អាយុមិនសូវច្រើនតែតារាល្បីៗប៉ែកអឺរ៉ុបទាំងនេះត្រូវគេយល់ច្រលំថាចាស់ខ្លាំង

ពិតមែនទៅប្រិយមិត្តមួយចំនួនតែងប៉ាន់ស្មាន់ពីអាយុតារាម្នាក់ៗទៅតាមរូបរាងរបស់ពួកគេ តែយ៉ាងណាមិញតារាខ្លះវិញបើបានដឹងពីអាយុពិតច្បាស់ជាដាច់ចង្កេះមិនខានព្រោះហាក់ខុសគ្នាឆ្ងាយពេកពីរូបរាង។ ជាក់ស្ដែងតារា ៦ ដួងខាងក្រោម ហាក់មើលទៅចាស់ជាងអាយុរបស់ខ្លួន៖

១.Adele

ជាតារាចម្រៀងល្បីម្នាក់លំដាប់ពិភពលោក និងមានទឹកដមសំនៀងពិរោះខ្លាំង។ ប៉ុន្ដែមនុស្សជាច្រើនបានគិតថានាងជាតារាម្នាក់មានអាយុច្រើនរហូតដល់អ្នកខ្លះគិតថានាងមានអាយុខ្ទង់ ៤០ ទៀតផង តាមពិតទៅនាងទើបតែមានអាយុ ៣៤ ទេឆ្នាំនេះ។

២.Bella Thorne

អ្នកមិនចាប់អារម្មណ៍ច្បាស់ជាគិតថារូបនាងមានអាយុ ៣០ ជាងហើយ ដោយសារការផាត់មុខក្រាស់ៗ របស់នាង តែជាក់ស្ដែងរូបនាងមានអាយុទើបតែ ២៥ ឆ្នាំទេ។

៣.Kylie Jenner

សេដ្ឋីនីវ័យក្មេងរូបនេះក៏តែងត្រូវអ្នកលេងក្នុងបណ្ដាញសង្គមយល់ច្រលំមករហូតថាមានអាយុច្រើន ព្រោះមុខជំនួញពេញដៃ និងការតុបតែងខ្លួនតែរូបនាងទើបមានអាយុ ២៥ ឆ្នាំទេ។

៤.Shawn Mendes

ដោយសារតែរូបរាងដ៏សង្ហារអមជាមួយកម្ពស់ដ៏ខ្ពស់ស្រឡះ តារាចម្រៀងប្រុស Shawn Mendes ក៏ត្រូវបានមនុស្សជាច្រើនគិតថាលោកមានអាយុច្រើនដែរ យ៉ាងហោចណាស់ក៏ខ្ទង់ ២០ ក្រាស់ដែរ។ មែនទែនទៅ លោកទើបតែមានអាយុ ២៤ ឆ្នាំទេ។

៥.Hailey Bieber

មនុស្សជាច្រើនប្រហែលជាគិតថាភរិយារបស់តារាចម្រៀងល្បី Justin Bieber ប្រហែលជាមានវ័យរាងជ្រេហើយអាចជាខ្ទង់ ៣០ ដោយសារការតុបតែងខ្លួន។ ប៉ុន្ដែឆ្នាំនេះរូបនាងទើបមានវ័យ ២៥ ឆ្នាំទេ។

៦.Lorde

អ្នកមិនដឹងគឺគិតថាតារាស្រីរូបនេះប្រហែលជាមានអាយុច្រើនហើយ ព្រោះស្ទីលលាបក្រែមដិតៗ និងការលេងម៉ូតសក់ ប៉ុន្ដែរូបនាងទើបមានអាយុ ២៥ ឆ្នាំទេគិតត្រឹមឆ្នាំ ២០២២។

បន្ទាប់ពីបានដឹងអាយុពិតរបស់តារាខាងលើ តើប្រិយមិត្តមានអារម្មណ៍យ៉ាងម៉េចដែរ?


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់