កំពូលតារា ៥ គូ បានបញ្ចប់ឈ្មោះជាសង្សារ ប្ដូរឈ្មោះជាគូជីវិត​ ក្នុងរយៈពេលមួយឆ្នាំចុងក្រោយ

កាលពីថ្ងៃទី២៦ ខែសីហា កន្លងទៅ Taylor Swift ទើបតែបានផ្ដល់ដំណឹងល្អទៅដល់ Swiftie នៅជុំវិញពិភពលោក ដោយនាងនឹងមិត្តប្រុស Travis Kelce បានប្រកាសតាមរយៈបណ្ដាញទំនាក់ទំនងសង្គមថា អ្នកទាំងពីរបានសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នាហើយ។

រូបភាពបំពាក់ចិញ្ចៀននៅក្នុងសួនច្បារ ដែលមានទីតាំងស្ថិតនៅក្នុងផ្ទះរបស់ Travis Kelce បានចែករំលែកបន្តដោយអ្នកគាំទ្រ និងសារព័ត៌មានពាសពេញបណ្ដាញទំនាក់ទំនងសង្គម សូម្បីតែប្រធានាធិបតី Donald Trumps ក៏បានដឹងឮពីដំណឹងល្អនេះ ថែមទាំងបានជូនពរឱ្យអ្នកទាំងពីរមានសំណាងល្អផងដែរ។ 

យ៉ាងណាមិញ Taylor Swift និង Travis Kelce ​មិនមែនជាគូស្នេហ៍បុគ្គលល្បីតែមួយគូទេ​ ដែលផ្លាស់ប្ដូរឋានៈពីគូសង្សារ ទៅជាគូដណ្ដឹងដូច្នេះ ព្រោះថ្មីៗនេះនៅមានគូស្នេហ៍ចំនួន ៣គូទៀត ដែលបានបញ្ចប់ភាពនៅលីវ ត្រៀមខ្លួនចូលរោងអាពាហ៍ពិពាហ៍ដូចគ្នា។

តួយ៉ាង គូស្នេហ៍តារាចម្រៀង Selena Gomez និងផលិតករ Benny Blanco ក៏ទើបតែបានភ្ជាប់ពាក្យជាមួយគ្នានៅក្នុងខែឆ្នូ ឆ្នាំ២០២៤ កន្លងទៅដែរ  ក្រោយពីបានទាក់ទងមើលចិត្តគ្នាអស់ពេលជាង ១ឆ្នាំ។ ដំណឹងនេះ Selena Gomez ផ្ទាល់ គឺជាអ្នកចែករំលែកជូនអ្នកគាំទ្រ ដោយនាងបានបង្ហោះរូបភាពចិញ្ចៀនពេជ្រ ៨ ការ៉ាត់ ភ្ជាប់ជាមួយនឹងសារខ្លីថា៖ “ជារៀងរហូតបានចាប់ផ្ដើមពីពេលនេះ…”។

លុះចូលមកដល់ខែមករា ឆ្នាំ២០២៥ គូស្នេហ៍តារាភាពយន្ត Tom Holland ក៏បានសុំ​ Zendaya រៀបការម្ដង។ ផ្អែកតាមសម្ដីឪពុកបង្កើតរបស់ Tom Holland បានឱ្យដឹងថា តារាប្រុសតួអង្គ Spider Man រូបនេះ បានរកឪកាសចូលទៅនិយាយជាមួយនឹងឪពុករបស់មិត្តស្រីខ្លួនដោយផ្ទាល់ ថែមទាំងបានតាំងចិត្តរើសចិញ្ចៀន មុនឈានដល់ការសុំមិត្តស្រីដែលទាក់ទងគ្នាតាំងតែពីឆ្នាំ ២០១៦ មករួមរស់ជុំគ្នា។  

ដោយឡែក សម្រាប់ពាក្យចចាមអារ៉ាមដែលលេចឮថា Dua Lipa ត្រូវបានតារាភាពយន្ត Callum Turner សុំរៀបការវិញនោះ នៅក្នុងខែមិថុនា ឆ្នាំនេះ តារាស្រីវ័យ ៣០ឆ្នាំបានចេញមកបញ្ជាក់ហើយថា នាងពិតជាបានភ្ជាប់ពាក្យជាមួយនឹងគ្នាពិតមែន។

ជាក់ស្ដែង មានការយល់ឃើញថា អ្នកទាំងពីរទំនងជាបានភ្ជាប់ពាក្យជាមួយគ្នាតាំងតែពីរដូវកាលបុណ្យណូអែល ឆ្នាំ២០២៤មកម៉្លេះ ដោយមានការសន្និដ្ឋានបន្ថែមថា ហេតុការរ៉ូមេនទិកមួយនេះ ប្រហែលជាកើតឡើងនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បើផ្អែកតាមរូបភាពដែលអ្នកគាំទ្របានផ្ដិតយក។  

ចុងក្រោយនោះ គឺគូស្នេហាតារាបាល់ទាត់ Cristiano Ronaldo និង Georgina Rodríguez។ ជាក់ស្ដែង អ្នកទាំងពីរបានរួមរស់ជាមួយគ្នាអស់ពេល ៨ឆ្នាំមកហើយ តែក្នុងខែសីហា នេះ Ronaldo ទើបតែបានបំពាក់ចិញ្ចៀនពេជ្រទំហំក្បែរ ៣៥ការ៉ាត់ និងមានតម្លៃប្រមាណ ៥លានដុល្លារអាមេរិក ទៅឱ្យអ្នកម្ដាយកូនទាំង ៥របស់ខ្លួន។

សំណេរនៅលើគណនី Instagram របស់ Georgina Rodríguez បានរៀបរាប់ជាភាសាអេស្ប៉ាញ ដែលមានអត្ថន័យជាខេមរភាសាថា៖ “ខ្ញុំយល់ព្រមរៀបការក្នុងជីវិតនេះ និងក្នុងគ្រប់ជីវិតទាំងអស់ដែលខ្ញុំមាន”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នាដកា-សមាគមកាយឫទ្ធិនារីកម្ពុជាហាត់សម ត្រៀមស្វាគមន៍គណៈប្រតិភូក្នុងនាមជាម្ចាស់ផ្ទះ

កម្ពុជា​មាន​សេចក្ដី​រីករាយ​និង​មោទកភាព​បំផុត​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​រៀប​ចំ មហា​សន្និបាត​កាយឫទ្ធិ​នារី​ពិភពលោក លើកទី៣៩ និង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ លើកទី៤២ របស់​សហគមន៍ OB-PS ក្រោម​ប្រធានបទ «យើង​

Ariana Grande ពន្លះសេតវិមានធ្ងន់ៗ ក្រោយយកចម្រៀងនាងដាក់ក្នុងវីដេអូវាយខ្នោះជនអន្តោប្រវេសន៍

តារាចម្រៀងប៉ុបអាមេរិក Ariana Grande បានស្នើឱ្យសេតវិមានកុំប្រើប្រាស់តន្ត្រីរបស់នាង បន្ទាប់ពីស្ថាប័ននេះបានយកបទចម្រៀងរបស់នាងទៅប្រើក្នុងវីដេអូលើបណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយអន្តោប្រវេសន៍។ វីដេអូខ្លីលើ TikTok ដែលបានបង្ហោះកាលពីថ្ងៃច័ន្ទ បានបង្ហាញរូបភាពភ្នាក់ងារព្រំដែនកំពុងដាក់ខ្នោះលើមនុស្សជាច្រើន ដោយប្រើបទចម្រៀង “Bye” ដែលជាបទល្បីប្រចាំឆ្នាំ ២០២៤ របស់ Grande ជាភ្លេងអម។ វីដេអូនោះមានចំណងជើងថា៖ “Bye-bye… ប្រធានាធិបតី

ការសម្ដែងដ៏លេចធ្លោពី Shakira ញ៉ាំងឱ្យពិធីបើកការប្រកួត World Cup 2026 នៅម៉ិកស៊ីកូកាន់តែអធិកអធម

វត្តមានរបស់កំពូលតារាចម្រៀង Shakira, លោក Andrea Bocelli, តារាចម្រៀង K-pop Ejae ពីរឿង ‘Kpop Demon Hunters’ និងការបង្ហាញខ្លួនដ៏ភ្ញាក់ផ្អើលពីសំណាក់តារាស្រីហូលីវូដ Salma Hayek បានធ្វើឱ្យពិធី

