កូនស្រី លីវ តឺហួ បង្ហាញខ្លួនយ៉ាងកម្រក្នុងការប្រគំតន្ត្រីលើកដំបូងរបស់ឪពុក ក្រោយរយៈពេល ៦ឆ្នាំ

បន្ទាប់ពីបាត់មុខពីឆាកតន្រ្តីអស់រយៈពេល ៦ ឆ្នាំ តារាហុងកុង Andy Lau (លីវ តឺហួ) ក៏បានត្រលប់មកម្ដងទៀត នៅក្នុងការប្រគំតន្ត្រីដ៏ធំដែលរៀបចំឡើងកាលពីពេលថ្មីៗនៅមជ្ឈមណ្ឌល Hong Kong Coliseum ខណៈសំបុត្រចូលទស្សនាគឺលក់ដាច់អស់គ្មានសល់។

ក្រៅ​ពី​មិត្តភ័ក្តិ​អ្នកសិល្បៈជាច្រើន​​បាន​ចូល​រួម​គាំទ្រ​ អ្វី​ដែល​ធ្វើ​ឲ្យគ្រប់​គ្នា​កាន់តែចាប់អារម្មណ៍នោះ​គឺ​ការ​បង្ហាញខ្លួន​ដ៏​កម្រ​ម្ដងទៀត​របស់​កូន​ស្រីអាយុ ១២ ឆ្នាំតែមួយគត់របស់លោក ឈ្មោះ Hanna ដែល​បាននៅ​ខាង​មុខ​ជាមួយ​ម្តាយដើម្បីគាំទ្រ​ការសម្ដែងរបស់ឪពុកដែរ។ ទស្សនិកជនជាច្រើនដែលបានស្ថិត​នៅ​ទី​នោះ​បានថតរូបនិង​ចូលទៅកាន់​បណ្ដាញ​សង្គម​ដើម្បី​ចែក​រំលែក​ទិដ្ឋភាព​ដ៏​កម្រ​នៃ​គ្រួសារ​របស់​តារារូបនេះ។

គេនៅចាំបានថា លីវ តឺហួ បានរៀបការស្ងាត់ៗជាមួយភរិយាឈ្មោះ Carol Chu ជាជនជាតិចិន-ម៉ាឡេស៊ីនៅ ទីក្រុង Las Vegas សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០៨ ហើយមួយឆ្នាំក្រោយមកទើបបានប្រកាសប្រាប់សាធារណជនពីចំណងអាពាហ៍ពិពាហ៍របស់ខ្លួន ជាការបញ្ចប់ការសង្ស័យជាច្រើនទសវត្សរ៍ជុំវិញស្ថានភាពទំនាក់ទំនងរបស់ពួកគេ។ នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១២ កូនស្រីរបស់ពួកគេ Hanna ក៏បានកើត។ ទោះបីជាមិនសូវចេញមុខជាសាធារណៈ ប៉ុន្តែម្ដាយនិងកូនស្រីទាំងពីរនាក់បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះតារាចម្រៀងនិងសម្តែងវ័យ ៦៣ ឆ្នាំដែលជាស្វាមីនិងឪពុក នៅក្នុងការប្រគំតន្ត្រីនានារបស់លោក។

អ្នកចូលរួមទស្សនាការប្រគំតន្ត្រី​បានរៀបរាប់​ថា៖ “Hanna ពាក់ម៉ាស ​ពាក់​អាវ​យឺត​ពណ៌​ស ស្លៀក​សំពត់ និងទម្លាក់​សក់​ចុះ​ក្រោម នាង​មើល​ទៅ​ពេញ​វ័យច្រើន បើ​ធៀប​នឹង​ពេល​ដែល​គេ​ប្រទះ​ឃើញ​នាង​ចូល​រួម​ការ​ប្រគំ​តន្ត្រី​របស់​ប៉ា​នាង​កាល​​អាយុ ៦​ឆ្នាំ។ នាងពិតជាទទួលបានហ្សែនដ៏ល្អរួមបញ្ចូលគ្នាពីឪពុកជាកំពូលតារាចម្រៀងនិងសម្ដែង រួមទាំងម្ដាយដែលជាអតីតបវរកញ្ញា និងតារាម៉ូដែលម៉ាឡេស៊ី” ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចូលដល់វ័យ ២១ ឆ្នាំ Nellyកូនស្រីអ្នកនាង គង់ សុជាតិ កាត់តែស្អាត កាន់តែមមាញឹក

