តារាសម្ដែងស្រីល្បី Son Yejin បានប្រកាសវិលត្រឡប់ចូលសិល្បៈវិញ ក្រោយសម្រាលកូនតូចទើបបានរយៈពេល ៥ ខែ ខណៈរូបនាងនឹងទទួលការងារជាបណ្ដើរៗ ផងដែរ។
នៅព្រឹកថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២៣ មានព័ត៌មានមិនផ្លូវការជាច្រើនបានចុះផ្សាយថា អ្នកម្ដាយកូនមួយរូបនេះនឹងត្រឡប់ចូលសិល្បៈវិញ និងត្រៀមថតពាណិជ្ជកម្មថ្មីផងដែរ។ ដំណឹងនេះបានធ្វើឱ្យមហាជនជាច្រើនហាក់ភ្ញាក់ផ្អើល ព្រោះតែរូបនាងទើបសម្រាលកូនមិនបានប៉ុន្មានផងក៏ត្រឡប់មកសម្ដែង ឬថតពាណិជ្ជកម្មផ្សេងៗ។ វាពិតជាហត់នឿយសម្រាប់រូបនាង និងអាចប៉ះពាល់ដល់សុខភាព ណាមួយអាចនឹងគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់មើលថែកូន។


ជាមួយគ្នាដែរ ក្នុងថ្ងៃដដែលនេះតែម្ដង អ្នកតំណាងរបស់តារាស្រី Son YeJin ក៏បានចេញមកបញ្ជាក់ពីដំណឹងវិលចូលសិល្បៈវិញគឺជារឿងពិត។ អ្នកតំណាងរបស់តារាស្រី Son YeJin បានឱ្យដឹងថា៖ Son YeJin ជាមនុស្សដែលស្រឡាញ់សុខភាព និងតែងតែមើលថែខ្លួនឯងបានយ៉ាងល្អ។ ជាពិសេស ក្រោយពេលសម្រាលកូនរួច រូបនាងកាន់តែយកចិត្តទុកដាក់ខ្លាំងថែមមួយកម្រិតទៀតចំពោះសុខភាព។ រូបនាងនឹងចាប់ផ្ដើមការងារដំបូងរបស់ខ្លួនតាមរយៈការថតពាណិជ្ជកម្ម។



មែនទែនទៅ តារាស្រី Son YeJin ត្រូវបានអ្នកគាំទ្ររបស់នាងលើកឡើងថា នាងជាមនុស្សស្រឡាញ់ការងារខ្លាំង និងមិនដែលទុកខ្លួនឱ្យនៅទំនេរឡើយ។ ដូច្នេះហើយការត្រឡប់មកវិញយ៉ាងឆាប់រហ័សបែបនេះក្រោយសម្រាលកូនទើបបាន ៥ ខែ ប្រហែលជាមកនាងមានការនឹករឭកចំពោះការងាររបស់ខ្លួនជាក់ជាមិនខាន។
គួររំឮកថា តារាស្រី Son YeJin ជាតារាស្រីល្បីល្បាញម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង រឿងភាគល្បីៗ របស់នាងមានដូចជា Crash Landing On You, Something in the Rain, Thirty-Nine និង Personal Taste។ រូបនាង និងស្វាមីលោក HyunBin បានរៀបមង្គលការនៅដើមឆ្នាំ ២០២២ និងសម្រាលបានកូនប្រុសនៅចុងឆ្នាំ ២០២២៕

























Account
Security
Favourite Content