Aaron Kwok ជាតារាសម្ដែង តារាចម្រៀងជើងចាស់ម្នាក់របស់ហុងកុង។ ទេពកោសល្យដ៏លេចធ្លោ និងរូបសម្រស់សង្ហា ធ្វើឲ្យលោកក្លាយជាសិល្បៈក៏ហុងកុងដែលមានភាពល្បីល្បាញម្នាក់។ តារាប្រុសរូបនេះបន្ដសម្ដែងក្នុងភាពយន្ដកុនជាហូរហែ និងនៅតែជាតារាប្រុសឆ្នើមម្នាក់ ពិបាកធ្វើឲ្យក្មេងៗ ជំនាន់ក្រោយពិបាកផ្ដួល។
ថ្មីៗ នេះ រូបលោកបានធ្វើការប្រគំតន្ដ្រីទេសចរណ៍របស់ខ្លួន នៅឯទឹកដីកំណើត ហុងកុង មានឈ្មោះថា “Aaron Kwok ICONIC World Tour 2014”។ លោកបានបង្ហាញខ្លួនជាមួយឈុតសម្លៀកប្លែកៗ និងម៉ូតសក់ជាច្រើន ព្រមទាំងច្រៀងរាំលេងយ៉ាងសប្បាយ ធ្វើឲ្យអ្នកគាំទ្រមានវត្ដមាននៅទីនោះ មានអារម្មណ៍រីករាយខ្លាំង។


ក្នុងការប្រគំតន្ដ្រីទេសចរណ៍ លោកបានផ្លាស់ប្ដូរឈុតចម្លែក និងម៉ូតសក់រហូតដល់ទៅ ៦ ផ្សេងគ្នា ដែលមើលទៅពិតជាគួរឲ្យចាប់អារម្មណ៍។ ម៉ូតសក់របស់លោកខ្លះត្រូវបានរាយការណ៍ថា ធ្វើតាមគំនូរជីវចលល្បីៗ ឬតួអង្គល្បីៗ ក្នុងរឿង។ ម៉ូតសក់ពណ៌មាសរបស់លោកគឺធ្វើតាមតួក្នុង Anime ល្បី Flower Boy។ រីឯម៉ូតសក់សំពោង ស្រួចៗ ពណ៌ខ្មៅ គឺធ្វើតាមតួអង្គល្បីក្នុង Anime រឿង Dragon Ball។
មែនទែនទៅ ការបង្ហាញខ្លួនជាមួយឈុត និងម៉ូតសក់ប្លែកៗ ធ្វើឲ្យរូបលោកពិតជាទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ឈ្មោះរបស់លោកក៏ត្រូវបានគេលើកយកមកពិភាក្សាពាសពេញបណ្ដាសង្គម។ លោកមិនទទួលបានមតិរិះគន់ឡើយ គ្រាន់តែអ្នកគាំទ្របញ្ចេញមតិ ពួកគេចង់ឃើញរូបលោកតែងខ្លួនបែបសាមញ្ញត្រឹមត្រូវ។



ជាមួយគ្នាដែរ នៅពេលបង្ហាញខ្លួនម្ដងទៀតក្នុងការប្រគំតន្ដ្រី លោកក៏បានផ្លាស់ប្ដូរស្លៀកពាក់ និងធ្វើម៉ូតសក់ធម្មតាវិញ ដើម្បីឲ្យអ្នកគាំទ្ររបស់លោកសប្បាយចិត្ដ។ គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការប្រគំតន្ដ្រីទេសចរណ៍របស់ខ្លួន និងត្រៀមត្រឡប់មកជួបអ្នកគាំទ្រវិញក្នុងភាពយន្ដកុន Cold War3 និង My First of May ជាដើម៕




























Account
Security
Favourite Content