ខ្សែជីវិតរបស់ ត្រចៀកកាំ ក្រោយបាត់មុខពីសិល្បៈចិនអស់រយៈពេលជាង ២ ឆ្នាំជួបរឿងច្រើននឹកស្មានមិនដល់

គិតមកដល់ពេលនេះ តារាស្រីចិនល្បីត្រចៀកកាំ ឬ Zhao Wei បានបាត់មុខពីសិល្បៈចិនអស់រយៈពេលជាង ២ ឆ្នាំមកហើយ។ មែនទែនទៅ បច្ចុប្បន្នគ្រប់គ្នានៅតែមិនបានដឹងពីមូលហេតុពិតប្រាកដពីការបាត់មុខរបស់នាងចេញពីសិល្បៈឡើយ ដោយសារគ្មានការប្រកាសណាមួយបញ្ជាក់ពីកំហុស ឬករណីខុសច្បាប់ណាមួយដែលនាងបានប្រព្រឹត្ដ។  ស្នាដៃរបស់នាងជាច្រើនដែលមិនទាន់ចាក់ផ្សាយក៏ត្រូវជាប់គាំង ខណៈស្នាដៃខ្លះបានបញ្ចេញមកហើយប៉ុន្ដែត្រូវប្រើបច្ចេកវិទ្យា AI កាត់តមុខជំនួស។

ជាមួយគ្នាដែរ បើទោះជាបាត់មុខពីសិល្បៈហើយក្ដីតែរឿងរ៉ាវរបស់នាងនៅតែត្រូវបានមហាជនជាច្រើនលើកមកនិយាយ និងក្លាយជាប្រធានបទក្ដៅនៅពេលណានាងបង្ហាញខ្លួនជាសាធារណៈដូចជានៅតាមព្រលានយន្ដហោះជាដើម។ ភាពល្បីល្បាញដែលរូបនាងខំសាងមករាប់សិបឆ្នាំធ្វើឲ្យនាងនៅតែជាទីចាប់អារម្មណ៍របស់មហាជន។

យោងតាមប្រភពព័ត៌មាន Sohu បានឲ្យដឹងថាជីវិតគ្រួសាររបស់នាងគឺមិនល្អឡើយ នាង និងស្វាមី លោក Huang You Long កំពុងស្ថិតក្នុងដំណាក់កាលលែងលះគ្នា។ ចំណងគ្រួសាររបស់អ្នកទាំងពីរត្រូវបានរាយការណ៍ថាបែកបាក់តាំងពីឆ្នាំ ២០១៧។ ។ បុណ្យសពរបស់ឳពុកក្មេករបស់ ត្រចៀកកាំ កាលពីខែ តុលា ឆ្នាំ ២០២៣ ក៏មិនឃើញវត្ដមានរបស់នាងចូលរួមដែរ។ សិទ្ធិចិញ្ចឹមកូនស្រីបណ្ដោះអាសន្នបានធ្លាក់ទៅលើស្វាមីរបស់នាង លោក Huang You Long បាននាំកូនស្រីទៅនៅឯបរទេស ធ្វើឲ្យ ត្រចៀកកាំមិនបានជួបជុំកូនស្រីអស់រយៈពេលជាច្រើនឆ្នាំ។

បន្ទាប់ពីអាជីពសិល្បៈរង្គោះរង្គើ និងមិនអាចលេចមុខក្នុងនាមជាតារាសម្ដែង នាងត្រូវបានគេរាយការណ៍បានផ្លាស់ប្ដូរទៅនៅឯទីក្រុង Anhui ប្រទេស ចិន និងក្រោយមកក៏បានផ្លាស់ទៅនៅឯបរទេស យូរៗ ទើបត្រឡប់មកស្រុកកំណើតម្ដង។ យោងតាមប្រភពព័ត៌មាន QQ របស់ប្រទេសចិន បានឲ្យដឹងថា បើទោះជាបីជានាងអស់ការងារក្នុងសិល្បៈ ប៉ុន្ដែជីវិតរបស់នាងក៏មិនបានធ្លាក់ដុនដាបឡើយ ផ្ទុយទៅវិញនាងនៅតែរស់នៅក្នុងជីវភាពធូរធារ មិនខ្វះប្រាក់ចាយ ដោយសារតែនាងមានទ្រព្យសម្បតិ្ដរាប់រយលានដុល្លារអាមេរិក។ ទ្រព្យសម្បត្ដិទាំងនោះបានមកពីការសម្ដែងច្រើនឆ្នាំ និងការបណ្ដាក់ទុនរកស៊ីនានា។

បន្ថែមពីនេះ ត្រចៀកកាំ ក៏ត្រូវបានរាយការណ៍ថាកំពុងមានបញ្ហាសុខភាព ប៉ុន្ដែគឺមិនធ្ងន់ធ្ងរដែលធ្វើឲ្យប៉ះពាល់ ឬគ្រោះថ្នាក់ដល់ជីវិតនាងឡើយ។ នាងកំពុងតែសម្ងំព្យាបាលសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ដព្រមទាំងកំពុងរៀនធម៌សមាធិផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New