កូនស្រី​ច្បង​របស់​ពិធី​ការិនី គង់ សុជាតិ គឺ​កញ្ញា Nelly កាន់តែ​ធំ កាន់​តែ​ស្អាត ហើយ​ក៏​កាន់តែ​កសាង​ស្នាដៃ​សិល្បៈ និង​ការ​សិក្សា​ក៏​កាន់តែ​រីកចម្រើន​ទៅ​មុខ​ផងដែរ។ ថ្មី​ៗ​នេះ ម៉ៅ សាលភាពនែលលី បាន​ឈាន​ដល់​វ័យ ២១ ឆ្នាំ

ទោះ Yoo Seung Ho ខំលាក់បាំង អង្គការមួយនៅតែទម្លាយពីទឹកចិត្តសប្បុរស ជួយដល់ឆ្មាអនាថា

បើទោះបីជា Yo Seung Ho បានស្នើសុំមិនឱ្យផ្សព្វផ្សាយជាសាធារណៈ​ក្ដី​ អង្គការជួយសង្គ្រោះសត្វមួយកន្លែង​​នៅតែទម្លាយពីទឹកចិត្តសប្បុរសរបស់លោក ដែលបានជួយចេញថ្លៃព្យាបាលសត្វអនាថាដែលមិនទាន់បានទូទាត់

បង្ហាញកំពូលតារាសម្ដែងកូរ៉េទាំង ១០ រូបដែលមានអ្នកតាមដានច្រើនជាងគេលើ Instagram ដើមឆ្នាំ ២០២៦

ស្របពេលរឿងភាគកូរ៉េគុណភាពជាច្រើនត្រូវបានចេញផ្សាយ ព្រមជាមួយបទចម្រៀង K-Pop ដែលឈរនៅលើកំពូលតារាងបន្តបន្ទាប់ ធ្វើឱ្យប្រជាប្រិយភាពតារាល្បីៗរបស់កូរ៉េនៅតែបន្តកើនឡើងជាលំដាប់។យោងតាមចំណាត់

អបអរថ្ងៃកំណើត J-Hope បរិច្ចាគថវិកាផ្ទាល់ខ្លួន ៣០០ លានវ៉ុនជួយមន្ទីរពេទ្យ​​ និងសិស្សក្រីក្រ

នៅថ្ងៃពុធ ទី១៨ ខែកុម្ភៈនេះ មន្ទីរពេទ្យ Seoul Asan បានប្រកាសថា J-Hope សមាជិកក្រុម BTS បានបរិច្ចាគថវិកាចំនួន ២០០ លានវ៉ុន (១៣៨ ០០០ ដុល្លារ) ដល់ផ្នែកពេទ្យកុមារនៃមន្ទីរពេទ្យ Seoul Asan ដើម្បីអបអរសាទរខួប

ថ្មីៗនេះក្រៅពីថតរឿងបុរាណហើយនោះ ព្រះនាង ជេនណា បានចូលរួមប្រគំតន្ត្រីមួយ ក្នុងទីក្រុងប៉េកាំងផងដែរ

ដូច​អ្នក​គាំទ្រ​ដឹង​ហើយ​ថា ព្រះនាង នរោត្តម ជេនណា ទើប​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​វត្តមាន​នៅ​ក្នុង​រឿង​ភាគ​បុរាណ​ចិន ដែល​ទើប​បញ្ចប់​ការ​ថត​កាលពី​ដើម​ខែ​កុម្ភៈ​ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ ធ្វើឲ្យ​អ្នក​គាំទ្រ​ទ្រង់ រំភើប​ជា

ATEEZ យកឈ្នះ “បណ្តាសា ៧ ឆ្នាំ” ជាមួយពានរង្វាន់សិល្បករប្រចាំឆ្នាំ

កាលថ្ងៃទី ១៥ ខែកុម្ភៈ កន្លងទៅ ATEEZ បានបង្ហាញឥទ្ធិពលជាតារាលំដាប់ពិភពលោក ជាមួយនឹងពានរង្វាន់ចំនួន ៣ ពីកម្មវិធី Hanteo Music Awards 2025 យកឈ្នះបណ្ដាសា ៧ឆ្នាំ។

យូរៗជួបរួមគ្នាម្ដង ឱក សុគន្ធកញ្ញា និង ព្រាប សុវត្ថិ នៅតែធ្វើឲ្យហ្វេននៅតែរំភើប

ថ្មី​ៗ​នេះ​កំពូល​តារា​ប្រុស​ស្រី​២ រូប​ប្រចាំ​ប្រទេស​កម្ពុជា គឺ ឱក សុគន្ធកញ្ញា និង​លោក ព្រាប សុវត្ថិ បាន​សម្ដែង​រួម​គ្នា​ជា​ថ្មី​ម្ដង​ទៀត កាលពី​ថ្ងៃ​ទិវា​ក្ដី​ស្រលាញ់ ដោយ​ដៃគូ​ចាស់​ទាំង ២ បកស្រាយ​បទ «លះបង់​ឲ្យ​អ្នក​ទី៣» ដែល​ចេញ​

មិត្តជិតស្និទ្ធ! G-Dragon ប្រាប់ថា ខ្លួននិយាយទូរស័ព្ទជាមួយ Lee Soo Hyuk ម្ដង១ ទៅ ២ម៉ោង

នៅក្នុងកម្មវិធី ZIP Daesung ដែលបានចេញផ្សាយក្នុងខែកុម្ភៈនេះ G-Dragon បានចែករំលែកអំពីទំនាក់ទំនងជិតស្និទ្ធជាមួយនឹង Lee Soo Hyuk ដោយបញ្ជាក់ថា ពួកគេឧស្សាហ៍ចំណាយពេលរាប់ម៉ោង និយាយ

មិនបោះបង់! អ្នកគាំទ្រ Kim Soo Hyun នាំគ្នាបរិច្ចាគប្រាក់ ១០០ លានវ៉ុន ក្នុងថ្ងៃខួបកំណើតលោក

នៅថ្ងៃទី ១៦ ខែកុម្ភៈ នេះ ក្រុមអ្នកគាំទ្ររបស់តារាសម្តែង Kim Soo Hyun ទាំងក្នុងប្រទេសកូរ៉េខាងត្បូង និងនៅជុំវិញពិភពលោក បានរួមគ្នាបរិច្ចាគថវិកាចំនួន ១០០ លានវ៉ុន ឬប្រហែល ៧៥ ០០០ ដុល្លារអាមេរិក ទៅកាន់

Stray Kids បង្កើតប្រវត្តិសាស្ត្រក្លាយជាក្រុមខេប៉ុបជំនាន់ទី ៤ ដែលទទួលបានពាន Daesang ច្រើនជាងគេ

នៅក្នុងកម្មវិធីពានរង្វាន់ Hanteo Music Awards (HMA) លើកទី ៣៣ ក្រុម Stray Kids បានដណ្តើមយកពានរង្វាន់ដ៏មានកិត្យានុភាព 'Best Album (Daesang)' ដែលជាពានរង្វាន់ធំ (Grand Prize) លើកទី ៣ ក្នុងអាជីពរបស់

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

Leave a Reply

Your email address will not be published. Required fields are marked *