ឆ្នាំនេះសិល្បករ និងបុគ្គលល្បីខ្មែរ ៦ រូប ត្រៀមដើរកម្រាលព្រំក្រហមទីក្រុងកាន

ដូចទស្សនិកជនបានដឹងហើយថា កាលពីឆ្នាំមុនតារាសម្តែងឆ្នើម កញ្ញា ស៊ីន យូប៊ីន ជាតារាស្រីកម្ពុជាតែម្នាក់គត់ដែលលេចវត្តមានលើកម្រាលព្រំក្រហមទីក្រុងកាន ក្នុងកម្មវិធី Cannes Film Festival 2024 នៅប្រទេសបារាំង ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអន្តរជាតិ សូម្បីសារព័ត៌មានបរទេសល្បីៗក៏ចុះផ្សាយពីការចូលរួមរបស់នាងទៀតផង។

ដោយឡែក ឆ្នាំ ២០២៤ នេះ យូប៊ីន ក៏ត្រៀមបង្ហាញខ្លួនដើរកម្រាលព្រំក្រហមឆ្អិនឆ្អៅម្តងទៀត ប៉ុន្តែមិនមែនម្នាក់ឯងទេ គឺមានសិល្បករ និងបុគ្គលមានឥទ្ធិពល ៥ នាក់ផ្សេងទៀតរបស់កម្ពុជាក៏នឹងចូលរួមដើរកម្រាលព្រំក្រហមកម្មវិធីលំដាប់អន្តរជាតិនេះជាមួយគ្នា។ សុរបទាំងអស់ ៦រូប រួមទាំងរូបនាងម្នាក់ដែរ។

តួឯកស្រីរឿង «លួចស្នេហ៍គូដណ្តឹង» បានបង្ហាញអារម្មណ៍មោទនភាពលើទំព័រហ្វេសប៊ុកផ្លូវការ Shin Yubin ស៊ីន យូប៊ីន ដែលក្នុងនាមជាសិល្បករខ្មែរម្នាក់អាចបើកទ្វារអន្តរជាតិសម្រាប់កម្ពុជាឱ្យជ្រៀតចូលទៅកម្មវិធីលំដាប់អន្តរជាតិកាន់តែទូលំទូលាយ។ នាងពិតជាមិនហត់នឿយសម្រាប់ការធ្វើសព្វគ្រប់បែបយ៉ាង ដើម្បីមុខមាត់ប្រទេស​កម្ពុជា ទោះបីឆ្នាំមុនត្រូវប្រើប្រាស់ឈើច្រត់ជំនួយសម្រាប់ដើរលើកម្រាលព្រំក្រហម ក៏នាងយល់ថា វាពិតសមតម្លៃនៃការលះលង់ប្រាកដមែន។

រឹតតែធ្វើឱ្យនាងរំភើបខ្លាំង គឺឆ្នាំនេះមានសិល្បករ និងបុគ្គលមានឥទ្ធិពលរបស់ខ្មែរយើងដល់ទៅ ៦រូប រួមទាំងនាងនឹងពួតដៃគ្នាបញ្ចេញពន្លឺនៃសិល្បៈវប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិ Cannes Film Festival 2024 នាពេលឆាប់ៗនេះ។

យ៉ាងណាមិញ មកទល់ពេលនេះ យូប៊ីន នៅពុំទាន់បង្ហើបឱ្យដឹងពីលក្ខណៈពិសេសនៃឈុតសម្លៀកបំពាក់ត្រៀមដើរបង្ហាញលើកម្រាលព្រំក្រហមទីក្រុងកាននោះឡើយ តែគេជឿជាក់ថា តារាស្រីកម្ពុជារូបនេះនឹងមិនធ្វើឱ្យអ្នកគាំទ្រខកបំណង ព្រោះកន្លងមក យូប៊ីន មិនដែលបន្ធូរដៃក្នុងការផ្សព្វផ្សាយពីទម្រង់សិល្បៈរបស់ខ្មែរយើង គ្រាន់តែពុំដឹងថា តើលើកនេះនាងនឹងពាំនាំយកអ្វីទៅបង្ហាញក្នុងកម្មវិធីអន្តរជាតិ។

តាមដែលដឹងមក តារាស្រីដ៏មានប្រជាប្រិយភាពនេះនឹងធ្វើដំណើរពីកម្ពុជាទៅចូលរួមCannes Film Festival 2024 នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ 

តាមរយៈការផ្តល់កិច្ចសម្ភាសន៍របស់ លោក ម៉ែន សីហា ហៅ​ អូលីវ៉ា គង់ ក្នុងពិធីបោះឆ្នោតជ្រើសតាំងប្រធានសមាគមន៍ថ្មីបានឱ្យដឹងថា សិល្បករ និងបុគ្គលមានឥទ្ធិពលទាំង ៦រូប ដែលត្រៀមដើរកម្រាលព្រំក្រហមកម្មវិធី Cannes Film Festival 2024រួមមាន៖ តារាសម្តែងឆ្នើម ស៊ីន យូប៊ីន, អ្នកជំនួញស្រីល្បីឈ្មោះ ម៉ាដាម ដា, តារាម៉ូដែល ទៀន គឹមចេង, វណ្ណឌី, វណ្ណដា និង រូបលោកផ្ទាល់តែម្តង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la