Aimee Chan ទម្លាយពីមូលហេតុធ្វើឲ្យនាងចាប់អារម្មណ៍ស្វាមីខ្លួនខ្លាំងតាំងពីមុនជួបគ្នាដំបូង

តារាស្រីហុងកុង Aimee Chan និងស្វាមីលោក Moses Chan ត្រូវបានគេចាត់ទុកជាគូស្នេហ៍ផ្អែមល្ហែមមួយក្នុងវិស័យសិល្បៈហុងកុង។ ក្រោយរៀបការជិត ១០ ឆ្នាំ​អ្នកទាំងពីរនៅតែថែរក្សាចំណងអាពាហ៍ពិពាហ៍បានយ៉ាងល្អប្រសើរ និងថែមទាំងបង្ហាញភាពផ្អែមល្ហែមជាហូរហែផងដែរ។

មែនទែនទៅ ចាប់តាំងពីគូស្វាមីភរិយាមួយគូនេះចាប់ដៃគ្នាសាងគ្រួសារ តារាស្រី Aimee Chan ក៏បានផ្អាកការងារជាអ្នកសិល្បៈ ដោយនៅថែទាំគ្រួសារ និងកូនតូច។ ២០២៣ ជាឆ្នាំដែលនាងចាប់ផ្ដើមឈានជើងត្រឡប់ចូលមកកាន់វិថីសិល្បៈវិញ និងបង្ហាញមុខក្នុងរឿងភាគ “Romeo and His Butterfly Lover”។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ការត្រឡប់មកវិញលើកនេះតួឯកប្រុសដែលនាងចាប់ដៃសម្ដែងរួមគ្នាគឺជាស្វាមីរបស់នាងលោក Moses Chan តែម្ដង។

ក្នុងឱកាសត្រឡប់មកកាន់សិល្បៈវិញ តារាស្រី Aimee Chan ក៏បានទម្លាយពីអារម្មណ៍របស់ខ្លួនក្នុងបទសម្ភាសន៍ថា៖ នាងពិតជាប្រឈមនឹងបញ្ហាលំបាកមួយចំនួនកំលុងពេលសម្ដែង ដោយសារតែនាងត្រូវផ្ដោតលើគ្រួសារផង និងការសម្ដែងផង។ មួយវិញទៀត តួអង្គដែលនាងសម្ដែងលើកនេះពិតជាស្មុគស្មាញខ្លាំងជាងតួអង្គនាងធ្លាប់សម្ដែងកាលពីមុន។ ម៉្យាងទៀត តួអង្គមួយនេះគឺមានអត្ដចរិតមិនដូចនាងសូម្បីតែបន្ដិច វាជារឿងលំបាកមួយក្នុងការបត់បែនសម្ដែង។

ជាមួយគ្នាដែរ នាងក៏ឆ្លៀតអរគុណដល់ស្វាមីរបស់ខ្លួនលោក Moses Chan ដោយសារតែលោកពិតជាជួយរំលែកការងារនាងច្រើនខ្លាំង។ ក្រៅពីការថតវ​គ្គរបស់ខ្លួន ស្វាមីរបស់នាងបានជួយការងារផ្ទះ និងមើលកូនជំនួសនាង វាពិតជាសម្រួលច្រើនខ្លាំងដល់នាងក្នុងការថតរឿង និងធ្វើឲ្យនាងអាចផ្ដោតអារម្មណ៍បានល្អក្នុងការសម្ដែង។

នាងក៏បានរំឮកដល់កាលពីពេលដែលនាង និងស្វាមី មិនទាន់សេពគប់គ្នាជាសង្សារ មនុស្សជាច្រើនតែងតែនិយាយសរសើរពី Moses Chan នៅចំពោះមុខនាង។ គ្រប់គ្នាបានលើកឡើង លោកគឺជាមនុស្សងាយស្រួលចុះសម្រុង និងចេះយល់ទុក្ខធុរៈអ្នកដទៃ។ លើសពីនេះ សូម្បីតែអ្នកកាសែតនានាក៏តែងសរសើរពីអត្ដចរិតដ៏ល្អរបស់លោក។ នៅពេលនោះ ទោះមិនទាន់មានទំនាក់ទំនងស្និទ្ធស្នាល ប៉ុន្ដែនាងចាប់ផ្ដើមចាប់អារម្មណ៍លើស្វាមីរបស់ខ្លួន និងចង់ដឹងពីលោកផងដែរ។ ក្រោយមក អ្នកទាំងពីរមានឱកាសធ្វើការរួមគ្នា ទើបនាងដឹងថាលោកពិតជាមនុស្សល្អ និងគួរឲ្យចង់រាប់អានពិតមែន ជាពិសេស អ្នកទាំងពីរមានអត្ដចរិតស្រដៀងៗ គ្នា។ នេះហើយជាការចាប់ផ្ដើមនូវចំណងស្នេហ៍របស់អ្នកទាំងពីរ រហូតដល់បានចាប់ដៃគ្នាសាងគ្រួសារមកដល់បច្ចុប្បន្ន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន