កាលពីចុងខែកញ្ញា កូនស្រីច្បងរបស់តារាហុងកុងជើងចាស់ ឆ លីហៀង ឬ Adam Cheng គឺលោកស្រី Angelina Cheng ត្រូវបានមិត្តភ័ក្ដិរបស់នាងប្រទះឃើញថាបានធ្វើអត្តឃាតខ្លួនឯងក្នុងផ្ទះដែលនៅភាគខាងត្បូងនៃរដ្ឋកាលីហ្វូញ៉ាសហរដ្ឋអាម៉េរិកក្នុងវ័យ ៥៥ ឆ្នាំ។ ផ្អែកតាមរបាយការណ៍ព័ត៌មានចិន Angelina បានប្រឈមជាមួយជំងឺបាក់ទឹកចិត្តដោយសារកុមារភាពដ៏កម្សត់របស់នាងដែលមិនមានភាពកក់ក្ដៅពីឪពុកម្ដាយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយហុងកុងបានឱ្យដឹងថាលោកស្រីបានបាត់ខ្លួនកាលពីថ្ងៃទី ២៦ និង ២៧ ខែកញ្ញាដែលធ្វើឱ្យមិត្តភ័ក្ដិរបស់នាងមានការព្រួយបារម្ភខ្លាំងមែនទែន។ មុនពេលបាត់ខ្លួនមិត្តភ័ក្ដិរបស់នាងបានសម្គាល់ឃើញថា Angelina មើលទៅមានទុក្ខព្រួយច្រើន មិនសប្បាយចិត្ត ថែមទាំងត្រូវបានគេចោទប្រកាន់ថាមានស្នេហាត្រីកោណផងដែរដែលមើលហាក់បីដូចជាជំងឺបាក់ទឹកចិត្ត។

បន្ទាប់ពីឃើញអាការមិនស្រួល ពួកគេក៏បានព្យាយាមទាក់ទងទៅម្ដាយបង្កើតរបស់នាងដែរ ប៉ុន្តែទាក់ទងមិនបានទើបប្រញាប់ទាក់ទងទៅប៉ូលីស។ ជាអកុសលនៅពេលទៅដល់ក្នុងផ្ទះក៏បានប្រទះឃើញសាកសពដែលគ្មានរបស់នាងបាត់ទៅហើយ។
ក្រោយមានរឿងកើតឡើងគេនៅតែមិនអាចទាក់ទងម្ដាយបង្កើតនាងបានដដែល ទើបគេសម្រេចចិត្តទាក់ទងទៅលោក Adam Cheng ដើម្បីរៀបចំពិធីបុណ្យសពរបស់ Angelina Cheng នៅវិហារ St Bridget Chinese Catholic ។ បន្ទាប់ពីឮដំណឹងដ៏សែនរន្ធត់មួយនេះហើយ ភរិយាបច្ចុប្បន្នរបស់លោកគឺ Koon Jing-wah បានថ្លែងប្រាប់សារព័ត៌មានថាលោកពិតជាតក់ស្លុតយ៉ាងខ្លាំងដែលរហូតមកដល់បច្ចុប្បន្នស្ថានភាពផ្លូវចិត្តរបស់លោកនៅតែមានទាន់បានប្រសើរនោះទេ។ បើទោះជាយ៉ាងណាក្រុមគ្រួសារលោកក៏កំពុងតែព្យាយាមដោះស្រាយបញ្ហាមួយនេះដែរ។

គួរបញ្ជាក់ផងដែរថា Angelina Cheng គឺកូនស្រីច្បងរបស់លោក Adam Cheng និងភរិយាដើមលោកស្រី Lo Wai Yu ដែលក្រោយលែងលះ លោកស្រីបានយកកូនស្រីទៅចិញ្ចឹមតែឯងនៅសហរដ្ឋអាមេរិច។ តារាប្រុស Adam Cheng ក៏ធ្លាប់បានរៀបរាប់ដែរថាលោកមិនបានមានទំនាក់ទំនងជាមួយកូនស្រីច្រើនឆ្នាំមកហើយ ដូច្នេះប្រសិនបើលោកបានជួបនាងនៅតាមផ្លូវ លោកមិនប្រាកដថាស្គាល់កូនស្រី ឬអត់នោះទេ។
























Account
Security
Favourite Content