មិនមែនជារឿងចម្លែកទេ ដែលគេឃើញមានកូនខ្មែរកាត់សាសន៍ផ្សេងៗក្នុងរង្វង់សិល្បៈពេលបច្ចុប្បន្ន។ ក្នុងចំណោមនោះ កូនកាត់ខ្មែរ-អង់គ្លេស ក៏ត្រូវបានគេប្រទះឃើញកាន់តែច្រើនផងដែរ បើនិយាយពីសម្រស់ និងកម្ពស់ពួកគេវិញនោះ ពិតជាស្រស់ស្អាតហើយទាក់ទាញខ្លាំងមែនទែន ជាពិសេសទ្រេទម្រង់មុខបែបអឺរ៉ុប និងអាស៊ីចូលគ្នាបែបនេះ ពេញនិយមតែម្តង។ AMS Infotainment សូមនាំប្រិយមិត្តទស្សនិកជនទៅស្គាល់កូនកាត់ខ្មែរ-អង់គ្លេសចំនួន ៤ រូបដែលកំពុងអង្រួនវិស័យសិល្បៈទាំងវ័យក្មេង៖
១. ស៊ុយតុន ហ្ល្ររែនផានីតា ៖ ហ្ល្ររែនផានីតា មានអាយុ ១៣ ឆ្នាំ ម្តាយជនជាតិខ្មែរ ឪពុកជនជាតិអង់គ្លេស។ នាងជាកូនស្រីច្បងរបស់តារាម៉ូដែល គង់ ផល្លា ហេតុដូច្នេះទើបមានឱកាសចូលហាត់រៀនដើរម៉ូដតាំងពីក្មេងខ្ចីមកម្ល៉េះ ហើយបច្ចុប្បន្ន ផានីតា ចេះដើរម៉ូដយ៉ាងស្ទាត់ជំនាញ និងធ្លាប់បានចូលរួមដើរម៉ូដកម្មវិធីជាតិ-អន្តរជាតិជាបន្តបន្ទាប់។
កាន់តែចម្រើនវ័យ ហ្ល្ររែនផានីតា កាន់តែស្រស់ស្អាតខ្លាំងជាមួយទ្រេមុខកូនកាត់ រាងខ្ពស់ស្រឡះ ធ្វើឱ្យនាងក្តោបការងារសិល្បៈជាច្រើនទាំងវ័យក្មេង ដូចជាការថតស៉្បតពាណិជ្ជកម្ម និងថតម៉ូដសម្លៀកបំពាក់ ជាដើម។




២. ស៊ុយតុន វីនីច័ន្ទលីណា ៖ លីណា ជាកូនស្រីទី២ របស់តារាម៉ូដែល គង់ ផល្លា និងត្រូវជាប្អូនស្រីបង្កើតរបស់ ស៊ុយតុន ហ្ល្ររែនផានីតា។ នាងមានអាយុ ១០ឆ្នាំ និងចេះដើរម៉ូដយ៉ាងស្ទាត់ជំនាញដូចបងស្រីដែរ ដោយសារអ្នកម្តាយបញ្ជូនឱ្យហាត់រៀនដើរម៉ូដទាំងវ័យក្មេងដូចគ្នា។
មិនខុសពីបងស្រីនោះឡើយ វីនីច័ន្ទលីណា ក៏មានបទពិសោធន៍ដើរម៉ូដកម្មវិធីជាតិ-អន្តរជាតិធំៗ ហើយកន្លងមកនាងក៏ទទួលបានការងារសិល្បៈផ្សេងៗដូចបងស្រីផងដែរ។


៣. រ៉ូសស្សែល ហ្សូលីយ៉ា អេលីហ្សាប៊ែត កានីកា ហៅ Julia Russell ៖ កូនកាត់ខ្មែរ-អង់គ្លេស Julia Russell អាយុ ១៧ឆ្នាំ ម្តាយជនជាតិខ្មែរ ឪពុកជនជាតិអង់គ្លេស។ តារាស្រីវ័យក្មេងនេះ ជាម្ចាស់ជយលាភី Face of Cambodia 2023 (ផ្នែកស្ត្រី) និងធ្លាប់បានតំណាងកម្ពុជាទៅប្រកួតកម្មវិធីអន្តរជាតិ Asia Model Festival នៅប្រទេសកូរ៉េខាងត្បូង តែពុំទទួលបានជោគជ័យ។
ថ្មីៗនេះ Julia Russell ត្រូវបានក្រុមហ៊ុន Cambodia International Models ជ្រើសតាំងជា Miss Celebrity Cambodia 2024 ដើម្បីតំណាងកម្ពុជាទៅចូលរួមប្រកួតកម្មវិធីអន្តរជាតិ Miss & Mister Celebrity International 2024 ដែលនឹងប្រព្រឹត្តិឡើងនៅប្រទេសវៀតណាម នាអំឡុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។


៤. សឺរីដេន អានីសាហុន ៖ អាយុ ១២ឆ្នាំ កម្ពស់ ១,៦៣ ម៉ែត្រ ម្តាយជនជាតិខ្មែរ-ឪពុកជនជាតិអង់គ្លេស។ សឺរីដេន ជាបេក្ខភាពជាប់វគ្គជម្រុះតាមរយៈរូបថត 𝐎𝐧𝐥𝐢𝐧𝐞 លើកដំបូងក្នុងកម្មវិធី Miss Preteen Cambodia 2024 ត្រៀមចូលប្រកួតថ្នាក់ជាតិ ដើម្បីបន្តមកុដពីយុវតី ល្អហួស។
កូនកាត់ខ្មែរ-អង់គ្លេសរូបនេះពិតជាស្រស់ស្អាតជាមួយទ្រេមុខកូនកាត់ រីឯការដើរម៉ូដវិញល្អមិនចាញ់ម៉ូដែលស្រករក្រោយប៉ុន្មានឡើយ ព្រោះសព្វថ្ងៃនាងជាកូនសិស្ស Kanha Slerkcher Catwalk Class របស់ កញ្ញាស្លឹកឈើ ដែលជាម្ចាស់ជយលាភីលំដាប់រងទី ៣ កម្មវិធី Miss Queen Cambodia 2023៕

























Account
Security
Favourite Content