ដូចទស្សនិកជនបានដឹងហើយថា កាលពីឆ្នាំមុនតារាសម្តែងឆ្នើម កញ្ញា ស៊ីន យូប៊ីន ជាតារាស្រីកម្ពុជាតែម្នាក់គត់ដែលលេចវត្តមានលើកម្រាលព្រំក្រហមទីក្រុងកាន ក្នុងកម្មវិធី Cannes Film Festival 2024 នៅប្រទេសបារាំង ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអន្តរជាតិ សូម្បីសារព័ត៌មានបរទេសល្បីៗក៏ចុះផ្សាយពីការចូលរួមរបស់នាងទៀតផង។



ដោយឡែក ឆ្នាំ ២០២៤ នេះ យូប៊ីន ក៏ត្រៀមបង្ហាញខ្លួនដើរកម្រាលព្រំក្រហមឆ្អិនឆ្អៅម្តងទៀត ប៉ុន្តែមិនមែនម្នាក់ឯងទេ គឺមានសិល្បករ និងបុគ្គលមានឥទ្ធិពល ៥ នាក់ផ្សេងទៀតរបស់កម្ពុជាក៏នឹងចូលរួមដើរកម្រាលព្រំក្រហមកម្មវិធីលំដាប់អន្តរជាតិនេះជាមួយគ្នា។ សុរបទាំងអស់ ៦រូប រួមទាំងរូបនាងម្នាក់ដែរ។
តួឯកស្រីរឿង «លួចស្នេហ៍គូដណ្តឹង» បានបង្ហាញអារម្មណ៍មោទនភាពលើទំព័រហ្វេសប៊ុកផ្លូវការ Shin Yubin ស៊ីន យូប៊ីន ដែលក្នុងនាមជាសិល្បករខ្មែរម្នាក់អាចបើកទ្វារអន្តរជាតិសម្រាប់កម្ពុជាឱ្យជ្រៀតចូលទៅកម្មវិធីលំដាប់អន្តរជាតិកាន់តែទូលំទូលាយ។ នាងពិតជាមិនហត់នឿយសម្រាប់ការធ្វើសព្វគ្រប់បែបយ៉ាង ដើម្បីមុខមាត់ប្រទេសកម្ពុជា ទោះបីឆ្នាំមុនត្រូវប្រើប្រាស់ឈើច្រត់ជំនួយសម្រាប់ដើរលើកម្រាលព្រំក្រហម ក៏នាងយល់ថា វាពិតសមតម្លៃនៃការលះលង់ប្រាកដមែន។


រឹតតែធ្វើឱ្យនាងរំភើបខ្លាំង គឺឆ្នាំនេះមានសិល្បករ និងបុគ្គលមានឥទ្ធិពលរបស់ខ្មែរយើងដល់ទៅ ៦រូប រួមទាំងនាងនឹងពួតដៃគ្នាបញ្ចេញពន្លឺនៃសិល្បៈវប្បធម៌ខ្មែរនៅលើឆាកអន្តរជាតិ Cannes Film Festival 2024 នាពេលឆាប់ៗនេះ។
យ៉ាងណាមិញ មកទល់ពេលនេះ យូប៊ីន នៅពុំទាន់បង្ហើបឱ្យដឹងពីលក្ខណៈពិសេសនៃឈុតសម្លៀកបំពាក់ត្រៀមដើរបង្ហាញលើកម្រាលព្រំក្រហមទីក្រុងកាននោះឡើយ តែគេជឿជាក់ថា តារាស្រីកម្ពុជារូបនេះនឹងមិនធ្វើឱ្យអ្នកគាំទ្រខកបំណង ព្រោះកន្លងមក យូប៊ីន មិនដែលបន្ធូរដៃក្នុងការផ្សព្វផ្សាយពីទម្រង់សិល្បៈរបស់ខ្មែរយើង គ្រាន់តែពុំដឹងថា តើលើកនេះនាងនឹងពាំនាំយកអ្វីទៅបង្ហាញក្នុងកម្មវិធីអន្តរជាតិ។
តាមដែលដឹងមក តារាស្រីដ៏មានប្រជាប្រិយភាពនេះនឹងធ្វើដំណើរពីកម្ពុជាទៅចូលរួមCannes Film Festival 2024 នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។





តាមរយៈការផ្តល់កិច្ចសម្ភាសន៍របស់ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ ក្នុងពិធីបោះឆ្នោតជ្រើសតាំងប្រធានសមាគមន៍ថ្មីបានឱ្យដឹងថា សិល្បករ និងបុគ្គលមានឥទ្ធិពលទាំង ៦រូប ដែលត្រៀមដើរកម្រាលព្រំក្រហមកម្មវិធី Cannes Film Festival 2024រួមមាន៖ តារាសម្តែងឆ្នើម ស៊ីន យូប៊ីន, អ្នកជំនួញស្រីល្បីឈ្មោះ ម៉ាដាម ដា, តារាម៉ូដែល ទៀន គឹមចេង, វណ្ណឌី, វណ្ណដា និង រូបលោកផ្ទាល់តែម្តង៕























Account
Security
Favourite Content