យុទ្ធនាការឌីជីថល គាំទ្រនិមិត្តសញ្ញាគុណភាពផលិតផលជលផល និងផលិតផលវារីវប្បកម្មនៅកម្ពុជា (ស៊ី ខ្យូ អេស) ទទួលបានលទ្ធផលដ៏ល្អប្រសើរ

គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅកម្ពុជា ទទួលបានការផ្សព្វផ្សាយរហូតដល់ ១.៨​ លាននាក់ ក្នុងគម្រោង យុទ្ធនាការឌីជីថលដើម្បីគាំទ្រនិមិត្តសញ្ញាគុណភាពផលិតផលជលផល និងផលិតផលវារីវប្បកម្មនៅកម្ពុជា រយៈពេល ៩​ខែ​ កន្លងមកនេះ។ ភាពជោគជ័យនៃយុទ្ធនាការនេះ មានការចូលរួមសហការយ៉ាងខ្នះខ្នែងដោយគម្រោងខាស់ ដឹកនាំដោយ (អេ អេស អេ) សមាគមសណ្តែកសៀង អាមេរិកសម្រាប់កម្មវិធី សណ្តែកសៀងក្នុងសុខុមាលភាពមនុស្សលោក ជាមួយអង្គការទស្សនៈ ពិភពលោក អន្តរជាតិនៅកម្ពុជា។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា និងអង្គការអភិវឌ្ឍន៍ឧស្សាហកម្ម របស់អង្គការសហប្រជាជាតិ ក៏បានចូលរួមគាំទ្រ​ផ្សព្វផ្សាយយុទ្ធនាការនេះលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។

យុទ្ធនាការនេះ ក៏បានផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់សាធារណជនតាមរយៈ ការបង្កើតជាមាតិកាឌីជីថលជាច្រើន វីឌីអូអប់រំ និងសម្ភារៈ ផ្សព្វផ្សាយដូចជា កាបូបស្ពាយ និងផ្លាកបញ្ជាក់និមិត្តសញ្ញា (ស៊ី ខ្យូ អេស) សម្រាប់បិទបង្ហាញតាមបណ្ដាផ្សារទំនើប តូច ធំ ជាដើម។ យុទ្ធនាការក៏បានចាក់ផ្សាយវីដេអូអប់រំអំពីគុណសម្បត្តិនិមិត្តសញ្ញា (ស៊ី ខ្យូ អេស) នៅលើផ្ទាំង LED នៅមហាវិថីក្រមួនសរ ដែលផ្ដល់ ចំណេះដឹង និងដាស់តឿន អ្នកប្រើប្រាស់ ប្រជាពលរដ្ឋ ជាពិសេសអ្នកម្ដាយគ្រប់រូបឲ្យគិតគូរដល់សុវត្ថិភាព សុខភាព និងជ្រើសរើស ផលិតផលដែលមានគុណភាព និងប្រភពច្បាស់លា់ស់។

បន្ថែមពីនេះ គម្រោងខាស់ក៏បានសហការជាមួយសហគ្រាស និង​សិប្បកម្មកែច្នៃត្រី ធុនតូច និងមធ្យមរួមមាន សហគ្រាស ​Home Taste Food សិប្បកម្មកែច្នៃត្រី សំណាង សុធា សហគ្រាស លាង ឡេង និង​សិប្បកម្ម Cambodia Fresh Farm ដែលបានបង្ហាញ ការចូលរួម និងគាំទ្រយ៉ាងសកម្មលើប្រព័ន្ធសង្គមរបស់ពួកគាត់  ព្រមទាំងការតាំងចិត្តចូលរួមក្នុងយុទ្ធនាការដោយរួមបញ្ចូល និមិត្តសញ្ញា (ស៊ី ខ្យូ អេស) ក្នុងអាជីវកម្ម និងសិប្បកម្មរបស់ពួកគាត់  ដើម្បីអនុវត្តតាមក្បួនអនាម័យត្រឹមត្រូវស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។

