មួយរយៈចុងក្រោយនេះ សមាជិកក្រុមចម្រៀងនារី BLACKPINK Lisa ត្រូវបានមហាជនជាច្រើនសង្ស័យថារូបនាងកំពុងមានទំនាក់ទំនងស្នេហាជាមួយលោក Frederice Arnault ជាសេដ្ឋីវ័យក្មេងលំដាប់កំពូលម្នាក់។ អ្នកគាំទ្រជាច្រើនរង់ចាំដំណឹងល្អផងដែរ ព្រោះពួកគេសង្ឃឹមថាសមាជិកកូនពៅក្នុងក្រុម BLACKPINK អាចរកបានគូអនាគតដ៏ល្អម្នាក់។


ថ្មីៗ នេះ Lisa និង Frederice Arnault ត្រូវបានគេប្រទះឃើញនៅជាមួយគ្នាម្ដងទៀតនៅឯភោជនីយដ្ឋានមួយកន្លែងនៅឯទីក្រុងប៉ារីស ប្រទេសបារាំង។ អ្នកទាំងពីរបានដើរជុំគ្នា និងបើកចំហហាក់មិនខ្វល់ពីការចោទសួររបស់មហាជនពីទំនាក់ទំនងរបស់អ្នកទាំងពីរឡើយ។




បើទោះមិនមានការចេញបញ្ជាក់ពី Lisa និង Frederice Arnault ក៏ដោយ ប៉ុន្ដែមនុស្សជាច្រើនបានគិតថា អ្នកទាំងពីរប្រហែលជាស្ថិតក្នុងដំណាក់កាលមើលចិត្តថ្លើមគ្នាទៅហើយ គ្រាន់តែមិនប្រកាសជាផ្លូវការប៉ុណ្ណោះ។ ជុំវិញរឿងរ៉ាវទាំងអស់នេះ ក៏មានមតិខ្លះលើកឡើងថា អ្នកទាំងពីរគ្រាន់តែជាមិត្ដភ័ក្ដិរាប់អានគ្នាជិតស្និទ្ធប៉ុណ្ណោះមិនមានអ្វីលើសពីនោះឡើយ វាក៏មិនមែនជារឿងអ្វីប្លែកដែលមិត្ដភ័ក្ដិណាត់ជួបគ្នា ឬទៅណាមកណាជាមួយគ្នា។
គួរបញ្ជាក់ថា លោក Frederice Arnault និងក្រុមគ្រួសារ ត្រូវបានគេរាយការណ៍ថាទៅមើលការសម្ដែងរបស់ Lisa នៅឯកម្មវិធី Crazy Horse និងថែមទាំងបានញ៉ាំអាហារជួបជុំគ្នាទៀតផង ៕
























































Account
Security
Favourite Content