ទម្រាំមានថ្ងៃនេះស្ទើរសុសសាច់! មកដឹងពីសមិទ្ធផលធំៗទាំង ១០ របស់ BTS ដែលធ្វើឱ្យពិភពលោកមិនសរសើរមិនបាន

ចាប់ពីថ្ងៃដំបូងនៃការឈានចូលវិស័យខេប៉ុប BTS គ្រាន់តែជាក្មេងប្រុស ៧ នាក់ដែល​មកពីក្រុមហ៊ុនតូចបំផុតមួយស្ទើរតែក្ស័យធុនក្នុងប្រទេសកូរ៉េខាងត្បូងដែលត្រូវបានគេមើលងាយ មិនឱ្យតម្លៃ ថែមទាំងត្រូវខាំមាត់ស៊ូទ្រាំទទួលយករាល់ពាក្យសម្ដីជេរស្ដីប្រមាថ និងគំរាមកំហែងពីមនុស្សជាច្រើនជុំវិញខ្លួន។

ទម្រាំតែអាចដើរមកដល់ចំណុចកំពូលដូចសព្វថ្ងៃនេះ ពួកគេបានឆ្លងកាត់នូវព្យុះភ្លៀងមិនតិចនោះទេរហូតអាចវិវត្តខ្លួនទៅជានិមិត្តរូបរបស់កូរ៉េខាងត្បូង ក៏ដូចជាអ្នកត្រួសត្រាយផ្លូវដ៏ជោគជ័យមួយចំណែកធំសម្រាប់វិស័យខេប៉ុបជាមួយនឹងតន្រ្ដី ឧត្តមគតិ ការតស៊ូ និងបំណងប្រាថ្នារបស់ពួកគេ។ ជាមួយគ្នានេះបើទោះជាពួកគេជោគជ័យឡើងដល់កម្រិតពិភពលោកក៏ដោយ ក៏អ្នកទាំង ៧ មិនបានភ្លេចអំពីកាតព្វកិច្ចខ្លួនចំពោះជាតិមាតុភូមិនោះទេ។ រាប់មកដល់ពេលនេះមិនប៉ុន្មាននោះទេក៏ដល់ពេលដែល BTS ត្រលប់មកជួបជុំគ្នាវិញហើយ។ ដូច្នេះមុនពេលកសាងសមិទ្ធផលថ្មីៗបន្ថែម មកដឹងពីសមិទ្ធផលធំៗទាំង ១០ ដែលពួកគេបានសាងឡើងកាលពីកន្លងមកដូចខាងក្រោម៖

១. “Artist of the Year” ចំណុចចាប់ផ្ដើមនៃភាពជោគជ័យ

“Artist of the Year” ជាពានរង្វាន់ធំដំបូងបង្អស់របស់ BTS នៅក្នុងកម្មវិធី Mnet Asian Music Awards (MAMA) ដែលជាសក្ខីភាពបញ្ជាក់ពីការតស៊ូប្រឹងប្រែងមិនឈប់ឈររបស់ពួកគេ។ នៅក្នុងយុគសម័យមួយដែលឧស្សាហកម្មខេប៉ុបកំពុងគ្រប់គ្រងដោយក្រុមហ៊ុនកម្សាន្ដយក្សទាំង ៣ BTS ជាក្រុមចម្រៀងបុរសមួយនៃក្រុមហ៊ុនស្ទើរក្ស័យធុន Bighit បានបង្កើតប្រវត្តិសាស្រ្តថ្មីជាមួយកម្លាំងរួមទាំងការបំផុតគំនិតរបស់ពួកគេផ្ទាល់។  ជាមួយគ្នានេះ “Artist of the Year” មិនត្រឹមតែពានរង្វាន់ Daesang សម្រាប់អ្នកទាំង ៧ ប៉ុណ្ណោះទេ តែក៏ជាការទទួលស្គាល់នូវសមត្ថភាពពិតប្រាកដពីឧស្សាហកម្មកម្សាន្ដក្នុងស្រុកដែលធ្លាប់តែបែរខ្នងដាក់ផងដែរ។

២. ក្រុមខេប៉ុបដំបូងបង្អស់ទទួលពានរង្វាន់លើឆាកតន្រ្ដីអន្តរជាតិ Billboard Music Awards 2017

