ដូចដឹងហើយថា ក្នុងវិស័យប្រកួតប្រជែងសម្រស់សព្វថ្ងៃ ក៏មានការប្រកួតប្រជែងសម្រស់បវរកញ្ញាភេទទី៣ផងដែរ។ ដ្បិតការប្រកួតប្រជែងសម្រស់បវរកញ្ញាភេទទី៣កម្ពុជា (Miss Queen Cambodia) ដើរទៅមុខយឺតជាងគេបន្តិចក៏ពិតមែន តែការប្រកួត Miss Queen Cambodia ប៉ុន្មានឆ្នាំនេះ ទទួលបានចាប់អារម្មណ៍ខ្លាំងពីមហាជន និងអ្នកស្នេហាវិស័យ Beauty Pageant ទៀតផង។ បើនិយាយពីសម្រស់ និងចំណេះដឹងវិញនោះ បវរកញ្ញាភេទទី៣ កម្ពុជា ពិតជាស្រស់ស្អាតខ្លាំង មើលសឹងមិនតែមិនដឹងបានជាស្ត្រីកែភេទនោះទេ រីឯចំណេះដឹងទូទៅក៏ល្អ ភាសាក៏អាចប្រើប្រាស់ក្នុងប្រកួតប្រជែងបាន។
មកស្គាល់មុខបវរកញ្ញាភេទទី៣កម្ពុជា ៥ រូប ដែលស្រស់ស្អាតខ្លាំងមិនខ្លាំងមិនចាញ់នារីពីធម្មជាតិ៖
១. លាង សុធា ហៅ ប៉ុប ពី៖ ប៉ុប ពី ជាតារាភេទទី៣ កម្ពុជា ដំបូងគេបង្អស់ ដោយនាងបានចូលរួមប្រកួតបវរកញ្ញាភេទី៣ដំបូងគេឈ្មោះថា «នាទីចុងក្រោយ» រៀបចំឡើងដោយស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក) នៅអំឡុងឆ្នាំ២០០២។
២. ម៉ានីកា៖ ម៉ានីកា ជាជយលាភីលេខ១ ក្នុងកម្មវិធីកញ្ញាឯកភេទទី៣ The Classic Night ដែលរៀបចំឡើងនៅក្នុងឆ្នាំ ២០១៦។
៣. សុខ ប៉ូលីន ហៅ សៃហ្វុន៖ សៃហ្វុន ជាបវរកញ្ញាភេទទី៣ កម្ពុជា ឆ្នាំ ២០២០ ដោយនាងបានទម្លាក់បេក្ខភាពជើងខ្លាំងជាច្រើនរូបក្នុងកម្មវិធីប្រកួតប្រជែងសម្រស់ Miss Queen Cambodia 2020 រៀបចំឡើងដោយក្រុមហ៊ុន CIM ក្នុងឆ្នាំ២០២០។ សៃហ្វុន បានតំណាងឱ្យកម្ពុជាទៅចូលរួមប្រកួតប្រជែងកម្មវីធី Miss International Queen 2022 នៅប្រទេសថៃ កាលពីឆ្នាំ ២០២២ ជាលទ្ធផលនាងទទួលបានចំណាតថ្នាក់ Top11 ចុងក្រោយ និងពាន Miss Photogenic។
៤. វ៉ាន់ ប៊ី៖ វ៉ាន់ ប៊ី ជាបវរកញ្ញាភេទទី៣ កម្ពុជាឆ្នាំ ២០២១&២០២២ ក្នុងកម្មវិធីប្រកួតប្រជែងសម្រស់ Miss Queen Cambodia 2022 រៀបចំឡើងដោយក្រុមហ៊ុន CIM ក្នុងឆ្នាំ២០២២។ Miss Queen Cambodia 2022 រូបនេះ នឹងតំណាងឱ្យកម្ពុជាចេញទៅប្រកួតកម្មវិធី Miss International Queen 2022 នៅប្រទេសថៃ នៅអំឡុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។
៥. ម៉ៃយ៉ា៖ មៃយ៉ា ដណ្តើមបានជោគជ័យជាបវរកញ្ញាភេទទីបីកម្ពុជាឆ្នាំ២០២៣ ក្នុងកម្មវីធី Miss Queen Cambodia 2023 ដែលទើបបញ្ចប់ទៅកាលពីដើមខែមីនានេះ។ បើទោះបីជាមានភាពចម្រូងចម្រាស់ខ្លះៗបានកើតឡើងក្រោយចប់ការប្រកួតក៏ពិតមែន តែ ម៉ៃយ៉ា នៅតែរក្សាជំហររឹងមាំ និងប្រឹងប្រែងដុះខាតសមត្ថភាពខ្លួនឯង ដើម្បីត្រៀមចេញទៅប្រកួតនៅឆាកអន្តរជាតិនាពេលដ៏ខ្លីខាងមុខនេះ៕























Account
Security
Favourite Content