ពេលបង្ហាញខ្លួនក្នុងកម្មវិធីមង្គលម្ដងៗ សម្រស់កូនស្រីពៅឯកឧត្ដមអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តែងទទួលបានការចាប់អារម្មណ៍ពីមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមទៅលើរូបសម្រស់ដ៏ស្រស់សោភា ល្អគន់ គ្មានទាស់ត្រង់ណា ព្រមជាមួយការរៀបចំខ្លួនយ៉ាងសមសួនស័ក្ដិសមនឹងកូនស្រីលំដាប់គ្រួសារអភិជន។
យុវតីវ័យក្មេងដែលកំពុងផ្ទុះការចាប់អារម្មណ៍ម្ដងហើយម្ដងទៀត ទៅលើរូបសម្រស់ និងការតុបតែងខ្លួនឈ្មោះថា លីនដា ត្រូវជាកូនស្រីរបស់លោកឧត្ដមសេនីយ៍ឯក យឹម លាង ជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ។ លោកឧត្ដមសេនីយ៍ឯក យឹម លាង ក៏ត្រូវជាកូនប្រុសបង្កើតរបស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារវិស័យកសិកម្ម និងអភិវឌ្ឍជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី។
ចំពោះការរៀបចំខ្លួនដើម្បីចូលរួមកម្មវីធីធំៗរបស់គ្រួសារ ដូចជាមង្គលការសាច់ញាតិ កូនស្រីពៅ លីនដា តែងបង្ហាញខ្លួនក្នុងឈុតប្រណីតៗ ដែលត្រូវបានគេដឹងថា សុទ្ធតែជាម៉ាកយីហោល្បីៗលើពិភពលោក។ ក្រៅពីឈុតសំលៀកបំពាក់ រ៉ូប ប្រណីតៗហើយនោះ ចំពោះគ្រឿងអល័ង្ការ កាបូប និងសម្ភារៈផ្សេងទៀត សុទ្ធតែជាប្រេនល្បីៗ កុម្ម៉ង់ថ្មី មានតែមួយ តម្លៃរាប់សិបម៉ឺនដុល្លារឯណោះ។ ក្រៅពីរូបសម្រស់ស្អាតដូចគំនូរហើយនោះ មហាជន តែងលើកសរសើរថា ចរិយាមាយាទថ្លៃថ្នូរ ទន់ភ្លន់ កាយវិការពាក្យសម្ដី ស័ក្ដិសមជាកូនស្រីដែលចេញមកពីគ្រួសារ លំដាប់អភិជន មានការអប់រំ សិក្សា រៀនសូត្រខ្ពង់ខ្ពស់៕