 ពានរង្វាន់ “Top Social Artist” នៅ Billboard Music Awards មិនត្រឹមតែជាសមិទ្ធផលផ្ទាល់ខ្លួនរបស់ BTS​ ប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាការបើកទ្វារឱ្យវិស័យខេប៉ុបចូលទៅក្នុងឧស្សាហកម្មតន្ដ្រីរបស់អាមេរិកផងដែរ។ ជាលើកដំបូងបង្អស់ហើយដែលឈ្មោះរបស់ BTS ជាសិល្បករអាស៊ីបានលេចឡើងក្នុងចំណោមសិល្បករកំពូលៗដូចជា Justin Bieber និង Ariana Grande ជាដើមដោយសារឥទ្ធិពលនៃការគាំទ្រជាសកល។

៣. “Love Yourself: Tear” ការបំបែកព្រំដែនភាសា

តាមរយៈការឈានជើងចូលក្នុងកំពូលតារាង Billboard 200 ជាមួយនឹងអាល់ប៊ុមទាំងមូលជាភាសាកូរ៉េ BTS បានបង្ហាញភាពជោគជ័យទៅកាន់ពិភពលោកថាតន្រ្ដីគឺមិនមានព្រដែននោះទេ។  “Love Yourself: Tear” មិនគ្រាន់តែជាអាល់ប៊ុម ប៉ុន្តែគឺជាចលនាសកលនៃក្ដីស្រឡាញ់សម្រាប់ខ្លួនឯងដែលបានរួមចំណែកផ្លាស់ប្ដូរទស្សនៈរបស់ពិភពលោកចំពោះនិរន្ដភាពនៃខេប៉ុប មិនមែនជាការពេញនិយមមួយឆាវនោះទេ។

៤. សុន្ទរកថា​នៅ​អង្គការ​សហប្រជាជាតិ និង​យុទ្ធនាការ “Love Myself”

ពេលដែល BTS បង្ហាញវត្តមាននៅអង្គការសហប្រជាជាតិគឺជាពេលវេលាដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តដោយបង្ហាញពីឥទ្ធិពលរបស់ក្រុមទាំងមូលមិនត្រឹមតែនៅក្នុងវិស័យតន្រ្ដីប៉ុណ្ណោះនោះទេ ប៉ុន្តែក៏រួមមានទាំងក្នុងនយោបាយ វប្បធម៌ និងសង្គមផងដែរ។ ជាក់ស្ដែង RM បានតំណាងឱ្យក្រុមទាំងមូលដើម្បីថ្លែងសុន្ទរកថាផ្សព្វផ្សាយពីយុទ្ធនាការ “Love Myself” ដោយសហការជាមួយអង្គការយូនីសេហ្វជាឱកាសដែល BTS បានដើរហួសពីតួនាទីជាសិល្បករ ហើយក្លាយខ្លួនទៅជាសំឡេងរបស់យុវវ័យទូទាំងពិភពលោកដើម្បីលើកទឹកចិត្តឱ្យការទុកចិត្តលើខ្លួនឯង ការទទួលយកខ្លួនឯង និងការតស៊ូដើម្បីឱ្យពិភពលោកកាន់តែល្អប្រសើរ។

៥. បទ “Dynamite” ក្លាយជាឱសថបន្សាបភាពភ័យខ្លាចរបស់មនុស្ស

កំលុងដែលពិភពលោកកំពុងស្ថិតនៅចំកណ្ដាលភាពភ័យខ្លាចនៃជំងឺរាតត្បាត Covid-19 បទចម្រៀង “Dynamite” បានបង្ហាញខ្លួនឡើងមកដោយក្លាយទៅជាឱសថមួយប្រភេទផ្លូវចិត្តរបស់មនុស្សជាច្រើនឱ្យមានភាពធូរស្រាលជាងមុនជាមួយនឹងចង្វាក់ភ្លេង និងសារសុទិដិ្ឋនិយមដែលមានបង្កប់នៅក្នុងបទចម្រៀង។ ជាបទចម្រៀងដែលច្រៀងជាភាសាអង់គ្លេសសុទ្ធ Dynamite បានជួយ BTS ឡើងឈរដល់កំពូលនៃ Billboard HOT 100 ដែលសូម្បីតែសិល្បករអឺរ៉ុប និងអាមេរិកមួយចំនួនក៏ពិបាកនឹងសម្រេចបានផងដែរ។

៦. ការតែងតាំង GRAMMY ជាជំហានប្រវត្តិសាស្ត្រនៅក្នុងឧស្សាហកម្មតន្ត្រីអន្តរជាតិ

ការតែងតាំងរបស់ BTS នៅ GRAMMYs មិនត្រឹមតែជាមោទនភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញានៃការផ្លាស់ប្តូរផ្នត់គំនិតដែលមាននៅក្នុងឧស្សាហកម្មតន្ត្រីលោកខាងលិចផងដែរ។ លើសពីនេះវត្តមាន BTS នៅ GRAMMY ក៏បានធ្វើឱ្យវិស័យខេប៉ុបអាចដើរទន្ទឹមគ្នាស្មើមុខស្មើមាត់ជាមួយនឹងតន្រ្តីប្រភេទផ្សេងទៀតលើឆាកអន្តរជាតិ និងបានក្លាយជាអ្នក “ត្រួសត្រាយផ្លូវ” សម្រាប់សិល្បករអាស៊ីជាច្រើនទៀតនាពេលអនាគតទៀតផង។

៧. “Butter” ភស្ដុតាងនៃសន្ទុះការគាំទ្រមិនចេះធ្លាក់ចុះ

ចេញផ្សាយនៅរដូវក្តៅឆ្នាំ ២០២១ បទចម្រៀង “Butter” បានឈ្នះរាល់តារាងរាប់ចាប់ពី Billboard ដល់ YouTube ។ ជាមួយនឹងបទភ្លេងដ៏ទាក់ទាញ និងយុទ្ធសាស្ត្រទីផ្សារដ៏ឆ្លាតវៃ BTS បានបង្ហាញថាពួកគេមិនមែនជាក្រុមដែលល្បីមួយរយៈពេល ឬ “one-time phenomenon” នោះទេ ប៉ុន្តែជាក្រុមតន្រ្ដីដែលមានស្ថេរភាព សមត្ថភាព និងឥទ្ធិពលគ្រប់គ្រាន់អាចបង្កើត Hit ជាប់ៗគ្នា និងរក្សាបាននូវតំណែងកំពូល។

៨. ការតែងតាំងជាបេសកជនពិសេសរបស់ប្រធានាធិបតី

នៅខែកញ្ញា ឆ្នាំ២០២១ BTS មិនមែនគ្រាន់ជាក្រុមចម្រៀងជាតិទេ តែពួកគេបានក្លាយទៅជាអ្នកតំណាងឱ្យជាតិនៅពេលអតីតប្រធានាធិបតី Moon Jae In តែងតាំងអ្នកទាំង ៧ នាក់ជាបេសកជនពិសេសសម្រាប់វប្បធម៌ ដែលបានអ្នកមានឥទ្ធិពលនៃទំនាក់ទំនងការទូតក្នុងការបញ្ជូនសារវិជ្ជមានទៅកាន់យុវជន និងពិភពលោកតាមរយៈរូបភាព គំនិត និងសកម្មភាពរបស់ពួកគេ។

៩. ការចាប់ផ្ដើមភាពចាស់ទុំជាមួយជំពូកទី ២ “Proof”

ការប្រកាសចាប់ផ្ដើមជំពូកទី ២ ដោយផ្ដោតទៅលើការអភិវឌ្ឍន៍បុគ្គល ខណៈការរក្សាខ្លួនជាក្រុម BTS ដដែលគឺជាការបង្ហាញពីភាពចាស់ទុំកម្រមាននៅក្នុងខេប៉ុប។ ជំនួសឱ្យការ “រំសាយក្រុម” ដូចក្រុមដទៃ ពួកគេងាកមកព្យាយាមចែករំលែកសកម្មភាពជាមួយអ្នកគាំទ្រប្រកបដោយតម្លាភាព និងបន្ដបង្កើតភាពគំរូសម្រាប់មនុស្សជំនាន់ក្រោយដោយមិនភ្លេចពាំនាំស្មារតីក៏ដូចជាអត្ដសញ្ញាណរបស់ BTS តាមខ្លួនឡើយ។  

១០. សុន្ទរកថានៅ White House

នៅខែមិថុនា ឆ្នាំ២០២២ BTS បានបង្ហាញខ្លួននៅ White House តាមការអញ្ជើញរបស់អតីតប្រធានាធិបតីអាមេរិក Joe Biden ដើម្បីពិភាក្សាអំពីការប្រឆាំងនឹងការស្អប់នៅអាស៊ី ឬ anti-Asian hate។ នៅទីនោះពួកគេមិនមានការច្រៀងរាំឡើយ តែជាការថ្លែងសុន្ទរកថាដោយពាក្យពេចន៍នីមួយៗគឺជាការប្រកាសអំពីសមភាព ភាពចម្រុះ និងឥទ្ធិពលនៃវប្បធម៌អាស៊ី។ នៅពេលនោះផងដែរ BTS មិនត្រឹមតែជាសិល្បករប៉ុណ្ណោះនោះទេ ថែមទាំងជាអ្នកតំណាងនៃមនុស្សជំនាន់ថ្មីរួមមានទាំងសុជីវធម៌ ឧត្តមគតិ និងការទទួលខុសត្រូវ។

ចាប់តាំងពីឆាកតូចៗនៅកូរ៉េខាងត្បូងរហូតដល់ឆាកអន្តរជាតិនៅ White House BTS បានសម្រេចនូវអ្វីដែលមានមនុស្សតិចបំផុតហ៊ានស្រមៃ នោះគឺការផ្លាស់ប្ដូររបៀបដែលពិភពលោកមើលទៅកាន់ខេប៉ុប និងវប្បធម៌អាស៊ីទាំងមូល។ អ្វីដែលកាន់តែប្រាកដជាងនេះទៀតនោះគឺរឿងរ៉ាវជាច្រើននៅតែត្រូវបានបន្ដសរសេរដោយបេះដូង ញើសឈាម និងក្ដីសុបិនរបស់ក្មេងប្រុសទាំង ៧ នាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Leonardo DiCaprio និង Jeff Bezos ប្តេជ្ញាផ្តល់ប្រាក់ ២០០ លានដុល្លារ ដើម្បីជួយសត្វជិតផុតពូជ ១០០ ប្រភេទ

Leonardo DiCaprio និង Jeff Bezos បានរួមគ្នាបង្កើតមូលនិធិ និងប្តេជ្ញាផ្តល់ថវិកាចំនួន ២០០ លានដុល្លារអាមេរិក ដើម្បីស្រោចស្រង់ពូជសត្វចំនួន ១០០ ប្រភេទដែលកំពុងប្រឈមមុខនឹងការផុតពូជខ្លាំងបំផុត។

ប្រជាប្រិយភាព ព្រាប សុវត្ថិ គ្មានភាពថមថយឡើយ ជាក់ស្ដែងថ្ងៃប្រគំតន្រ្តីកាលពីសប្ដាហ៍មុន

សំឡេង​ស្រែ​ហ៊ោកញ្ជ្រៀវ​នៃ​អ្នក​គាំទ្រ​ថ្ងៃ​ប្រគំ​តន្ត្រី​កាលពី​ពេល​ថ្មី​ៗ​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជាប្រិយភាព​កំពូល​តារា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ គ្មាន​ការ​ថមថយ​ឡើយ បើ​ទោះ​ជា​ម្ចាស់​បទ «ម្ចាស់​បេះដូង» វ័យ​កាន់តែ​ច្រើន និង​មាន​តារា​ចម្រៀង​ជាច្រើន​

ប្រធានសមាគមសិល្បករខ្មែរ នាំសិល្បករឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ

សិល្បករ​សិល្ប​ការិនី​ជាច្រើន​រូបត្រូវបានចូលរួមកម្មវិធី​សិក្ខាសាលា និង​ឈ្វេង​យល់​ចាប់​យក​បំណិន​ជីវិត​ថ្មី​ផ្នែក​​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ការពារ​ការ​ឆបោក​នៅ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់

ពិបាករកគូ​ខ្លាំងពេក យុវជននៅកូរ៉េខាងត្បូងនាំគ្នាចូលរួម “កម្មវិធីប្រតិបត្តធម៌រកគូព្រេង” រំពឹងបានជួបស្នេហ៍ពិតនៅក្នុងវត្ត

នៅពេលដែលអត្រាអត្រាកំណើតធ្លាក់ចុះក្លាយជាវិបត្តិ ហើយការស្វែងរកគូស្រករក្លាយជារឿងពិបាកជាងការប្រណាំងប្រជែងក្នុងអាជីពសម្រាប់មនុស្សជំនាន់ថ្មី ‘វត្តអារាម’ ក៏លែងត្រឹមតែជាទីកន្លែងសម្រាប់ប្រតិបត្តិធម៌ទៀត

Leave a Reply

Your email address will not be published.Required fields are marked *