កាលពីថ្ងៃបើកកម្មវិធីអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ តារាចម្រៀងស្រីសំឡេងផ្អែម សុខ ពិសី ក៏បានលេចមុខសម្ដែងថ្ងៃនោះដែរ។ អ្វីដែលមហាជនចាប់អារម្មណ៍ គឺការស្លៀកពាក់របស់ម្ចាស់បទ “ស្រលាញ់បងឈឺចាប់ម្ល៉េះ” ជ្រើសរើសឈុតពណ៌ផ្កាត្របែកព្រៃ ច្នៃចេញពីហូលខ្មែរដ៏មានតម្លៃ។


រ៉ូបពណ៌ផ្កាត្របែកព្រៃដែលច្នៃពីហូល រឹបរាង និងបន្ថែមស្បៃជាដៃអាវវែងអូសដី បង្ហាញខ្លួនយ៉ាងសមសួន។ មិនត្រឹមតែឈុតពណ៌ផ្កាត្របែកព្រៃឡើយ ពិសី ក៏ជ្រើសការផាត់មុខ និងភ្នែកពណ៌ដូចរ៉ូប ហើយសៀតផ្កាត្របែកព្រៃនៅត្រចៀកម្ខាងទៀត មើលទៅពិតជាស្រស់ស្អាត រម្យទម និងស័ក្ដិសមនឹងកម្មវិធីថ្នាក់អន្តរជាតិ។
បើក្រឡេកមើលទៅឈុតដែលតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ គ្រង កាលថ្ងៃបិទព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ នាងក៏បានជ្រើសរើសរ៉ូបដ៏សមសួន និងច្នៃចេញពីហូលដែរ គ្រាន់តែខុសពណ៌ និងម៉ូដបន្តិចប៉ុណ្ណោះ។ តែទាំង ២ ឈុតដែល ពិសី គ្រងនោះ មើលទៅពិតជាស្អាត និងបង្ហាញពីតម្លៃជាតិខ្មែរ តាមរយៈការជ្រើសរើសហូល ជាផលិតផលធ្វើដោយដៃ និងមានតម្លៃបំផុតមួយ។
ឈុតទាំង ២ ដែល សុខ ពិសី គ្រង នាថ្ងៃបើកការប្រកួតកីឡាអាស៊ានប៉ារ៉ាលើកទី ១២ និងថ្ងៃបិទកម្មវិធីបិទព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣ ស្រស់ស្អាតមួយបែបម្នាក់ ហើយមិនបង្ហាញភាពសិចស៊ី សមនឹងព្រឹត្តិការណ៍តែម្ដង។ ស្របពេលដែលតារាស្រីវ័យ ៣២ ឆ្នាំរូបនេះ មិនសូវជាមានរសនិយមក្នុងការលេងខ្លួនបែបឆើតឆាយស្រាប់៕



ឈុតថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេម






ឈុតថ្ងៃបើកកីឡាអាស៊ានប៉ារ៉ាហ្គេម























Account
Security
Favourite Content