ត្រៀមហើយនៅ? រត់ជាមួយ អេនណា ដើម្បីផ្សព្វផ្សាយទេសចរណ៍រដូវកាលបៃតង និងជួយកុមារកម្ពុជា

ត្រៀម​ខ្លួន​ហើយ​ឬ​នៅ? ចូល​រួម​រត់​ជាមួយ​បវរ​កញ្ញា​ស្រអែម​ស្រស់ កុយ អេនណា លើ​កំពូល​ភ្នំ​គិរីរម្យ នៅ​ក្នុង​ព្រឹត្តិការណ៍​រត់​ដើម្បី​ផ្សព្វផ្សាយ​ទេសចរណ៍​ក្នុង​រដូវ​កាល​​បៃតង និង​រត់​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា។

ទីបំផុត JayX ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១ ប្រកាសចូលជាតារាក្រោមផលិតកម្មបារមី

បន្ទាប់​ពី​ប្រកួតប្រជែងយ៉ាងស្វិតស្វាញ​អស់​ជាច្រើន​ខែ ហើយ​​ក្លាយ​ជា​ម្ចាស់​ជយលាភី The Next Level: RapStar រដូវកាលទី១កាលពីជាង ១ ខែមុន ពេលនេះ JayX ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ក្នុង​ការ​ចូល​ជា​តារា​របស់​ផលិតកម្ម​

បំបែកកំណត់ត្រាផ្ទួនៗ! “Lemonade” ក្លាយជាអាល់ប៊ុមទី ៨ ជាប់ៗគ្នារបស់ aespa ដែលលក់ដាច់ខ្ទង់លានបន្ទះ

អាល់ប៊ុមខ្នាតពេញទី ២ របស់ក្រុមចម្រៀងនារី aespa មានចំណងជើងថា "Lemonade" អាចលក់ដាច់បានជាង ១.០៣ លានបន្ទះ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា។ នេះបើតាមការប្រកាសរបស់ផលិតកម្ម SM Entertainment

YouTuber Susanna ដែលជាប្អូនជីដូនមួយរបស់ Seulgi ទទួលមរណភាព

បងប្អូនជីដូនមួយរបស់ Seulgi សមាជិកក្រុម Red Velvet និងជាម្ចាស់គណនី YouTube ឈ្មោះ Susanna បានទទួលមរណភាពក្នុងវ័យ ៣០ ឆ្នាំ កាលពីថ្ងៃទី ៧ ខែមិថុនា កន្លងទៅ ដោយបានបន្សល់ទុកវីដេអូចុងក្រោយរួមគ្នា។

វ័យចូល ៤៥ ឆ្នាំ Bosco Wong បញ្ជាក់ថាគ្មានគម្រោងរៀបការឡើយ ខណៈមានក្តីសុខជាមួយជីវិតបច្ចុប្បន្ន

តារាសម្តែងហុងកុង Bosco Wong បានទម្លាយឱ្យដឹងថា លោកគ្មានបំណងនឹងរៀបការនោះទេ ដោយបានពន្យល់ថា ទស្សនៈរបស់លោកចំពោះទំនាក់ទំនងស្នេហា និងគ្រួសារ ត្រូវបានជះឥទ្ធិពលយ៉ាងជ្រៅពីបទពិសោធន៍

ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីមហោស្រពល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ នឹង​រៀបចំ​កម្មវិធី​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ក្រោម​ប្រធានបទ «ចង្កឹះ​មួយ​បាច់» រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ ១-២ ខែ​តុលា ឆ្នាំ ២០២៦ ខាង​មុខ​នេះ នៅ​រាជធានី​ភ្នំពេញ

សម្រាកអស់ ២ឆ្នាំ Red Velvet ជុំគ្នាម្ដងទៀត បញ្ចេញអាល់ប៊ុមថ្មីជូន ReVeluv

ក្រុមចម្រៀង Red Velvet បច្ចុប្បន្នកំពុងផលិតស្នាដៃអាល់ប៊ុមថ្មី ដោយគ្រោងនឹងត្រឡប់មកវិញនៅក្នុងខែ សីហា ខាងមុខ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ Allkpop នៅថ្ងៃទី១១ ខែ មិថុនា នេះ។

Leave a Reply

Your email address will not be published. Required fields are marked *