្គការ I Need An A៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ



Leave a Reply

Your email address will not be published.Required fields are marked *