សុភាពនារីមាន ៣ ចំណុចនេះ អាចដាក់ពាក្យចូលប្រកួតកម្មវិធី Miss Cambodia 2024 បានហើយ!

ស្របពេលដែលកម្មវិធីប្រកួត Miss Cambodia 2024 នៅបន្តបើកទទួលពាក្យជ្រើសរើសបេក្ខនារី រហូតដល់ចុងខែកក្កដា ឆ្នាំ ២០២៤ សំណាង អេលីណា Miss International Cambodia 2023 បានបង្ហើបប្រាប់ចំណុចសំខាន់ ៣ ដែលសុភាពនារីគួរមាន ប្រសិនចង់ដាក់ពាក្យប្រកួតកម្មវិធី Miss Cambodia 2024។

Miss International Cambodia 2023 ឱ្យដឹងថា មែនទែនទៅ Miss International ជាវេទិកាសម្រស់ដែលផ្តោតសំខាន់ទៅលើសិល្បៈ, វប្បធម៌ និងការប្រម៉ូតផ្សព្វផ្សាយពីតំបន់​ទេសចរណ៍​ ផ្សារភ្ជាប់ជាមួយចំណេះដឹងផងដែរ។ ដូច្នេះ សម្រាប់សុភាពនារីទាំងឡាយណា ដែលមានបំណងចង់ដាក់ពាក្យចូលរួមប្រកួតប្រជែងកម្មវិធីនេះ ​ត្រូវមានលក្ខណៈសម្បិត្ត ៣ ចំណុចរួមមាន៖ ចំណេះដឹង, រូបសម្រស់ និងអត្តចរិត។ 

ការលើកឡើងយ៉ាងខ្លីរបស់ អេលីណា ម្ចាស់មកុដ Miss International Cambodia 2023 ជាសារដាក់តឿនដល់សុភាពនារីទាំងឡាយឱ្យមានភាពក្លាហាន ហ៊ានបោះជំហានស្វែងរកភាពជាខ្លួនឯង និងដើម្បីបំពេញក្តីស្រមៃដ៏ធំក្នុងជីវិត។ 

សម្រាប់ឆ្នាំ ២០២៤ នេះ កម្មវីធី Miss Cambodia 2024 បានធ្វើការអភិវឌ្ឍន៍រចនាបថថ្មី ឱ្យមានភាពប្រសើរឡើងក្នុងការចម្រាញ់រករាជនីសម្រស់ ដើម្បីតំណាងកម្ពុជា​លើ​ឆាកអន្តរជាតិ។ ដែលសំខាន់កញ្ញាក៏នឹងជួយជ្រោមជ្រែងម្ចាស់ជយលាភីយ៉ាងពេញទំហឹងក្នុងការហ្វឹកហាត់ពង្រឹងសមត្ថភាព សម្រួចឱ្យត្រូវវត្ថុបំណងដែលកម្មវីធីគេចង់បាន ធ្វើយ៉ាងណាឱ្យកម្ពុជាអាចបំបែកកំណត់ត្រាចូលក្នុងវគ្គ Top ចុងក្រោយណាមួយឱ្យខានតែបាន។ 

សូមជម្រាបថា ម្ចាស់ជយលាភីកម្មវិធី Miss Cambodia 2024 នឹងទទួលបានឈុតមកុដជាមួយខ្សែកពេជ្រតម្លៃរាប់ម៉ឺនដុល្លារ ពីហាងពេជ្រ CSNJ ជាមួយរថយន្តទំនើបមួយគ្រឿងផងដែរ។ មិនតែប៉ុណ្ណោះ ម្ចាស់ជយលាភីនឹងទទួលបានសំបុត្រ Business class សម្រាប់ការធ្វើដំណើរទៅប្រកួតកម្មវិធី Miss International 2024 លើកទី៦២ នៅប្រទេសជប៉ុន នាចុងឆ្នាំ ២០២៤ នេះ។

រួសរាន់ឡើងសម្រាប់សុភាពនារីដែលមានបំណងដាក់ពាក្យចូលរួមប្រកួតប្រជែងកម្មវិធី Miss Cambodia 2024 ដើម្បីក្លាយជា Miss International Cambodia 2024 ឱកាសល្អកំពុងរង់ចាំលោកអ្នកហើយ!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