ស្ងាត់ៗ តារាចម្រៀង ឱក សុគន្ធកញ្ញា ត្រូវជ្រើសតាំងជាទូតសុឆន្ទៈកាយរឹទ្ធិជាតិកម្ពុជា

ចាប់​តាំង​ពី​ពេល​នេះ​ត​ទៅ ​កំពូល​តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា នឹង​ក្លាយ​ជា​ទូត​សុឆន្ទៈ​​នៃ​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា។ នេះ​បើ​តាម​ការ​ប្រកាស​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​របស់​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ កាល​ពី​ថ្ងៃ​ម្សិល​មិញ។

ពិធី​បំពាក់​កន្សែង​ និង​ប្រកាស​តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​ហង្ស​មាស ឱក សុគន្ធ​កញ្ញា ជា​ទូត​សុឆន្ទៈ​​នៃ​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​បាន​ប្រព្រឹត្តិ​ធ្វើ​នៅ​ថ្ងៃ​ទី ១៩ ខែ ឧសភា ឆ្នាំ ២០២៥ នៅ​ទី​ស្ដីការ​ក្រសួង ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា។

នា​ឱកាស​នោះ​ ឯកឧត្ដម​បណ្ឌិត​សភាចារ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​អ្នក​នាង ឱក សុគន្ធ​កញ្ញា សម្រាប់​ការ​ស្ម័គ្រ​ចិត្ត​ទទួល​យក​ភារកិច្ច​ជា​ទូត​សុឆន្ទៈ​​នៃ​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ដើម្បី​ផ្សព្វផ្សាយ​សកម្មភាព​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​សំដៅ​លើក​កម្ពស់​ការ​អប់រំ​ដល់​យុវជន​ជំនាន់​ក្រោយ។ ជា​ការ​ឆ្លើយ​តប​អ្នក​នាង ឱក សុគន្ធ​កញ្ញា ក៏​បាន​ថ្លែង​អំណរគុណ​ទៅ​កាន់​ឯកឧត្ដម​បណ្ឌិត​សភាចារ​ ព្រម​ទាំង​ក្រុម​ការងារ​កាយ​រិទ្ធិ​ទាំង​អស់​ដែល​បាន​ផ្ដល់​កិត្តិយស ​និង​ឱកាស​ឱ្យ​អ្នក​នាង​និង​សហការី​បាន​ចូលរួម​បំពេញ​ភារកិច្ច​ដើម្បី​បម្រើ​ដល់​សង្គម​ជាតិ។

ជា​ចុង​ក្រោយ ឯកឧត្ដម​បណ្ឌិត​សភាចារ ឧបនាយករដ្ឋមន្ត្រី បាន​សម្ដែង​ការ​កោត​សរសើរ​ និង​ថ្លែង​អំណរគុណ​ចំពោះ​ទឹកចិត្ត​និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ​ ព្រម​ទាំង​សហការី​ចំពោះ​ការ​ស្ម័គ្រចិត្ត​ចូលរួម​ការងារ​ផ្សព្វផ្សាយ​ដើម្បី​សង្គម​ខ្មែរ​មួយ​នេះ៕

រូបភាព៖ក្រសួងអប់រំ/ឱក សុគន្ធកញ្ញា



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *