ផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយតារាស្រីកូរ៉េអាយុ ២៧ ឆ្នាំម្នាក់ដើរតួជាក្មេងប្រុសទំនើងក្នុងរឿង Netflix ថ្មី 

យោងតាមសារព័ត៌មាន The Korea Time បានឱ្យដឹងថា រឿងភាគកូរ៉េខាងត្បូងរបស់ Netflix គឺ “Juvenile Justice” ដែលទើបចេញផ្សាយថ្មីៗនេះ ពិតជាបានទាញយកចំណាប់អារម្មណ៍ទស្សនិកជនយ៉ាងខ្លាំង ដោយសារនិយាយពីរឿងរ៉ាវឃាតកម្ម កាត់ក្ដីអមជាមួយចៅក្រមដ៏វៃឆ្លាត។

អ្វីដែលធ្វើឱ្យទស្សនិកជនមើលឡើងចំហមាត់ មិនសរសើរមិនបានគឺវត្តមានរបស់តារាសម្ដែងស្រី Lee Yeon ដោយក្នុងនោះនាងសម្ដែងជាតួអង្គក្មេងប្រុសអាយុ ១៣ ឆ្នាំម្នាក់ឈ្មោះ Baek Sung Woo។ ថ្វីបើមិនមែនជាតួឯកធំក្នុងរឿងក៏ដោយប៉ុន្ដែរូបរាង និងការសម្ដែងរបស់នាងពិតជាមិនធម្មតារហូតធ្វើឱ្យអ្នកតាមដានលើកឡើងថាចូលតួពិតៗ។  Baek Sung Woo ជាអ្នកទោសប្រុសវ័យក្មេងម្នាក់ដែលសម្លាប់មនុស្ស ប៉ុន្ដែបែរជាគ្មានអារម្មណ៍សោកស្ដាយ ថែមទាំងបញ្ចេញស្នាមញញឹមគួរឱ្យខ្លាចទៀតផងនៅពេលគេសួរចម្លើយ។

ត្រឹមតែ ២ ភាគដំបូងធ្វើឱ្យរឿងភាគមួយនេះហក់ឡើងស្រើតៗ មានអ្នកចុចស្វែងរកច្រើនខ្លាំងក្នុង Naver (គេហទំព័រចុចស្វែងរកពត៌មានផ្សេងៗ នៅប្រទេសកូរ៉េ) ជាពិសេសគឺ តារាស្រី Lee Yeon ដែលសម្ដែងជា Baek SungWoo តែម្ដង។ នាងត្រូវបានបណ្ដាអ្នកនិយមតាមដានរឿងភាគទាំឡាយលើកយកមកនិយាយពិភាក្សាជាហូរហែរទាំងការសម្ដែង មុខមាត់ អត្តចរិត ព្រោះថាបើមិនប្រាប់ស្មានតែជាមនុស្សប្រុស។ ណាមួយរូបនាងពិតជាមើលទៅទាក់ទាញខ្លាំងដែរ ពេលតែងខ្លួនជាប្រុសបែបនេះ។ មិនតែប៉ុណ្ណោះក៏មានរូបថតរបស់នាងជាច្រើន ថតស្ទីលបែបមនុស្សប្រុសកោរសក់ទៀតផង។

ក្រៅពីសម្ដែងក្នុងរឿងភាគ  “Juvenile Justice” តារាស្រីវ័យ ២៧ ឆ្នាំនេះធ្លាប់សម្ដែងក្នុងរឿងភាគដូចជា “Find Me In Your Memory” និង “DP” ប៉ុន្ដែរឿងធ្លាប់សម្ដែងមុនៗ មិនសូវជាមានអ្នកចាប់អារម្មណ៍ ឬគាំទ្រឡើយ។ តួយ៉ាងបន្ទាប់ពីបានសម្ដែងក្នុងរឿងភាគនេះហើយ គេជឿថាទៅថ្ងៃមុខរូបនាងនឹងមានឱកាសច្រើនទៀតក្នុងការសម្ដែងរឿង និងបញ្ចេញទេពកោសល្យដែលខ្លួនមានផ្សេងៗទៀតមកឱ្យអស់។ 


សូមបញ្ជាក់ បើតាមប្រភពព័ត៌មានដដែលបានឱ្យដឹងថា បច្ចុប្បន្ន “Juvenile Justice”  គឺជាខ្សែភាពយន្តដែលមានអ្នកទស្សនាច្រើនខ្លាំងក្នុងតំបន់អាស៊ី និងជាប់ចំណាត់លេខ ៧ នៅលើតារាងរឿងភាគរបស់ Netflix ទូទាំងពិភពលោកបន្ទាប់ពីចាក់ផ្សាយបានត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