ប៉ុន្មានគូនេះកំពុងត្រូវហ្វេនឃ្លាំមើល​សម្បើម ក្រោយ វិសាល និង ស្រីនា សាងស្នេហ៍ស្ងាត់ៗ ស្រាប់តែភ្ជាប់ពាក្យផ្អើល ​

ក្រោយអាថ៌កំបាំងស្នេហា​រវាង ហេង វិសាល និង ជា ស្រីនា ត្រូវ​លាតត្រដាង​ដោយ​ការ​ភ្ជាប់ពាក្យ ធ្វើឱ្យអ្នកគាំទ្រអត់ទ្រាំមិនឃ្លាំមើលតារាល្បីៗប៉ុន្មានគូ ដែលកន្លងមកពួកគេក៏ត្រូវអ្នកគាំទ្រចំអន់ និងផ្គូផ្គងចង់ឱ្យជាស្នេហាពិតដែរ ដោយសារ​ឃើញសកម្មភាពដ៏ស្និទ្ធស្នាល និងការយកចិត្តទុកគ្នារបស់ពួកគេ។ 

ជាក់ស្តែង ដោយសារតែ វិសាល និង ស្រីនា លាក់ការរឿងស្នេហ៍ជិតខ្លាំងពេក ធ្វើឱ្យអ្នកគាំទ្រជជីកសួរដល់តារាផ្សេងៗទៀត ព្រោះនឹកគិតថាអាចនឹងមានករណីណាមួយដូច Influencer ទាំង ២ នេះដែរ។ តារាល្បីៗដែលកំពុងត្រូវហ្វេនឃ្លាំមើលមានដូចជា៖

ប៉ុប រចនា ហៅ រចនា រ៉ាវ៉ាឌី និង ព្រីន ៖ គ្រាន់តែអ្នកគាំទ្រឃើញ វិសាល និង ស្រីនា ដឹកដៃគ្នាភ្ជាប់ពាក្យស្ងាត់ៗ រ៉ាវ៉ាឌី និង ព្រីន ក៏បានក្លាយជាមុខសញ្ញាបន្ទាប់ ព្រោះកន្លងមក គ្រប់គ្នាតែងផ្គូផ្គង់ ចង់ឱ្យតារាសម្តែងទាំង២ រូបនេះក្លាយជា គូស្នេហ៍ក្នុងជីវិតពិត។ តួយ៉ាង កន្លងមកតួឯកប្រុសស្រីក្នុងផលិតកម្ម សាស្រ្តា ក៏​រមែងបង្ហាញភាពផ្អែមល្អែម និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក សូម្បី ឱកាសពិសេសក៏មានកាដូជូនគ្នាមិន​រំលង ដូច្នេះទើបអ្នកគាំទ្រអត់ទ្រាំមិនគិតមិនបាន។

ស៊ីន យូប៊ីន និង ខាត់ វ៉ៃហាំង ៖ ដៃគូដ៏ស្និទ្ធស្នាលនេះ ក៏ត្រូវអ្នកគាំទ្រចាំឃ្លាំមើលមិនឱ្យដាច់ដែរ ព្រោះច្រើនឆ្នាំមកនេះ ពួកគេតែងបន់ឱ្យតារាសម្តែងឆ្នើមទាំង២ ក្លាយជាគូស្នេហ៍ពិត តែអ្នកទាំង ២ ពុំដែលទទួលស្គាល់ទំនាក់ទំនងខ្លួននោះឡើយ តែក៏មិនបដិសេធដូចគ្នា។ សកម្មភាព និងទង្វើផ្អែមល្អែមគូ​នេះកាលពេលកន្លងមក ធ្វើឱ្យ​អ្នក​គាំទ្រ​ផ្ដោត​ក្រសែភ្នែក​ជាប់​មិន​ដាច់។

មីណា និង Seak ៖ មួយគូនេះក៏មិនណយដែរ ព្រោះកន្លងមក អ្នកគាំទ្រតែងលួចគិតថា​ទាំង ២ នាក់អាចនឹងមានទំនាក់ទំនងគ្នា គ្រាន់តែមិនបើកបង្ហាញ។ ជាក់ស្តែង រយៈពេលកន្លងមកនេះ Seak Vlogger និង មីណា តែងបង្ហាញសកម្មភាពស្និទ្ធស្នាលគ្នា និងមានមុខក្នុងកម្មវិធីតែមួយជានិច្ច ហើយក្នុងថ្ងៃភ្ជាប់ពាក្យរបស់ វិសាល និង ស្រីនា អ្នកទាំង ២ ក៏​នៅតែ​ស្និទ្ធស្នាលដាក់គ្នាមិនខុសរាល់ដងដែរ។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រកាន់តែសង្ស័យខ្លាំងឡើងនៅពេល Seak បង្ហោះរូប មីណា ឱបដៃមួយចំហៀងហើយដាក់ Caption ថា «Event នេះសប្បាយ» ដែលពាក្យនេះ អនាគតកូនកំលោះរបស់ ស្រីនា ធ្លាប់ប្រើម្តងរួចមកហើយ មិនយូរប៉ុន្មាន ស្នេហានោះក៏បែកធ្លាយក្នុងថ្ងៃភ្ជាប់ពាក្យ ជាហេតុធ្វើឱ្យអ្នកគាំទ្រអត់សង្ស័យគូនេះមិនបាន។

លីនដា (Lin Vee) និង ឌី ណារ៉ូ (Naro Vee) ៖ មិនខុសពីប៉ុន្មានគូ​ខាងលើ​ទេ អ្នកទាំង២ តែងតែបង្ហាញសកម្មភាពស្និទ្ធស្នាលប្រៀបដូចជាគូស្នេហ៍ដ៏ផ្អែមល្ហែមជារឿយៗលើបណ្ដាញសង្គម ធ្វើឱ្យមានអ្នកគាំទ្រសង្ស័យថា ពួកគេ​ពិតជា​មានទំនាក់ទំនងស្នេហានឹងគ្នា។ ទោះមានការជជីកសួរច្រើនលើកច្រើនសារ ក៏សាមីខ្លួនទាំង ២ ​មិន​បកស្រាយឡើយ តែពួកគេក៏នៅតែបន្តសកម្មភាពស្និទ្ធស្នាលបន្តបន្ទាប់ ហើយថ្មីៗនេះទើបបណ្តើរគ្នាទៅវត្តធ្វើបុណ្យទៀតផង ទើបអ្នកគាំទ្រទន្ទឹងរង់ចាំមើលថា លីនដា និង ណារ៉ូ អាចដូចគូ វិសាល និង ស្រីនា ឬទេ​?

Jennie និង David Eung Hao – អុឹងហាវ ៖ Influencer ២ រូបនេះ ក៏កំពុងត្រូវអ្នកគាំទ្រចាំអ៊ុតមើលដំណឹងល្អដូចគ្នា ព្រោះកន្លងមកទង្វើតូចៗដែលធ្វើដាក់គ្នាពិតជាផ្អែមល្អែម​ខ្លាំងណាស់ ប៉ុន្តែពួកគេមិន​ទទួល​ស្គាល់ទំនាក់ទំនងនោះម្តងណាឡើយ។ យ៉ាងណា អ្នកទាំង ២ គេចមិនផុតពីការចាំ​តាម​​មើលរបស់អ្នកគាំទ្រ​ឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន