គូស្នេហ៍ល្បីៗ ៣ គូ ប្រកាសបែកគ្នាក្នុងឆ្នាំ ២០២៣ ធ្វើឲ្យអ្នកគាំទ្រស្ដាយគ្រប់ៗគ្នា

២០២៣ ជាឆ្នាំមួយដែលអ្នកគាំទ្រគូស្នេហ៍ល្បីៗ ជាច្រើន មានការសោកស្ដាយ​ ដោយសារតែពួកគេប្រកាសពីដំណឹងចែកផ្លូវគ្នាជាបន្ដបន្ទាប់។ តោះទៅមើលជាគូស្នេហ៍ណាខ្លះ៖

១.Jisoo និង Ahn Bo-Hyun

នៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៣ សារព័ត៌មានកូរ៉េជាច្រើនបានចុះផ្សាយថា សមាជិកក្រុមចម្រៀង BLACKPINK Jisoo និងតារាសម្ដែងប្រុស Ahn Bo-Hyun បានចែកផ្លូវគ្នាហើយ។ ជាលទ្ធផល ផលិតកម្ម YG ដែលជាទ្រនំរបស់តារាស្រី Jisoo បានចេញបញ្ជាក់ពីការចែកផ្លូវគ្នាគឺជារឿងពិត។ បច្ចុប្បន្ន តារាប្រុសស្រីទាំងពីររូបនេះ ផ្ដោតលើការងាររៀងៗ ខ្លួន ដោយ Jisoo គឺផ្ដោតលើអាជីពជាអ្នកចម្រៀង និងសម្ដែងរបស់នាងស្របពេលដែលតារាប្រុស Ahn BoHyun នឹងត្រៀមបញ្ចេញរឿងថ្មីនៅខែ ធ្នូ ឆ្នាំ ២០២៣។  ដំណឹងនេះបានធ្វើឲ្យមហាជនជាច្រើនហាក់មានការភ្ញាក់ផ្អើលខ្លាំងដោយសារអ្នកទាំងពីរទើបតែប្រកាសពីដំណឹងល្អទាក់ទងគ្នាកាលពីខែ សីហា ឆ្នាំ ២០២៣ កន្លងទៅ។

២.Hyeri និង Ryu JunYeol

ក្រោយសេពគប់គ្នា ៧ ឆ្នាំ គូស្នេហ៍មួយគូនេះបានប្រកាសចែកផ្លូវគ្នានៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៣។  បើតាមការបញ្ជាក់របស់ផលិតកម្មគ្រប់គ្រងអ្នកទាំងពីរបានឲ្យដឹងថា៖ អ្នកទាំងពីរបានចែកផ្លូវគ្នា និងត្រឡប់មករាប់អានគ្នាជាមិត្ដភក្ដិវិញ។ ការចែកផ្លូវគ្នានេះគឺសម្រេច ក្រោយពីអ្នកទាំងពីរបានពិភាក្សា និងនិយាយអស់រយៈពេលជាយូរ។ គួរបញ្ជាក់ថា​ អ្នកទាំងពីរត្រូវបាន Dispatch ទម្លាយពីទំនាក់ទំនងស្នេហានៅដើមឆ្នាំ ២០១៧ ក្រោយសម្ដែងរឿងភាគល្បីរួមគ្នា “Reply 1988”។ អ្នកទាំងពីរគូស្នេហ៍មួយគូដែលអ្នកគាំទ្ររឿងភាគកូរ៉េជាច្រើនសង្ឃឹមថាអាចនឹងបានកាន់ដៃគ្នាចូលរោងមង្គលសាងគ្រួសារ តែគួរឲ្យសោកស្ដាយអ្នកទាំងពីរដើរដល់ផ្លូវបំបែកក្រោយសេពគប់គ្នារយៈពេល ៧ ឆ្នាំ។

៣. Kathryn  Bernardoនិង Daniel Padilla

គូស្នេហ៍ហ្វីលីពីនដ៏ល្បីល្បាញ និងសេពគប់គ្នាជាង ១១ ឆ្នាំ Kathryn  Bernardo និង Daniel Padilla បានប្រកាសចែកផ្លូវគ្នាកាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៣។ ដំណឹងនេះពិតជាធ្វើឲ្យអ្នកគាំទ្រជាច្រើនហាក់មានការភ្ញាក់ផ្អើលខ្លាំង ដោយសារតែអ្នកទាំងពីរជាគូស្នេហ៍ដ៏ផ្អែមល្ហែមខ្លាំងមួយ។ អ្នកទាំងពីរបានប្រកាសដំណឹងនេះជាផ្លូវការតាមរយៈបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់ខ្លួន និងបានលើកឡើងថា កំឡុងពេលដែលអ្នកទាំងពីរសេពគប់គ្នាគឺជាការចងចាំដ៏ល្អមួយ។​​ អ្នកទាំងពីរនឹងនៅតែបន្ដគាំទ្រគ្នាទៅវិញទៅមក ដូច្នេះសូមអ្នកគាំទ្រទាំងអស់ទទួលយកការសម្រេចចិត្តរបស់អ្នកទាំងពីរផង។ Kathryn  Bernardo និង Daniel Padilla បានជួប និងរួមការងារគ្នាដំបូងក្នុងឆ្នាំ ២០១១ និងចាប់ផ្ដើមសេពគប់គ្នាតាំងពីឆ្នាំ ២០១២ ខណៈប្រកាសពីទំនាក់ទំនងផ្លូវការក្នុងឆ្នាំ ២០១៨៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New