ឆ្នាំនេះវិស័យបវរកញ្ញាខ្មែរ កាន់តែល្បីរន្ទឺខ្លាំង ព្រោះចម្រាញ់បានសុទ្ធតែបេក្ខភាពខ្លាំងៗ បញ្ជូនទៅប្រកួតនៅឆាកអន្តរជាតិ។ ក្នុងនោះបវរកញ្ញាកម្ពុជាឆ្នាំ ២០២៤ នេះ បានឈានចូលទៅកាន់ Top កំពូលនៃកម្មវិធីលំដាប់ថ្នាក់ពិភពលោកបានច្រើននាក់ ធ្វើឲ្យបរទេសកាន់តែស្គាល់ និងដឹងពីសមត្ថភាពរបស់អ្នកតំណាងខ្មែរ ថាពិតជាអស្ចារ្យ។
សម្រាប់បវរកញ្ញាកម្ពុជាឈានដល់ Top កំពូលនៃកម្មវិធីប្រកួតប្រជែងក្នុងឆ្នាំនេះមានដូចខាងក្រោមនេះ៖
១. អ៊ិន លក្ខិណា Miss Cosmo Cambodia 2024
ក្នុងការតំណាងឲ្យកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss Cosmo 2024 នៅប្រទេសវៀតណាម អំឡុងខែកញ្ញា ឆ្នាំ ២០២៤ នេះ អ៊ិន លក្ខិណា គឺជា Top 10 នៃកម្មវិធីប្រកួតប្រជែងសម្រស់មួយនោះ ហើយគ្រាន់តែចប់ការប្រកួតនាងក៏មានទីផ្សារការងារនៅវៀតណាមផងដែរ។

Pic៖ FB Leakena In
២. រ៉ូសស្យែល ហ្សូលីយ៉ា (Julia Russell) Miss Celebrity Cambodia 2024
បវរកញ្ញាខ្មែរជាកូនកាត់អង់គ្លេសវ័យ ១៧ ឆ្នាំរូបនេះ បានក្លាយជា Miss Celebrity Cambodia 2024 និងត្រូវបានតំណាងជាតិ ចេញទៅប្រកួតកម្មវិធីអន្តរជាតិ Miss & Mister Celebrity International 2024 ដែលរៀបចំនៅប្រទេសវៀតណាម កាលពីអំឡុងខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ។ Julia គឺជា TOP 15 នៃកម្មវិធី Miss Celebrity International 2024។

Pic៖ FB Julia
៣. ផន ស្រីពី Miss Intercontinental Cambodia 2024
ការចេញទៅតំណាងជាតិប្រកួតនៅប្រទេសអេហ្ស៊ីបដែលទើបបញ្ចប់កាលពីសប្ដាហ៍មុន ផន ស្រីពី អាចទម្លុះចូលទៅដល់ Top 22 នៃកម្មវិធី Miss Intercontinental 2024 បាន។ ស្រីពី ជាបវរកញ្ញាខ្មែរវ័យក្មេង តែមានភាពក្លាហានអំឡុងពេលប្រកួតលើឆាកអន្តរជាតិ។

Pic៖ FB Phorn Sreypi
៤. ប្រាសាទ ដាវីន Miss Universe Cambodia 2024
សម្រាប់បវរកញ្ញាចក្រវាលកម្ពុជា អ្នកនាង ប្រាសាទ ដាវីន ពិតជាធ្វើឲ្យប្រជាជនកម្ពុជាសឹងតែស្រក់ទឹកភ្នែក នៅពេលដែលកម្មវិធី Miss Universe 2024 ដែលធ្វើឡើងនៅប្រទេសម៉ិកស៊ីកូ ប្រកាសចូលក្នុង Top 30 នៃកម្មវិធី ដែលមានបេក្ខជនជាង ១២០ ប្រទេសចូលរួម កាលពីខែ១១ កន្លងទៅថ្មីៗ។ ក្រៅពី Top 30 នៃកម្មវិធី Miss Universe 2024 ដាវីន ក៏ឈ្នះពានរង្វាន់ផ្សេងៗទៀតដែរដូចជា Best Makeup និង ពានមាស Voice For Change។

Pic៖ Prasath Dawin
៥. ខន សុវណ្ណសូនីតា Miss Planet Cambodia 2024
ខន សុវណ្ណសូនីតា បវរកញ្ញាភពផែនដីកម្ពុជា ២០២៤ បានតំណាងឲ្យកម្ពុជាចូលរួមការប្រកួត Miss Planet International 2024 វគ្គផ្ដាច់ព្រ័ត្រ អាចចូលទៅដល់ Top 27 និងទទួលបានពាន Miss Popular Vote ផងដែរ ដែលកម្មវិធីក៏ទើបបញ្ចប់ទៅចុងខែ ១១ កន្លងទៅថ្មីៗនេះ លើទឹកដីកម្ពុជាតែម្ដង៕

Pic៖ FB Khon Sovan SoNita























Account
Security
Favourite Content