ប្រជុំកំពូលតារាស្រីខេប៉ុបដែល​ហ៊ានបង្អួតស្នាមសាក់គ្មានខ្លាចរអា

ការសាក់គ្រាន់តែជាសិល្បៈគំនូរលើស្បែកមួយប៉ុណ្ណោះវាមិនបានបញ្ជាក់ថាអ្នកដែលមានស្នាមសាក់ជាមនុស្សដែលមិនល្អឡើយ។ ប៉ុន្ដែក៏នៅមានមនុស្សមួយចំនួនមិនទាន់បើចិត្តទូលាយនិងនៅតែប្រកាន់ក្នុងចិត្តថាអ្នកមានស្នាមសាក់គឺជាមនុស្សយ៉ាប់។ បើសម្រាប់ក្រុមនារីខេប៉ុបវិញការសាក់គឺមិនត្រូវបានហាមឃាត់នោះទេគ្រាន់មិនសូវមានអ្នកហ៊ានសាក់ប៉ុន្មានដែរព្រោះ ខ្លាចការរិះគន់ពីមហាជនក្នុងប្រទេសកូរ៉េខាងត្បូង និងការបញ្ចេញមតិអាក្រក់ៗជាដើម។ ដោយមិនខ្វល់ពីសម្ដីមហាជនធ្វើតាមបេះដូងខ្លួនឯងតារាស្រី ៩ ដួងនេះ បានសាក់ជាច្រើនកន្លែងលើដងខ្លួននិងថែមទាំងបង្អួតដោយគ្មានខ្លាចរអាទៀតផង។

១. HyunA

តារាស្រីនេះត្រូវបានគេសង្កេតឃើញថាចាប់ផ្ដើមសាក់តាំងពីឆ្នាំ ២០១១  មកម្ល៉េះនៅលើស្មា។ ក្រោយៗមកនាងក៏សាក់រូបផ្សេងៗទៀតជាច្រើននៅលើខ្លួននិងចូលចិត្តបង្ហោះរូបខ្លួនជាមួយស្នាមសាក់លើបណ្ដាញសង្គមអ៊ីនស្តាក្រាម។

២. Lee Hyori

ជាតារាចម្រៀងស្រីជើងចាស់មួយរូបក្នុងវិស័យខេប៉ុបដោយឆ្នាំនេះមានអាយុ ៤២ ទៅហើយ។ នាងជាអ្នកស្រឡាញ់ការសាក់មួយរូបនិងមានស្នាមសាក់នៅ ក កដៃ និងដើមដៃ។ ជារឿយៗនាងតែងតែពាក់អាវវាលក្លៀកដើម្បីបញ្ចេញឲ្យឃើញស្នាមសាក់ដ៏ស្រស់ស្អាតរបស់នាង។

៣. Hyorin

នេះមិនមែនជាលើកទី ១  ទេដែលតារាស្រីនេះបំបែកស្ដង់ស្ដាររបស់មហាជនកូរ៉េដោយជ្រើសរើសការសាក់។ កន្លងមកនាងធ្លាប់ធ្វើរួចមកហើយដោយបង្ហាញពីភាពស្រស់ស្អាតរបស់ខ្លួនបើទោះជាស្បែកនាងមិនសស្គូសដូចសំឡីក៏ដោយ ព្រោះថាប្រជាជនកូរ៉េមានស្បែកសដូច្នេះសាច់សខ្ចីទើបស្អាត។ នាងបានសាក់រូបយ៉ាងធំមួយលើពោះរបស់ខ្លួននិងតែងតែពាក់អាវបញ្ចេញក្បាលពោះឲ្យមហាជនបានឃើញពីស្នាមសាក់របស់នាង។

៤. Taeyeon សមាជិកក្រុម Girls Generation

មនុស្សភាគច្រើនអាចគិតថាតារាស្រីរូបនេះមិនមែនជាអ្នកដែលចូលចិត្តសាក់នោះទេតែតាមពិតនាងមានស្នាមសាក់ជាច្រើនកន្លែងលើរាងកាយ ក ដៃ ម្រាមដៃ និងស្មាទៀត។ ជាពិសេសស្នាមសាក់នៅម្ដុំឆ្អឹងដងកាំបិតរបស់នាងពិតជាមានភាពទាក់ទាញព្រោះសុទ្ធតែរូបផ្កាមើលទៅស្រស់ស្អាតខ្លាំង។

៥. Moonbyul សមាជិកក្រុម MAMAMOO

សម្រាប់ Moonbyul វិញគឺមានស្នាមសាក់ចំនួន ៦។ ហើយនាងបាននិយាយថាមួយក្នុងចំណោមនោះគឺជារូបក្រុមគ្រួសាររបស់នាងជួបជុំគ្នាតែម្ដងហើយវាពិតជាមានអត្ថន័យខ្លាំងណាស់ចំពោះនាងដូច្នេះគ្មានអ្វីដែលត្រូវខ្លាចនឹងបង្ហាញនោះទេ។

៦. WheeIn សមាជិកក្រុម MAMAMOO

ដោយសារតែនាងជាមនុស្សដែលស្រឡាញ់ការសាក់ដូច្នេះនាងបានសាក់រូបតូចធំជាច្រើនចំនួន ១០។ ហើយនាងមិនខ្លាចក្នុងការបង្ហាញឲ្យមនុស្សគ្រប់គ្នាបានឃើញឡើយគឺឧស្សាហ៍ថតបង្ហាញដៃតែម្ដង។

៧. Amber សមាជិកក្រុម f(x)

អាចនិយាយបានក្នុងចំណោមតារាស្រីខេប៉ុប Amber គឺមានស្នាមសាក់ច្រើនជាងគេ។ ដោយមានសាក់តូចៗផង និងដៃពេញសងខាង។ ហើយស្នាមសាក់ទាំងនោះសុទ្ធតែមានអត្ថន័យផ្សេងៗគ្នានិងនិយាយពីដំណើរជីវិតរបស់នាង។

. Sojin

តារាស្រីរូបនេះមានស្នាមសាក់ដល់ទៅ ៨ កន្លែងលើរាងកាយរបស់នាងខណៈស្នាមសាក់ដែលទាញចំណាប់អារម្មណ៍មនុស្សជាច្រើនគឺនៅត្រង់ដើមដៃរបស់នាងគឺ self love is best love។ នាងក៏ចូលចិត្តថតរូបបង្ហាញពីស្នាមសាក់របស់ខ្លួនដែរ។

៩. Chaeyoung សមាជិកក្រុម TWICE

ដោយសារតែនាងមានអាយុមិនទាន់ច្រើនដូចតារារាមច្បងផ្សេងទៀតនៅពេលដែលមានស្នាមសាក់ដំបូងនាងត្រូវបានមហាជនរិះគន់ប៉ុន្ដែនាងនៅតែមានភាពក្លាហានបង្ហាញនិងធ្វើនូវអ្វីដែលខ្លួនស្រឡាញ់ពេញចិត្ត។ Chaeyoung មានស្នាមសាក់តូចៗ ជាច្រើនលើដៃ និងស្នាមសាក់ធំមួយនៅចង្កេះរបស់នាង៕

តើក្នុងចំណោមតារាស្រីខាងលើប្រិយមិត្តចូលចិត្តនរណាជាងគេ?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន