លី តាវហួរ ឬ Andy Lau ជាតារាហុងកុងជើងចាស់ដ៏មានប្រជាប្រិយភាពម្នាក់ បើទោះជាមានវ័យជាង ៦០ ឆ្នាំហើយ ប៉ុន្ដែលោកនៅតែសកម្មក្នុងអាជីពសិល្បៈរបស់ខ្លួន និងបង្ហាញមុខក្នុងភាពយន្ដជាហូរហែ។ ថ្មីៗនេះកុនរបស់លោកគឺរឿង “The Goldenfinger” បានចាក់ផ្សាយជាផ្លូវការនៅតាមបណ្ដារោងកុននានា។

អំឡុងពេលចេញផ្សព្វផ្សាយភាពយន្ដថ្មីតារាប្រុស លី តាវហួរ ត្រូវបានគេចោទសួរពីទំនាក់ទំនងស្នេហា និងជីវិតអាពាហ៍ពិពាហ៍របស់លោកជាមួយភរិយា។ ចំពោះមូលហេតុដែលលោកត្រូវគេចោទសួរបែបនេះ ដោយសារតែលោក និងភរិយាមានទំនាក់ទំនងល្អ ព្រមទាំងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលក្រោយរៀបការអស់រយៈពេលជាង ២០ ឆ្នាំ។





លី តាវហួរ និយាយទាំងអស់សំណើចថា “ខ្ញុំ និងភរិយា ទំនាក់ទំនងគឺដូចជាមិត្តភ័ក្ដិ ហើយយើងធ្លាប់មិននិយាយរកគ្នាអស់រយៈពេល ៦ ខែ ដោយសារតែមានកិច្ចការងារធ្វើនៅប្រទេសខុសគ្នា”។ លោកបានបន្តថា ប៉ុន្ដែទំនាក់ទំនងរបស់អ្នកទាំង២ មិនឃ្លាតឆ្ងាយពីគ្នាឡើយ អ្នកទាំងពីរទុកចិត្ដគ្នា ទោះជានៅឆ្ងាយគ្នាក៏មិនមានបញ្ហា។ លោក និងភរិយា គឺចូលចិត្ដរស់នៅយ៉ាងសាមញ្ញ វាអាចជាមូលហេតុដែលយើងត្រូវរ៉ូវគ្នា។ លោកក៏បានហូបអាហារបួស តាមភរិយាផងដែរ ជីវិតរបស់លោកបានប្រែប្រួលច្រើន ក្រោយជួបភរិយា។


គួរបញ្ជាក់ថា តារាប្រុស លី តាវហួរ និងភរិយា Carol Chu បានរៀបការក្នុងឆ្នាំ ២០០៨ និងទទួលបានចំណងដៃកូនស្រីម្នាក់ក្នុងឆ្នាំ ២០១២ មានឈ្មោះ Hanna។ អ្នកទាំងពីរបានស្គាល់គ្នាដំបូងក្នុងឆ្នាំ ១៩៨៦ និងចាប់ផ្ដើមសេពគប់គ្នានៅឆ្នាំបន្ដបន្ទាប់។ ចំណងស្នេហ៍របស់អ្នកទាំងពីរត្រូវបានរាយការណ៍មានរយៈពេលជាង ២៤ ឆ្នាំហើយ៕

























Account
Security
Favourite Content