២០២៥ ត្រៀមលេងឈុតធំ! ក្រុមចម្រៀងនារីទាំង ៣ ជំនាន់របស់ YG ប្រកាសធ្វើការប្រគំតន្ដ្រីទេសចរណ៍

២០២៥ អាចនិយាយបានថា នឹងក្លាយជាឆ្នាំដ៏អស្ចារ្យមួយសម្រាប់ផលិតកម្ម YG Entertainment ដោយសារតែក្រុមនារីទាំង ៣ ជំនាន់របស់ខ្លួន សុទ្ធតែត្រៀមធ្វើការប្រគំតន្ដ្រីទេសចរណ៍។

នៅយប់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៤ ផលិតកម្ម YG បានប្រកាសពីគម្រោងសម្រាប់​ឆ្នាំ ២០២៥ របស់​ក្រុមចម្រៀង ក្រោមផលិតកម្មរបស់ខ្លួន។ ដំណឹងដែលធ្វើឲ្យភ្ញាក់ផ្អើលនោះ ​ជា​លើកទី​១ ក្នុងប្រវត្ដិសាស្ដ្ររបស់ផលិតកម្ម YG ដែលក្រុមចម្រៀងនារីទាំង ៣ ជំនាន់​សុទ្ធសឹងតែមានសកម្មភាពក្នុងឆ្នាំ​ក្រោយ។

សម្រាប់ក្រុមនារីជំនាន់ដំបូងរបស់  YG គឺក្រុមចម្រៀង 2NE1 នឹងត្រៀមធ្វើការប្រគំតន្ដ្រីទេសចរណ៍។ សម្រាប់គម្រប់ ១៥ ឆ្នាំរបស់ក្រុមចម្រៀងនារី 2NE1 ដើម្បីជាកាដូជូនដល់អ្នកគាំទ្រ ពួកគេនឹងត្រៀម​ធ្វើការប្រគំតន្ដ្រីទេសចរណ៍ខ្នាតធំ ដោយចាប់ផ្ដើមដំបូងពីទីក្រុង សេអ៊ូល នៅខែតុលា ឆ្នាំ ២០២៤ ខាងមុខ។ ជាបន្ដបន្ទាប់ នឹងធ្វើលើទឹកដីប្រទេស ជប៉ុន ទីក្រុង អូសាកា នៅខែ ធ្នូ ឆ្នាំ ២០២៤។ ការប្រគំតន្ដ្រីទេសចរណ៍នេះ នឹងបន្ដធ្វើច្រើនទីតាំងទៀត នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ក្នុងឆ្នាំ ២០២៥។

ក្រឡេកមកមើលក្រុមនារីទី២ របស់ផលិតកម្ម YG គឺ BLACKPINK ក៏មានការបញ្ចេញបទចម្រៀងថ្មីក្នុងឆ្នាំ ២០២៥។ YG ក៏បានបញ្ជាក់ថា ២០២៥ នឹងជាឆ្នាំ របស់ក្រុមចម្រៀងនារី BLACKPINK ក្រៅពីមានការបញ្ចេញបទចម្រៀងថ្មី និងមានការធ្វើតន្ដ្រីទេសចរណ៍ជុំវិញពិភពលោកផងដែរ។

ជាមួយគ្នាដែរ ក្រុមចម្រៀងនារីកូនពៅរបស់ផលិតកម្ម YG គឺ BABYMONSTER នឹងត្រៀមបញ្ចេញបទចម្រៀងថ្មី ជាពិសេសក្រុមចម្រៀងនារីទើបមានវ័យជិត១ ឆ្នាំនេះ នឹងត្រៀមធ្វើការប្រគំតន្ដ្រីទេសចរណ៍ជាលើកដំបូងរបស់ខ្លួននៅក្នុងឆ្នាំ ២០២៥ ផងដែរ។

ដំណឹងមួយនេះ ពិតជាធ្វើឲ្យអ្នកគាំទ្ររបស់ក្រុមចម្រៀងនារីខេប៉ុបទាំង ៣ ពិតជាមានអារម្មណ៍សប្បាយរីករាយ ជាពិសេសវាជាលើកដំបូងដែល YG មានក្រុមចម្រៀងនារីដល់ទៅ ៣ បន្ដសកម្មភាពរបស់ខ្លួនក្នុងវិស័យខេប៉ុប៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