មិនទាន់អស់ចិត្ត? Angelababy ត្រូវអ្នកគាំទ្រចាប់បានលួចតាមដានរឿងអតីតស្វាមី

ថ្មីៗនេះ បណ្ដាញសង្គម Weibo បានបន្ថែមមុខងារថ្មីមួយទៀតដោយមិនបានផ្ដល់ដំណឹងដល់អ្នកប្រើប្រាស់ឡើយ ជាក់ស្ដែងគឺអាចឱ្យអ្នកប្រើប្រាស់គ្រប់គ្នាអាចចូលឆែកដឹងថាតើគណនីណាមួយចូលលេង ឬមើលព័ត៌មាននានាក្នុងគ្រុប super topic។ គ្រុប super topic ត្រូវគេបង្កើតឡើងដើម្បីនិយាយពិភាក្សាពីតារាណាម្នាក់ ឬរឿងអ្វីមួយក្នុងបណ្ដាញសង្គម Weibo។

មូលហេតុនេះហើយទើបធ្វើឱ្យមហាជន និងក្រុមអ្នកគាំទ្របានដឹងថា តារាស្រីលំដាប់ A របស់ប្រទេសចិន Angelababy ប្រហែលជាមិនទាន់អស់អាល័យចំពោះអតីតស្វាមីឡើយ ដោយសារតែនាងត្រូវបានគេរកឃើញថាឧស្សាហ៍យកគណនីខ្លួនចុចចូលមើលក្នុងគ្រុប super topic ដែលនិយាយពីរូបលោក។

ជាមួយគ្នាដែរ គណនីរបស់នាងត្រូវបានជាប់ចំណាត់ថ្នាក់កម្រិតទី ៣។ ចំពោះកម្រិតទី ៣ នេះ មានតែគណនីដែលឧស្សាហ៍ចុចចូលមើល ឬបង្ហាញសកម្មភាពក្នុងគ្រុបប៉ុណ្ណោះទើបទទួលបាន។

បន្ទាប់ពីដឹងរឿងទាំងអស់នេះភ្លាម អ្នកគាំទ្ររបស់នាងបង្ហាញការព្រួយបារម្ភតែម្ដង ដោយសារខ្លាចនាងមិនទាន់កាត់ចិត្តបានក្រោយលែងលះស្វាមី នៅតែនឹកនាដែលអាចធ្វើឱ្យប៉ះពាល់ដល់ការងារ និងជីវិតប្រចាំថ្ងៃរបស់នាង។ បើក្រឡេកទៅមើលអតីតស្វាមីនាងវិញ មិនត្រឹមតែមិននិយាយអ្វីពាក់ព័ន្ធជាមួយនាងថែមទាំងលេចពាក្យចចាមអារ៉ាមថាមានគូស្នេហ៍ថ្មីទៀត។ ប៉ុន្ដែក៏មានមហាជនលើកឡើងថា គ្រាន់តែចូលមើលប៉ុណ្ណឹងមិនអាចបញ្ជាក់ថា នាងមិនទាន់កាត់ចិត្ត ឬយ៉ាងណាទេ ដូច្នេះកុំបារម្ភខ្លាំងពេក។

ក្រោយពីរឿងនេះបានក្លាយជាប្រធានបទក្ដៅគគុកដែលត្រូវបានគេលើកយកមកពិភាក្សាពាសពេញបណ្ដាញសង្គម ក៏មានបណ្ដាអ្នកគាំទ្រច្រើនទៀតសាកល្បងចូលឆែកមើលសាជាថ្មីដើម្បីឱ្យកាន់តែច្បាស់ចិត្ត។ ជាលទ្ធផលមិនមានព័ត៌មានណាមួយទៀតឡើយដែលបញ្ជាក់ថា គណនីរបស់តារាស្រី Angelababy បានចូលមើល និងតាមដានគ្រុបរបស់លោក Huang XiaoMing ខណៈមហាជនជាច្រើនបានលើកឡើងថា ប្រហែលជានាងដឹងខ្លួនហើយលុបចោលនូវប្រវត្ដិឆែកឆេរទាំងឡាយក្នុងគ្រុបនោះហើយមើលទៅ។

មែនទែនទៅ បើទោះជាមានការពិភាក្សាវែកញែកពេញបណ្ដាញសង្គម តែយ៉ាងណាមិញ តារាស្រីវ័យ ៣៣ ឆ្នាំរូបនេះ មិនបានចេញឆ្លើយតប ឬបដិសេធ ទាក់ទងនឹងរឿងដែលមហាជនលើកឡើងថា នាងប្រើប្រាស់គណនីខ្លួនលួចតាមដានអតីតស្វាមីឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក