កំពូលតារាចម្រៀងចិន Angela Chang ស្លៀកឈុត ALmée Couture ប្រេនកូនខ្មែរ លើឆាក​ប្រគំ​តន្ត្រី​ទេសចរណ៍​ពិភពលោក

ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ALmée Couture បាន​បង្ហាញ​មុខ​លើ​វេទិកា​ជាមួយ​កំពូល​តារា​ចម្រៀង​ចិន Angela Chang នៅ​ក្នុង​ការ​ប្រគំ​តន្ត្រី​របស់​អ្នកនាង កាលពី​ពេល​ថ្មី​ៗ​នេះ។

រូបភាព​លើ​ឆាក​ដ៏​ទាក់ទាញ​របស់ ​Angela Chang ​ជាមួយ​ឈុត​ពណ៌​ផ្ទៃមេឃ​របស់ Almée Couture ដោយ​មាន​ឌិន​អង្កាំ​ផ្ទាល់​ដៃ​ដ៏​ប្រទាក់​ក្រឡា បញ្ចេញ​ភ្លឺ​ចែងចាំង​បង្កប់​ដោយ​ ប្រណីត​ភាព និង​ភាព​ឆើតឆាយ។ ក្នុង​ឈុតALmée Couture ម្ចាស់​បទ «That Girl» បង្ហាញ​រូបរាង​ដ៏​ស្រស់អស្ចារ្យ និង​សម្រស់​នៅតែ​វ័យ​ក្មេង​មិន​ប្រែ។

តារា​ចម្រៀង​ដ៏​ល្បី​របស់​ចិន Angela Chang បាន​ជ្រើសរើស​ប្រេន​កូន​ខ្មែរ ALmée Couture សម្រាប់​ស្លៀក​ក្នុង​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ពិភពលោក “Seeking Light” របស់​ខ្លួន។ ដំណើរប្រគំ​តន្រ្តីនោះ​នឹង​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីក្រុង​ធំ​ៗ​នៅ​ទូទាំង​ប្រទេស​ចិន រួមមាន​ទីក្រុង Chongqing, Wuhan, Nanjing, Nanchang និង Lanzhou ជាដើម។

ឈុត ALmée Couture ដែល​តារា​ចម្រៀង​ស្រី​វ័យ ៤៣ ឆ្នាំ​គ្រង​នា​ថ្ងៃ​ប្រគំ​តន្ត្រី​នោះ គឺ​នាង​ច្រៀង​នៅ​ទីក្រុង​ណាននីង​កាលពី​ថ្ងៃ ១៦ ខែ​សីហា ឆ្នាំ ២០២៥។ Angela Chang បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ថា “មិត្ត​ចាស់​របស់​ខ្ញុំ​នៅ​ទី​ក្រុង​ណាននីង, ទី​បំផុត​ពួក​យើង​បាន​ជួប​គ្នា​នៅ​ឆាក​ទី 13 នៃ “Seeking Light” ឆ្នាំនេះ។ គឺជា​ឆ្នាំ​ទី ២១ របស់​ខ្ញុំ​ក្នុង​នាម​ជា​អ្នក​ចម្រៀង និង​ជា​ឆ្នាំ​ទី ២០នៃ​ការ​ប្រគំ​តន្ត្រី​ទោល​របស់ខ្ញុំ។ ខ្ញុំ​នៅ​ចាំ​ថា​មុន​ការ​ប្រគំ​តន្ត្រី​លើក​ទី​មួយ ខ្ញុំ​នៅ​ស្ងៀម​សម្លឹង​មើល​ទស្សនិកជន​ពី​ក្រោយ​ឆាក។ នៅ​ពេល​នោះ តើ​អ្នក​ណា​អាច​ស្រមៃ​ថា​ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា ២០​ឆ្នាំ​ក្រោយ? ខ្ញុំ​នៅ​ចាំ​ពី​ការ​រំភើប​និង​ភ័យ​ព្រួយ​នៅ​ពេល​នោះ ហើយ​ខ្ញុំ​ចាំ​គ្រប់​ជំហាន​ដែល​ខ្ញុំ​បាន​ធ្វើ។ ខ្ញុំ​ក៏​នឹង​ចងចាំ​ដែរ​ថា អ្នក​មក​រក​ខ្ញុំ ហើយ​នៅតែ​សុខ​ចិត្ត​ស្តាប់​ខ្ញុំ​ច្រៀង។ ខ្ញុំ​ពេញចិត្ត​រាល់​ឱកាស​ដែល​យើង​ជួប​គ្នា ដែល​បំភ្លឺ​ពិភពលោក​របស់ខ្ញុំ។ អរគុណ Nanning អរគុណ​អ្នក​ទាំង​អស់​គ្នា“។

គួរ​បញ្ជាក់​ថា Angela Chang បាន​ទម្លាក់​អាល់ប៊ុម​ទោល​ទី ១១ កាលពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ ២០២៥ កន្លង​ទៅ ហើយ​ចាប់ផ្ដើម​ការ​ប្រគំ​តន្រ្តី​ទេសចរណ៍​ពិភពលោក ថ្ងៃ ២៦ ខែ​មេសា ឆ្នាំ ២០២៥ ចាប់ផ្ដើមពី​ទីក្រុង ក្វាងទុង-ក្វាងចូវ។

ALmée Couture ស្នាដៃ​កូន​ខ្មែរដែល​ឆក់​បាន​ការ​គាំទ្រ​ខ្លាំង​នា​ពេល​បច្ចុប្បន្ននេះ។ នៅ​ពេល​ខាង​មុខ​ប្រេន​ដ៏​អស្ចារ្យ​មួយ​នេះ ក៏​នឹង​ចូលរួម​កម្មវិធី New York Fashion Week នៅ​ថ្ងៃ ១៣ ខែ​កញ្ញា ឆ្នាំ ២០២៥ នា​មជ្ឈមណ្ឌល Angel Orensanz៕

រូបភាព៖ ALmée Couture



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *