ទទួលពាន HOFS លើកទី២ យូប៊ីន ឆ្លៀតកៀងគរអ្នកធុរកិច្ច ឱ្យមកបណ្តាក់ទុននៅកម្ពុជា

នេះជាលើកទី២ ហើយ ដែលតារាសម្តែងឆ្នើមលំដាប់ប្រទេស កញ្ញា ស៊ីន យូប៊ីន ទទួលកិត្តិយសឡើងទទួលពានរង្វាន់ Inspirational Women  Hall of Fame ពីកម្មវិធី HOFS AWARDS 2024 (Hall of Fame in Singapore 2024) ដែលប្រារព្ធឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៤ កន្លង​ទៅ​នៅប្រទេសសិង្ហបុរី។

ក្នុងនាមជាសិល្បករខ្មែរ យូប៊ីន តែងខ្លួនយ៉ាង​រមទម្យ​ថ្លៃថ្នូរ ក្នុងរាត្រីឡើងទទួលពានរង្វាន់អន្តរជាតិនេះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ យូប៊ីន បានលើកឡើង ២ ចំណុចធំៗលើវេទិកាប្រកាសពានរង្វាន់ HOFS AWARDS 2024 ជាវេទិកាដែលពោរពេញដោយសិល្បករ-សិល្បការិនីល្បីៗមានស្នាដៃក្នុងអាជីពការងារ រួមទាំងអ្នកធុរកិច្ចល្បីៗមកពីបណ្តាប្រទេសផ្សេងៗជាច្រើនទៀត។

សម្រាប់ឱកាសទទួលពានរង្វាន់លើកនេះ សិល្បការិនីឆ្នើមរបស់កម្ពុជា ស៊ីន យូប៊ីន បានថ្លែងអំណរគុណដល់ក្រុមអ្នកស្អប់នាងទាំងឡាយ ដែលជំរុញឱ្យនាងទទួលបានភាពជោគជ័យនាពេលនេះ។ រាល់ទង្វើ និងមតិរិះគន់អ្នករាល់គ្នា ជាជំហានឆ្ពោះទៅរកភាពជោគជ័យរបស់ យូប៊ីន ដូច្នេះ នាងគ្មានអ្វីក្រៅពីពាក្យថា អរគុណទៅដល់ក្រុមអ្នកស្អប់ (hater) ដែលបានធ្វើជាកម្លាំងជំរុញចិត្តឱ្យនាងទទួលបានភាពជោគជ័យ។

ជាសិល្បការិនីពោរពេញដោយសមត្ថភាព ទេពកោសល្យ យូប៊ីន បានប្រើប្រាស់ឥទ្ធិពលនៃវេទិកា HOFS AWARDS 2024 ប្រកាសប្រាប់អ្នកធុរកិច្ចល្បីៗមកពីបណ្តាប្រទេសជុំវិញពិភពលោក កុំឱ្យមើលរំលងក្នុងការបណ្តាក់ទុនក្នុងប្រទេសកម្ពុជា ដែលនាងបាននិយាយជាភាសារអង់គ្លេសថា ៖ «allow me to take this opportunity to invite all of you, as well as investors from around the world.  If you want to expand your business, do not overlook Cambodia.why ? Because we are a small but potential country with the big heart and Under the good supervision of our government, the country has made progress very quickly. We are never afraid to continue our step in any situation, that’s why we have a word that we often use in cambodia is : ខ្មែរធ្វើបាន its mean “Cambodia can do it. This is point to ensure that invest in cambodia is only resulted in win-win. so please don’t forget to put Cambodia in your list. thank you.» ដែលបកប្រែជាខេមរៈភាសារថា៖ «បើលោកអ្នកចង់ពង្រីកមុខជំនួញសូមកុំមើលរំលងប្រទេសកម្ពុជា ហេតុអ្វី? ព្រោះបើទោះកម្ពុជាជាប្រទេសតូច តែយើងជាប្រទេសដែលមានសក្កានុពល និងមានបេះដូងធំ ហើយស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកដដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា យើងបង្កើតបានសមិទ្ធិផលដ៏ល្អក្នុងពេលដ៏ឆាប់រហ័ស។ កម្ពុជាយើងមិនដែលខ្លាចក្នុងការចូលរួមក្នុងការបោះជំហ៊ានទៅមុខមិនថា ស្ថិតក្នុងស្ថានភាពណាមួយឡើយ ដូច្នេះហើយទើបយើងបង្កើតឱ្យមានពាក្យស្លោកមួយថា «ខ្មែរធ្វើបាន» ជាចំនុចដែលធានាថា ការវិនិយោគនៅកម្ពុជាពិតជាទទួលបានលទ្ធផលឈ្នះ-ឈ្នះជាក់ជាមិនខាន»។

សូមជម្រាបផងដែរថា នេះមិនមែនលើកដំបូងទេ ដែលតារាសម្តែងឆ្នើម ស៊ីន យូប៊ីន ទទួលបានពានរង្វាន់ពីកម្មវិធី HOFS AWARDS 2024 ព្រោះតារាស្រីរូបនេះធ្លាប់ទទួលបានពានរង្វាន់នេះម្តងហើយ កាលពីឆ្នាំ២០២៣ កន្លងទៅ។ គេនៅចាំថា កាលឆ្នាំ ២០២៣ យូប៊ីន បានប្រើប្រាស់សំឡេងរបស់នាងផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់កម្ពុជា ដោយបានលើកឡើងពីតំបន់ទេសចរណ៍ ភាពរស់រាយរាក់ទាក់របស់ប្រទេសជនកម្ពុជា និងបានជំរុញលើកទឹកចិត្តភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជាឱ្យបានហោចណាស់ម្តងក្នុងជីវិត។ គ្រប់គ្នានឹងទទួលបានបទពិសោធន៍ដ៏អស្ចារ្យជាមួយសិល្បៈ វប្បធម៌ អរិយធម៌ដ៏រស់រវើករបស់ខ្មែរ នោះលោកអ្នកនឹងបានដឹងថា ប្រទេសកម្ពុជា គឺពិតជាអស្ចារ្យ លើសពីអ្វីដែលអ្នកធ្លាប់បានដឹងនិងធ្លាប់បានឮ។ 

មិនទាន់អស់នៅឡើយទេ កន្លងមក ​ យូប៊ីន តែងធ្វើឱ្យបេះដូងប្រជាជនកម្ពុជារំភើប និងមានមោទនភាពខ្លាំង តាមរយៈការបង្ហាញវត្តមានក្នុងកម្មវិធីលំដាប់អន្តរជាតិ ជាមួយការរំលេចទម្រង់សិល្បៈបុរាណ អត្តសញ្ញាណជាតិ លើឈុតសម្លៀកបំពាក់ និងគ្រឿងអលង្ការលម្អលើរូបរាងកាយជាដើម ដែលសុទ្ធសឹងបង្ហាញពីភាពជាខ្មែរទៅកាន់ពិភពលោក។ ហេតុដូច្នេះហើយទើប​ ស៊ីន យូប៊ីន ឈរនៅលេខរៀងទី១ ក្នុងដួងចិត្តប្រជាជនកម្ពុជា ជាតារាស្រីដែលឆ្លៀតផ្សព្វផ្សាយពីកម្ពុជានៅគ្រប់ទីកន្លែងដែលនាងបានទៅដល់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​