យុទ្ធនាការ បានសហការជាមួយអ្នកធ្វើមាតិកាល្បីៗក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ដែល​ឲ្យតម្លៃ និងគាំទ្រដល់ សុវត្ថិភាពសុខភាព អ្នកបរិភោគ ត្រី និងផលិតផលវារីវប្បកម្មផ្សេងៗនៅកម្ពុជា។ ការចូលរួមសហការរបស់ពួកគាត់ បានចូលរួមចំណែកយ៉ាងទូលំទូលាយដល់ ការចែករំលែក ចំណេះដឹងដល់សាធារណជនអំពីសារៈសំខាន់នៃ  គុណភាព និងគុណប្រយោជន៍នៃប្រព័ន្ធវិញ្ញាបនបត្របញ្ជាក់និមិត្តសញ្ញា (ស៊ី ខ្យូ អេស)។

គួរដឹងដែរថា ប្រព័ន្ធវិញ្ញាបនបត្របញ្ជាក់និមិត្តសញ្ញា (ស៊ី ខ្យូ អេស) របស់កម្ពុជា តម្រូវឱ្យភាគីពាក់ព័ន្ធនឹងវិស័យវារីប្បកម្មទាំងអស់អនុលោម តាមស្ដង់ដាអនាម័យ ក៏ដូចជាប្រើជាមធ្យោបាយសម្រាប់ការបញ្ជាក់គុណភាព និងសុវត្ថិភាពនៃផលិតផលវារីវប្បកម្មនៅក្នុងខ្សែសង្វាក់ ផ្គត់ផ្គង់ដែលចាប់ពីការផលិតធាតុដើម រហូតដល់ការកែច្នៃ ការចែកចាយ និងការលក់ដល់អ្នកប្រើប្រាស់។ តាមរយៈការផ្សព្វផ្សាយនិមិត្ត សញ្ញា (ស៊ី ខ្យូ អេស)  យុទ្ធនាការក៏ជូនដំណឹងដល់អ្នក ប្រើប្រាស់ អំពីរបៀបដែលវិញ្ញាបនបត្របញ្ជាក់ និមិត្តសញ្ញាគុណភាព ផលផលិត ផលជលផលផ្តល់ជាមធ្យោបាយក្នុងការទិញត្រី និងចំណីអាហារ ដែលមានសុវត្ថិភាព ត្រឹមត្រូវតាមស្តង់ដាជាតិ និងអន្តរជាតិ ផងដែរ។​

ទំនាក់ទំងប្រព័ន្ធផ្សព្វផ្សាយ

លោកស្រី ពេជ្រ គីមធា | គម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាពពាណិជ្ជកម្មនៅកម្ពុជា

អ៉ីម៉េល: kimthea_pich@wvi.org

លេខទូរស័ព្ទ: (+855) 10 531 160

អំពីគម្រោងខាស់៖

គម្រោង ខាស់ ជាគម្រោងរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក ដែលផ្ដល់ជំនួយដើម្បីជំរុញផលិតកម្មត្រី ឲ្យស្របនឹងតម្រូវការ ទីផ្សារ និងជួយអភិវឌ្ឍន៍ឧស្សាហកម្មវារីវប្បកម្មនិងលើកកម្ពស់ផលិតផលត្រីចិញ្ចឹមនៅក្នុងប្រទេសកម្ពុជាផងដែរ។ គម្រោង ខាស់ ក៏ជួយពង្រឹង ការផលិតចំណី និងផលិតផលត្រី ក៏ដូចជាជួយបង្កើតប្រព័ន្ធទីផ្សារ ដែលរកអាចប្រាក់ចំណេញសម្រាប់ ផលិតផលវារីវប្បកម្មនៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមទៅចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ CAST ៖

https://www.facebook.com/CASTinCambodia

អំពីអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា៖

អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា (WVC) គឺជាអង្គការគ្រិស្ទបរិស័ទដែលផ្ដោតសំខាន់លើការជួយកុមារ និងគ្រួសារ​ ទន់ខ្សោយ។ អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា ក៏ធ្វើការជាមួយសហគមន៍ងាយរងគ្រោះទូទាំងប្រទេសដើម្បីប្រយុទ្ធប្រឆាំង នឹងភាពក្រីក្រ និងភាពអយុត្តិធម៌ដែលកើតក្នុងសង្គម ដោយមិនរើសអើងពីសាសនា ពូជសាសន៍ ភេទ ឬទម្រង់នៃការរើសអើងផ្សេងឡើយ។

សម្រាប់ព័ត៌មានបន្ថែម សូមទៅចូលទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ World Vision Cambodia៖

https://www.facebook.com/WorldVisionCambodia/about



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *